សុបិន ៨ ប្រភេទ នាំនូវទាំងលាភសំណាង និងហានិភ័យ អាស្រ័យលើហេតុកើតក្នុងយល់សប្ដិ
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

សុបិន ៨ ប្រភេទ នាំនូវទាំងលាភសំណាង និងហានិភ័យ អាស្រ័យលើហេតុកើតក្នុងយល់សប្ដិ

បានផុស

នៅ

មនុស្សជាច្រើនជឿថា មិនថាសុបិនប្រភេទណា គេឯងតែងតែជឿជាក់ថា វាជាប្រផ្នូលនាំហេតុ អាក្រក់និងល្អ តែក៏អាស្រ័យលើហេតុការណ៍ដែលជួបដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន​ឃើញ​វត្ថុ​មានតម្លៃ ជាពិសេសមាសដោយមិនគិតពីគ្រឿងអលង្ការណាមួយឡើយ។ វាគឺជា​សុបិន​សំណាង។ ព្រោះ​វា​នឹងអនុញ្ញាត​ឲ្យ​អ្នកទទួលបានវត្ថុមានតម្លៃឬសំណាងអណ្តែត។

សុបិន​ថាមាននរណាម្នាក់នាំមកនូវវត្ថុមានតម្លៃដូចជា​​ ចិញ្ចៀនប្រាក់ឬមាស ក្តីសុបិន​ប្រភេទនេះ​ត្រូវ​បាន​គេ​ជឿជាក់ថា​ អាចនាំមកនូវសំណាង ពីការផ្សងសំណាង​ដូចជាឈ្នះឆ្នោត​ជាដើម។

សុបិនឃើញសត្វស្លាបឬបក្សីហោះចូលផ្ទះ មាន​អត្ថន័យថា​ អ្នកនឹងទទួលបានសំណាង​ល្អ​ឬ​មាន​លាភសំណាង​ដែល​ចាស់ៗ​និយម​និយាយតៗ​គ្នាថាឆ្អឹងអណ្តែត។

សុបិនថា​បានញ៉ាំបន្លែផ្លែឈើផ្សេងៗ ទំនាយទាយថា ​នឹងទទួលបានសំណាងពីការប្រថុយប្រថាននូវរឿងអ្វីមួយ។

សុបិន​ចង់​ធ្វើអត្តឃាត បង្ហាញពី​ឧបសគ្គ​ផ្សេងៗដែលកំពុងធ្វើនៅខាងក្រៅ ​អាច​នឹង​មាន​សំណាង​ឬ​ហៅម៉្យាងទៀតថា សំណាង​ក្នុង​ហានិភ័យ (គ្រោះ​កាត់​លាភ)។

សុបិន​ឃើញ​ពស់ អត្ថន័យបង្ហាញថា មនុស្សនៅលីវនឹងជួបគូជីវិតពួកគេភ្លាមៗ។ ចំពោះមនុស្សដែលមាន​គ្រួសារ​ ប្រសិនបើក្នុង​សុបិន​ឃើញ​ចាប់​ខ្លួន​ពស់ នោះអាច​មាន​កូនប្រុសមកចាប់កំណើតក្នុងផ្ទៃ​ ឬភ័ព្វ​សំណាង​ពីលាភធំ​ណាមួយ។

សុបិនឃើញតុកកែ បញ្ជាក់​ថា ​អ្នកនឹងទទួលបានដំណឹងល្អ​នៅក្នុងការងារ ឬ​សំណាង​ពីការ​ផ្សង​សំណាង​អ្វីមួយ។

សុបិនឃើញដង្កូវ​ នឹងនាំនូវលាភសំណាង​ដល់អ្នក៕

ចុចអាន៖សុបិនឃើញផ្ទះ បញ្ជាក់អត្ថន័យនិងប្រផ្នូលយ៉ាងណា

ចុចអា​ន៖សុបិនឃើញដំរី អត្ថន័យមានល្អនិងអាក្រក់មករួមគ្នា ជាពិសេសគឺលេខសំណាងប្រចាំជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services