វប្បធម៌ ជំនឿ
រឿងអាក្រក់ទាំងនេះនឹងកើតឡើង បើហ៊ានប្រើអាសនៈ ឬចានធូបដែលសល់ពីគេ
អាសនៈ ឬកំប៉ុងជើងធូបដែលគេប្រើរួច មិនថានៅថ្មីល្អ ឬត្រូវបានយកចេញពីវត្តវ៉ាក្ដី មិនគួររើសយកទៅប្រើបន្តទេ ព្រោះថាជារឿងអពមង្គលចំពោះខ្លួនឯងនិងគ្រួសារ។

អាសនៈ មានប្រវត្តិដ៏យូរយារទៅលើជំនឿហុងស៊ុយទ្រព្យសម្បត្តិ និងការរបររកស៊ីនានា។ មិនថាកូនចៅចិន ឬអ្នកជាប់សែស្រឡាយចិន និងសូម្បីប្រជាជនខ្មែរមួយចំនួន សុទ្ធតែប្រើអាសនៈនៅតាមគេហដ្ឋាន ឬការិយាល័យ ដើម្បីបូជាទេវតាទ្រព្យសម្បត្តិ សុំឱ្យរកស៊ីមានបាន លុយហូរចូល និងជួយឱ្យអាជីវកម្មរីកចម្រើន។

ប៉ុន្តែចំពោះអាសនៈដែលគេឈប់ប្រើហើយ ទោះជានៅថ្មីប៉ុនណាក៏ដោយ កុំប៉ះពាល់ យកវាដាក់ផ្ទះ ឬកន្លែងរស់នៅរបស់អ្នកជាដាច់ខាត។ តាមជំនឿ អាសនៈបោះចោល លែងតំណាងឱ្យទេវតាទ្រព្យទៀតហើយ បើយកមកប្រើ មានតែនាំការអន់ថយ មិនថាមុខរបររកស៊ី អាជីព ឬជំនួញតូចធំ អាចដាំក្បាលចុះ ព្រោះសំណាងអាក្រក់ដែលតោងជាប់ជាមួយអាសនៈនោះ។
រីឯកំប៉ុងជើងធូប ក៏អាចនាំសំណាងមិនល្អដូចគ្នា ប្រសិនណា អ្នករើសវាមកប្រើបន្តពីអ្នកផ្សេង។ ចានធូប ឬកំប៉ុងជើងធូប មានប្រភពដំបូងបំផុតពីប្រទេសចិន តាំងពីឆ្នាំ ១៦០០-១០៤៦ មុនគ្រឹស្តសករាជមកម្ល៉េះ។ វាតំណាងឱ្យបុព្វបុរសដែលចែកឋាន ក៏តំណាងឱ្យការបួងសួងរបស់មនុស្សទៅកាន់អទិទេពដែលខ្លួនប្រណិប័ត។

សព្វថ្ងៃនេះ ជើងធូប មានគ្រប់កន្លែងសក្ការបូជា និងសឹងគ្រប់ផ្ទះរបស់ពុទ្ធសាសនិកខ្មែរ។ ក្រៅពីអុជឧទ្ទិសទៅកាន់ដូនតា និងញាតិការទាំង ៧សណ្ដាន គ្រឿងចានធូបក៏សម្រាប់បួងសួងសុំសេចក្ដីសុខសប្បាយពីទេវតារក្សាមនុស្សផងដែរ។

យ៉ាងណាមិញ ចានធូបដែលប្រើរួច ត្រូវបានគេទុកចោលឬបោះចោល គេជឿថា មានវិញ្ញាណអាក្រក់សណ្ឋិតនៅ បើកាលណាអ្នកយកមកទុកជាមួយ វិញ្ញាណទាំងនោះនឹងមកបៀតបៀនជីវិតអ្នក និងអ្នកផ្ទះរបស់អ្នក។ កំប៉ុងជើងធូបឬចានធូប សំណល់ពីអ្នកផ្សេង អាចនាំគ្រោះភ័យខាងអរូបិយ ជាពិសេសបង្ករោគាព្យាធិដល់គ្រួសារ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ធូបមិនមែនចេះតែអុជតាមនឹកឃើញឡើយ សរសៃនីមួយៗបញ្ជាក់អត្ថន័យនិងតំណាងឲ្យការគោរពបូជាផ្សេងគ្នា
ចុចអាន៖ កញ្ចក់នាំមកនូវរឿងមិនល្អដល់ជីវិតស្នេហា ឬទំនាក់ទំនងប្ដីប្រពន្ធ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


