ព័ត៌មានជាតិ
ចូលឆ្នាំខ្មែរ៖ សេវាដឹកជញ្ជូនឥតគិតថ្លៃជួយសម្រាលបន្ទុកចំណាយពលរដ្ឋជិត១២ម៉ឺននាក់ ដែលស្មើថវិកាខ្ទង់៣លានដុល្លារ
ប្រជាពលរដ្ឋជិត១២ម៉ឺននាក់ទទួលបានសេវាដឹកជញ្ជូនរបស់រដ្ឋដោយឥតគិតថ្លៃលើការធ្វើដំណើរទៅស្រុកកំណើត អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នេះគឺជាការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយសម្ដេច បញ្ជាក់ថា តាមរយៈមធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ គឺបានជួយកាត់បន្ថយបន្ទុកចំណាយរបស់ពលរដ្ឋសរុបប្រមាណ៣លានដុល្លារ។

បើតាមសម្តេចធិបតី អាជ្ញាធររាជធានីភ្នំពេញបានប្រើប្រាស់រថយន្តក្រុងចំនួន៩៤៥គ្រឿង ដែលលើសផែនការដើមរៀបចំត្រឹម៦០០គ្រឿង សម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរទៅតាមបណ្តាខេត្ត អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា។ ការធ្វើបែបនេះគឺដើម្បីជួយសម្រួលដល់ការចំណាយរបស់ពលរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងតាមរយៈសំណេរលើបណ្ដាញសង្គម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ថា ក្នុងរយៈពេល៦ថ្ងៃមកនេះ មានប្រជាពលរដ្ឋចំនួន១១៩ ៤៩០នាក់ បានជឿទុកចិត្ត និងមកទទួលសេវាដឹកជញ្ជូន ដោយឥតគិតថ្លៃ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៃរដ្ឋបាលរាជធានីភ្នំពេញ។ តួលេខនេះត្រូវបានសម្ដេចធិបតីនាយករដ្ឋមន្ត្រី បង្ហាញថា បានកើនឡើងចំនួន៣៣ ៦៤១នាក់ ស្មើនឹង៣៩%។

តាមការបញ្ជាក់របស់សម្ដេចធិបតី មធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបរបស់ប្រជាពលរដ្ឋប្រមាណ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ៣លានដុល្លារ ដែលចំនួនទឹកប្រាក់នេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានានៅស្រុកកំណើត ជំនួសឱ្យការធ្វើដំណើរតែមួយមុខ។ ខណៈគិតជាមធ្យម ក្នុងពលរដ្ឋម្នាក់ ត្រូវចំណាយថវិកាប្រមាណ១០ម៉ឺន ឬ២៥$ សម្រាប់ការធ្វើដំណើរទៅមក។

សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាលបន្ទុកចំណាយប៉ុណ្ណោះទេ ប៉ុន្តែសម្ដេចប្រមុខរាជរដ្ឋាភិបាល ថា ក៏ជាកាតាលីករជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ ដោយសំដៅលើកកម្ពស់កំណើនចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋានទាំងមូល៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


