វប្បធម៌ ជំនឿ
ហេតុអ្វីត្រូវចូលឆ្នាំចំនួនបីថ្ងៃ មានអត្ថន័យយ៉ាងដូចម្ដេច?
ពិធីបុណ្យចូលឆ្នាំខ្មែរ មានរយៈពេល ៣ ថ្ងៃ ចាប់ផ្ដើមប្រារព្ធ នៅថ្ងៃទី១៣ ឬ ថ្ងៃទី១៤ ខែមេសា ជារៀងរាល់ឆ្នាំ ដោយប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបានឈប់សម្រាកពីការងារដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មី។

លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ចូលឆ្នាំខ្មែរមានរយៈពេល ៣ ថ្ងៃ ដែលថ្ងៃទី១ជាថ្ងៃសង្ក្រាន្ត ថ្ងៃចូលថ្ងៃទី២ ជាវារវ័នបត ឬថ្ងៃខ្វាក់ និងថ្ងៃទី៣ ជាថ្ងៃឡើងស័ក។
លោក អ៊ឹម បុរិន្ទ បញ្ជាក់បន្តថា វេលានេះ ចលនារបស់ព្រះអាទិត្យឆ្លងកាត់កញ្ចុំផ្កាយ ឬ រាសីណាមួយ ត្រូវការពេលបីថ្ងៃឆ្លងកាត់ ទើបបានពេញលេញចូលក្នុងរាសីនោះ។ ម្យ៉ាងទៀតរាសីនីមួយៗមិនមែនចែកកញ្ចុំផ្កាយឱ្យស្មើគ្នានោះទេ។ មានន័យថា ការចែកជាចម្រៀករង្វង់ ឬរាសីចក្រ សម្រាប់កញ្ចុំផ្កាយនីមួយៗ ជាការសន្មត់បែបតារាសាស្ត្រក្នុងការគណនាថ្ងៃខែឆ្នាំ ចន្ទគ្រាស សូរ្យគ្រាសជាដើម។

លោក អ៊ឹម បុរិន្ទ បានឱ្យដឹងបន្ថែមថា ថ្ងៃទី១ ព្រះអាទិត្យចេញពីកញ្ចុំផ្កាយខែមីនា ឬមីនរាសី ចូលមកក្នុងកញ្ចុំផ្កាយខែមេសា ឬមេសរាសី។ ថ្ងៃទី២ ព្រះអាទិត្យស្ថិតនៅពាក់កណ្តាលរវាងរាសីទាំងពីរ (មីនរាសី និងមេសរាសី) ចំណែកថ្ងៃទី៣ ជាថ្ងៃដែលព្រះអាទិត្យចូលពេញក្នុងមេសរាសី។ វេលាដែលព្រះអាទិត្យចូលពេញក្នុងរាសីនេះគេហៅថា ថ្ងៃឡើងស័ក។

អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សាកល រូបនេះលើកឡើងបន្តថា លំដាប់ឈ្មោះឆ្នាំទាំង ១២ រាប់ពីជូតដល់កុររបស់ខ្មែរ និងចិន គឺដូចគ្នាទាំងស្រុង។ ការពិចារណាបឋម សង្កេតឃើញឈ្មោះសត្វនៃប្រតិទិនរបស់ចិន ស្ទើរពាក់កណ្ដាលអាចទាក់ទងនឹងភាសាមនខ្មែរ។ ម្យ៉ាងទៀតក្នុងភាសាចិន “នាន” (Nian) មានន័យថា “ឆ្នាំ” ដែលពាក្យ “នាន” នេះមានសូរប្រហាក់ប្រហែលគ្នានឹងភាសាជាច្រើនក្នុងក្រុមភាសាមនខ្មែរ។ គួរបញ្ជាក់ត្រង់ចំណុចនេះ ប្រវត្តិនៃការដាក់ឈ្មោះឆ្នាំទាំង ១២ របស់ចិន មានលក្ខណៈជារឿងព្រេង។ នៅប្រទេសកម្ពុជាការប្រើឈោ្មះសត្វទាំង ១២ ជាតំណាងឆ្នាំនេះ យើងសង្កេតឃើញមានប្រើ ក្នុងរាសីចក្រក្នុងប្រតិទិននៃសិលាចារឹកសម័យអង្គរ។

សរុបមក ដោយមិនពិចារណាពិធីទំនៀមទម្លាប់ផ្សេងៗ ការចូលឆ្នាំរបស់ជនជាតិខ្មែរ ក៏ដូចជាការចូលឆាំ្នរបស់ជនជាតិឯទៀតក្នុងលោក ជាប់ទាក់ទងជាពិសេសនឹងប្រវត្តិសាស្ត និងតារាសាស្ត្រ ដែលបង្កប់ដោយភាពអាថ៌កំបាំងជាច្រើន ដែលទាមទារឱ្យមានការស្រាវជ្រាវល្អិតល្អន់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


