វប្បធម៌ ជំនឿ
យល់សប្តិឃើញស្វាយ ប្រផ្នូលវិជ្ជមានអំពីស្នេហា និងលុយកាក់
និមិត្តរូបផ្លែស្វាយក្នុងសុបិន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមានកូន លុយកាក់ ព្រមទំាងការទទួលបានចំណេះដឹងបន្ថែមនៅក្នុងជីវិត។

ដើមស្វាយវិញត្រូវបានគេចាត់ទុកថាជាការផ្សារភ្ជាប់ទៅនឹង “ សេចក្តីស្រឡាញ់” ។ ផ្លែឈើប្រភេទនេះ ត្រូវបានគេស្គាល់ថាជា“ ស្តេច” នៃផ្លែឈើទាំងអស់នៅក្នុងជីវិតមនុស្ស។ ដូច្នេះប្រសិនយើងសុបិន្តឃើញវា គឺជាប្រផ្នូលល្អខ្លាំង។ អត្ថន័យ នៃពាក្យស្វាយគឺមកពីភាសាព័រទុយហ្គាល់ហៅថា “ ម៉ាហ្គាន” ។ ដើមស្វាយក្នុងក្តីសុបិន្តជាប្រផ្នូលភ្ជាប់ទៅនឹងមនុស្សជាទីស្រលាញ់ហើយបើវាមាន ភាពផ្អែមល្ហែមទៀត ទោះជាផ្អែមក្នុងសុបិន ក៏ជាប្រផ្នូលបង្ហាញពីមនុស្សដែលមានចិត្តទន់ភ្លន់ណាម្នាក់ក្នុងជីវិតពិត នឹងចូលមកព្យាបាលបេះដូងយើង។
ប្រសិនបើលោជារសជាតិស្វាយមានភាពជូរចត់នៅក្នុងក្តីសុបិន្តនេះបង្ហាញពីពេលវេលាដ៏លំបាកក្នុងសេចក្តីស្នេហាទៅវិញ។

នៅពេលចាប់ផ្តើមមានទំនាក់ទំនងថ្មី (មិនថាផ្លូវភេទឬការងារ) គ្រប់គ្នាអាចមានឱកាសច្រើន ដែលយល់សប្តិឃើញ ផ្លែស្វាយបង្ហាញនៅក្នុងក្តីសុបិន។
បើសុបិនឃើញខ្លួនឯងកំពុងញ៉ាំផ្លែស្វាយដែលមានរសជាតិផ្អែមឆ្ងាញ់ ឬកំពុងចែកសាច់ផ្លែស្វាយជាមួយអ្នកផ្សេងបង្ហាញថា អ្នកនឹងរកឃើញស្នេហាឆាប់ៗនេះព្រមទំាងធ្វើឱ្យអ្នកផងនឹកច្រណែនបាន។
នៅក្នុងប្រទេសឥណ្ឌា ផ្លែស្វាយបង្ហាញពីការសម្រេចគោលដៅធំ។ នេះគឺដោយសារតែនៅក្នុងសាសនាហិណ្ឌូ ស្វាយត្រូវបានភ្ជាប់ទៅនឹង “Ganesha” ដែលបង្ហាញពីការសម្រេចផលបាន។

ការបរិភោគផ្លែស្វាយដ៏មានឱជារស ក្នុងក្តីសុបិន្តបង្ហាញ ថាទំនាក់ទំនងរបស់អ្នកជាមួយមនុស្សម្នាក់នោះរឹងមាំ។
ចំពោះក្តីសុបិន្តឃើញកាត់ចំណិតស្វាយប្រផ្នូលថា ការសំរេចផលមួយនឹងកើតឡើងតាមរយៈជំនួយពីអ្នកដទៃ។
សាច់ស្វាយខ្ចី តែឆ្ងាញ់ក្នុងសុបិន បង្ហាញពីក្ដីស្រឡាញ់និងការស្កប់ចិត្តហើយក៏ជាប្រផ្នូលនៃការបញ្ចប់ទៅនូវឧបសគ្គនានា៕
គ្រូ ឯម
ចុចអាន៖ យល់សប្តិឃើញផ្លែគូលេន ជានិមិត្តប្រាប់អំពីជោគជតារឿងគ្រួសារមានសុភមង្គល

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ