វប្បធម៌ ជំនឿ
ផ្ទះទុកចោល អាចមានវិញ្ញាណអាក្រក់រស់នៅ ប្រើក្បួននេះ ពពួកអមនុស្សចាកឆ្ងាយ
ផ្ទះគ្មានមនុស្សរស់នៅ ចាស់ៗតែងដំណាលតៗគ្នាតាមជំនឿថា មានវិញ្ញាណអាក្រក់ចូលមកតាំងទីលំនៅ ឬអ្វីដែលយើងមើលមិនឃើញ រសាត់អណ្ដែតមកតែលតោលផ្ទះទុកចោលយូរឆ្នាំ។
ដូច្នេះហើយ ប្រសិនបើអ្នកមានផ្ទះ តែគ្មានមនុស្សរស់នៅ ត្រូវមានវិធីការពារ ឬរាំងពីពពួកអមនុស្សយើងមើលមិនឃើញ ហើយធ្វើឲ្យផ្ទះនោះ មានពន្លឺ ហាក់ដូចមានមនុស្សនៅធម្មតា។
១ ប្រើភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅខាងមុខផ្ទះ

ត្រូវដាក់ភ្លើងបំភ្លឺចាប់ពីម៉ោង៦ល្ងាចដល់ ៦ព្រឹក ដើម្បីជាជំនួយបន្ថែមសុវត្ថិភាពដល់ផ្ទះ ការពារទាំងមនុស្សប៉ងចូលលួចរបស់ក្នុងផ្ទះ និងពពួកខ្មោចព្រាយជាដើម។ ម៉្យាងវិញទៀត វាក៏ជាការបន្ថែមហុងស៊ុយដល់ផ្ទះរបស់អ្នកផងដែរ។
២ ដាក់វត្ថុបរិសុទ្ធនៅក្នុងផ្ទះ
ចូរដាក់វត្ថុសក្ដិសិទ្ធិនេះ នៅក្នុងចំណុចនៃបន្ទប់ទទួលភ្ញៀវ ឬចំណុចដែលត្រូវដើរចេញពីទ្វារខាងមុខ ដាក់វានៅកន្លែងដែលយើងអាចមើលឃើញ ហើយតែងតែគិតអំពីអ្វីដែលយើងឃើញនៅក្នុងផ្ទះ ឬនៅជុំវិញផ្ទះ។
៣ ធ្វើឲ្យផ្ទះមានក្លិនល្អ
ផ្ទះដែលគ្មានមនុស្សរស់នៅ អាចបណ្ដាលឲ្យមានក្លិនស្អុយ។ ទឹកអប់គួរដាក់នៅជ្រុងផ្សេងៗនៃផ្ទះ ដើម្បីធ្វើឲ្យផ្ទះមានក្លិនក្រអូប។ ជំនឿមួយទៀត គឺនៅពេលដែលផ្ទះមានក្លិនល្អ អ្វីអាក្រក់ ឬពពួកអមនុស្សមិនអាចចូលមកបានឡើយ។ ក្លិនល្អអាចជួយបណ្ដេញរឿងអាក្រក់ចេញទៅ ហើយនាំតែរឿងល្អៗមក។
៤ ដាក់ចានអំបិល និងធ្យូងនៅក្នុងផ្ទះ

ចូរដោយដាក់វានៅជ្រុងបង្អួច ជ្រុងបន្ទប់ ឬនៅជ្រុងងងឹត ត្រូវបានគេជឿថា វានឹងជួយបណ្ដេញរបស់អាក្រក់ចេញពីកន្លែងនោះ។ ម៉្យាងទៀត ធ្យូងក៏ជួយស្រូបយកសំណើម និងស្រូបយកក្លិនមិនល្អផងដែរ។
៥ ប្រើនាឡិការោទិ៍ ឬអ្វីមួយដែលមានតន្ត្រី ដើម្បីជួយទប់ថាមពលអាក្រក់
អាចកំណត់វា ដោយបន្លឺឡើងមួយភ្លែត ក្នុងពេលព្រលប់ ឬក្នុងអំឡុងពេលម៉ោង ១៧:០០ល្ងាច សូមឲ្យវិញ្ញាណក្ខន្ធ ឬរឿងអាក្រក់គិតថា មានអ្នកណានៅក្នុងផ្ទះ។ ដូច្នេះ វាមិនហ៊ានមកបៀតបៀនផ្ទះរបស់យើងនោះទេ។
៦ ដាក់វត្ថុរំញ័រឬមានចលនាព្យួរមុខផ្ទះ
ដោយព្យួរវានៅកន្លែងដែលមានខ្យល់បក់កាត់ផ្ទះ នេះក៏ជាជំនឿមួយទៀត ដែលវិញ្ញាណមិនចូលចិត្ត ឬឮសម្លេងបែបនេះ។ ព្រោះក្នុងផ្ទះមានចលនា មានសំឡេងរំខាន ពពួកសភាវអាក្រក់នឹងមិនហ៊ានមកក្បែរឡើយ។
៧ ការតុបតែងផ្ទះដែលអាចផ្លាស់ទីបាន
ស្វែងរកគ្រឿងតុបតែងលំអដែលតែងតែផ្លាស់ទី ហើយដាក់វានៅក្នុងផ្ទះរបស់អ្នក ដូចជាជាតុក្កតាឆ្មាបកដៃ តុក្កតាងក់ក្បាល ញ័រក្បាល ឬផ្លាស់ទីវត្ថុបាន។ ដាក់វានៅកន្លែងដែលជាបន្ទប់ យើងប្រើញឹកញាប់ ដូចជាបន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទទួលទានអាហារ ដើម្បីអនុញ្ញាតឲ្យមានចលនានៅក្នុងផ្ទះ ។
៨ គួរតែមានពន្លឺដល់ផ្ទះ

ប្រសិនបើផ្ទះត្រូវបានបំពាក់ដោយវាំងននកាំរស្មីយូវី សូមបើកឲ្យពន្លឺចូលដល់ក្នុងផ្ទះ។ ហើយបិទវាំងននមួយជាន់ផ្សេងដែលនាំពន្លឺចូលមកបានពេញលេញ។ វិធីនេះ អ្នកខាងក្រៅមិនអាចមើលខាងក្នុងផ្ទះបានទេ ព្រោះមានវាំងននក្រាស់នឹងលាក់មិនឲ្យមានមនុស្សប៉ងអាក្រក់ចូលមកបាន ឬរារាំងវិញាណតែលតោល មានបំណងចូលមករស់នៅជាដើម៕
គ្រូ ណុប
ចុចអាន៖២ វិធី ជួយកែលំអហិរញ្ញវត្ថុផ្ទាល់ខ្លួន តាមក្បួនលើករាសី នាំលាភសំំណាង និងលុយកាក់ ចូលមកក្នុងជីវិត
ចុចអាន៖«រកា» ឆ្នាំនេះលុយហូរចូលឥតឈប់ក្នុងជីវិត រីឯអាជីពក៏រឹងមាំ ដោយសារភាពស្មោះត្រង់របស់ខ្លួន
-
ចរាចរណ៍១២ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១១ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១១ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


