វប្បធម៌ ជំនឿ
របស់ ៣ យ៉ាង ជូនអ្នកមានគុណក្នុងឆ្នាំ ចិន ដូចនាំសំណាងល្អ និងលុយកាក់ហូរចូលឥតដាច់
ខណៈឆ្នាំថ្មី កាន់តែខិតជិតមកដល់ ប្រជាជនដែលជាជាប់សែស្រឡាយចិន កំពុងញាប់ដៃជើង រៀបចំរបស់សែន ឲ្យមុនថ្ងៃកំណត់មកដល់។
ក្នុងនោះ ពួកគេក៏និយមជូនលុយកាក់ទៅដល់អ្នកមានគុណ ដើម្បីងាយស្រួលប្រើប្រាស់ទៅថ្ងៃមុខ ក្រោយសែនចូលឆ្នាំរួចរាល់។ ក្រៅពីលុយកាក់ ពួកគេនិយមទិញ តែល្អៗ ឬសំលៀកបំពាក់ល្អៗ ពីរាជធានី ឬក្រុងស្រុក យកទៅអ្នកមានគុណរបស់គេ ថែមទៀតផង។
ដូច្នេះ ដើម្បីកុំឲ្យសៅហ្មងច្រើន បងប្អូនជាប់សែស្រឡាយចិន អាចជូនរបស់ ៣ យ៉ាងនេះ ដល់អ្នកមានគុណដូចជា ៖
១ តែ

បើសិនកូនៗមានលទ្ធភាពគួរ ទិញ តែ ថ្លៃបន្តិចទៅ បើពុំសូវមានទេ អាចទិញតាមជាក់ស្ដែងនៃលទ្ធភាពរបស់អ្នក។ ព្រោះតែ មានន័យល្អ សំដៅលើសុខភាពល្អ ចិត្តត្រជាក់ និងសម្រួលស្មារតីល្អ។ ជាពិសេសគេជឿថា ជូន តែ ដល់មនុស្សចាស់ គឺបួងសួងសុំឲ្យអ្នកមានគុណទាំងពីររបស់គេ មានសុខភាពល្អ ស្មារតីរឹងមាំ និងមានអាយុវែងជាម្លប់ដល់កូនចៅជំនាន់ក្រោយ។
បែបនេះហើយ ទើបរូបភាពនៃការទិញ តែ ជូនដល់មនុស្សចាស់ ឬជូនដល់មនុស្សដែលខ្លួនគោរពនោះ ត្រូវធ្វើតៗគ្នារហូតមក ជាពិសេសនៅប្រទេសចិនតែម្ដង។ សម្រាប់កូនកាត់ចិនក្នុងស្រុកវិញ គឺមានខ្លះគេបន្តការជូន តែ ខ្លះទៀតគេទិញ ទឹកសំបុកត្រចៀកកាំ ផ្សេងៗវិញ។
២ ក្រូចខ្វិច មួយគូ

ក្រូចខ្វិច គឺមានន័យថា សុខសប្បាយ គ្រួសារជួបជុំគ្នា មានទ្រព្យសម្បត្តិច្រើន ព្រោះក្រូចខ្វិចលឿងទុំដូចដុំមាស ។ បើកាលណាយើងជូនក្រូចខ្វិចឲ្យគ្នា គឺដូចជូនសុភមង្គល និងសេចក្ដីសុខចម្រើនដល់គ្នា។
៣ អាំងប៉ាវ

ត្រូវដាក់លុយជូនគាត់ ទោះបីតិច ឬច្រើន បើចង់ឆាប់មានរកស៊ីធូរក្នុងឆ្នាំថ្មីនេះ គួរជូនអាំងប៉ាវទៅកាន់អ្នកមានគុណរបស់អ្នក ។ អាំងប៉ាវដែលគួរប្រគល់ឲ្យចាស់ទុំ គួរជាលេខហុងស៊ុយ ដែលអាចបូកចូលគ្នាស្មើនឹងលេខ ៩ ដូចជា៖
-១៨ដុល្លារ = ១+៨ = លេខ ៩
-២៧ដុល្លារ = ២+៧ = លេខ ៩
-១៦២ ដុល្លារ = ១+៦+២ = លេខ ៩
បើជាលុយខ្មែរ ក៏បូកគ្នាអញ្ចឹងដែរ តែឲ្យស្មើលេខ ៩ ព្រោះលេខ ៩ ជាលេខធាតុ ទឹក ត្រូវជាមួយធាតុនៃឆ្នាំនេះ។
សម្រាប់ឪពុកម្ដាយវិញ ពេលកូនជូនអាំងប៉ាវ តែ និងក្រូចខ្វិច ត្រូទទួលដោយចិត្តអំណរ និងជូនពរកូនវិញ ស្របពេលនោះ សូមឪពុកម្ដាយយកក្រូចខ្វិច ១ គូថ្មីទៀត ជូនត្រឡប់មកកូនវិញ ដើម្បីឲ្យកូនហូប នាំលាភ នាំសុខដល់កូនវិញ។ បើមិនមានក្រូចខ្វិចថ្មីទេ ក៏អាចយកក្រូចខ្វិចដែលកូនជូនមុនហ្នឹង យកឲ្យកូនវិញក៏បាន គឺមិនខុសទេ គ្រាន់តែមើលមកដូចជាមិនសូវសម។ យល់ល្អជូនគាត់ ពេលជួបមុខគាត់ភ្លាមក្នុងថ្ងៃចូលឆ្នាំ បើអាចជូនក្នុងថ្ងៃចូលឆ្នាំទី១ គឺកាន់តែល្អខ្លាំងបំផុត៕
គ្រូ ណុប
ចុចអាន៖ប្រពៃណីជនជាតិ ចិន តែងអបអរឆ្នាំថ្មី ដើម្បីទាញសំណាងល្អ និងលុយកាក់ណែនៗកាបូប
ចុចអាន៖ថ្ងៃសែនចូលឆ្នាំ ចិន ប្រើក្បួននេះ ដូចបូមលាភចូលដល់ផ្ទះ មានសំណាងពេញមួយជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


