Connect with us

វប្បធម៌ ជំនឿ

យល់សប្ដិឃើញសមុទ្រស្រស់ស្អាត ឬមានរលកធំៗ ជីវិតនៅក្រៅមានបញ្ហា?

បានផុស

នៅ

​យល់សប្ដិ​ឃើញសមុទ្រដ៏ស្រស់ស្អាត មានន័យថាជីវិតមាន​ភាពរលូន ឬ​បើ​យល់សប្ដិ​ថា​សមុទ្រ​មាន​រលក​ខ្លាំង និង​គួរ​ឲ្យ​ខ្លាច វាក៏ជា​ប្រផ្នូល​មកប្រាប់ឲ្យដឹងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ កាលបើ​អ្នក​សុបិន​ឃើញ​សមុទ្រ​ដ៏​ស្រស់​ស្អាត សុបិន​ឃើញ​សមុទ្រ​ពណ៌​ខៀវ​ធំ​ល្វឹងល្វើយ ​មើល​ទៅ​ធ្វើ​ឲ្យ​​មាន​អារម្មណ៍​សុខ​ស្រួល នេះ​នឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សុបិន​ល្អ។ ប៉ុន្តែចុះយ៉ាងណា បើអ្នកសុបិនឃើញសមុទ្រដែលមានរលកខ្លាំង? តើគួរប្រុងប្រយ័ត្នអំពីអ្វី?

យល់សប្ដិ​ឃើញ​សមុទ្រ​សមុទ្រ​ដ៏​ស្រស់​ស្អាត

យល់សប្ដិ​​ឃើញ​សមុទ្រ​ដ៏ធំនិងស្រស់ស្អាត មានន័យថា អ្នក​នឹង​អាច​រស់នៅ​បានសុខ​ស្រួល មាន​សុភមង្គល រាល់ការ​បំពេញ​កិច្ចការ​ផ្សេងៗ និង​មានឱកាស​ទទួល​បាន​លាភ​សំណាង​បន្តិចបន្តួច​ ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​កន្លង​មក។

ការងារ បើ​និយាយ​ពី​ការងារ​វិញ​ ​មិន​មាន​ការ​កកស្ទះ​ខ្លាំង​នោះ​ទេ។ បញ្ហា​ដែល​អ្នក​កំពុង​ប្រឈម​មុខ​នឹង​រលូន ហើយ​ឆ្លងកាត់​បាន​យ៉ាង​ល្អ នឹងថែមទាំងមានសហការីជួយគាំទ្រ។ ចំណែក​អ្នក​ដែល​ផ្លាស់​ទៅ​រក​ការងារ​ថ្មី​វិញ ​នឹង​ទទួល​បាន​ការងារ​បំពេញ​តាម​តម្រូវការ​របស់​ខ្លួន ។ ទទួលបានការងារល្អ។ ចំណែកហិរញ្ញវត្ថុនៅតែអាចបត់បែនបាន។ ប៉ុន្តែកុំចំណាយលើសពីការចាំបាច់។

ស្នេហា​ សម្រាប់​អ្នក​នៅ​លីវ​ តែង​តែ​មាន​មនុស្ស​ចូល​មក​ជួប​ជជែក​គ្នា ប៉ុន្តែ​នៅ​មិន​ទាន់​រក​ឃើញ​មនុស្ស​ដែល​ត្រូវចិត្តដដែល​។ អ្នកមានទំនោរជ្រើសរើសមនុស្សដែលមានគំនិតដូចគ្នា។​ ចំណែក​អ្នក​ដែល​រៀប​ការ​ហើយ ជីវិត​ប្រៀប​ដូច​ជា​សមុទ្រ​ដែល​ឡើង​ចុះ។ មាន​ការ​ឈ្លោះ​ប្រកែក​គ្នា។ ប៉ុន្តែ​មិន​មាន​ទំនោរ​នៃ​ការ​បែក​បាក់​នោះ​ទេ។

យល់សប្ដិ​ឃើញ​សមុទ្រ​មាន​រលក​ខ្លាំង

យល់សប្ដិ​​ឃើញ​ទឹក​សមុទ្រ​មាន​រលក​ខ្លាំង​ខ្ពស់​គួរ​ឲ្យ​ខ្លាច បញ្ជាក់​ថា ​អ្នក​​នឹង​ប្រឈមមុខ​នឹង​ជំងឺ​តូចៗ តែ​មិន​ធ្ងន់ធ្ងរ​ទេ។ កុំ​បារម្ភ​ពេក​អី! យ៉ាងណាមិញ ​ក្នុងគ្រោះនេះ​អ្នក​នឹងទទួល​បាន​ជំនួយ​ដោយ​មិន​នឹក​ស្មាន​ដល់​ពី​ម្ខាង​ទៀត​ផង​ដែរ។ ប៉ុន្តែ​បើ​យល់សប្ដិ​ឃើញ​ថា រលក​សមុទ្រ​បោកបក់​បំផ្លាញ​ផ្ទះ​សម្បែង ទាយ​ថា​អ្នក​នឹង​ទទួល​បាន​លាភ​ធំ​វិញ។

ការងារ ប្រាក់បន្ថែមនឹងបន្តចូលមក ដោយសារតែទេពកោសល្យ និងការរួមចំណែករបស់អ្នកត្រូវបានគេទទួលស្គាល់។ វាក៏ជាពេលវេលាដើម្បីទទួលបានដំបូន្មានល្អៗពីមនុស្សពេញវ័យផងដែរ។ ព្យាយាម​អនុវត្ត​ដំបូន្មាន​នោះ​ វា​នឹង​ប្រសើរ​សម្រាប់​ជីវិត​របស់​អ្នក។

ស្នេហា អ្នក​នៅ​លីវ​មិនទាន់ស្វែងរកអ្នកត្រូវចិត្តទេ ម៉្យាងទៀតគួរ​ប្រយ័ត្ន​ក្នុង​ទំនាក់​ទំនង​ផ្លូវ​ឆ្ងាយ អាចនឹងមានជម្លោះធ្ងន់ធ្ងរឬជម្លោះជាមួយមនុស្សជាទីស្រឡាញ់។

យល់សប្ដិ​ហែល​ទឹក​សមុទ្រ

បើ​យល់សប្ដិ​ហែល​ទឹក​សមុទ្រ មានន័យថា រាល់​ការងារ​ដែល​អ្នក​បាន​បំពេញ​មិន​អាច​សម្រេច​បាន​ភ្លាមៗ​ទេ។ ប៉ុន្តែ​ការ​នឹក​ស្មាន​មិន​ដល់​មួយ​បែរ​ជា​ហួស​ពី​ការ​រំពឹង​ទុក ហើយ​ត្រូវ​ប្រយ័ត្ន​នឹង​ត្រូវ​បាន​មនុស្ស​ខូច​ទាញ​យក​ប្រយោជន៍​។​ ទោះ​ជា​យ៉ាង​ណា ​បើ​សុបិន​ហែល​ទឹក​កណ្ដាល​សមុទ្រ​ ​មានន័យថា អ្នក​នឹង​ប្រឈម​មុខ​នឹង​ឧបសគ្គ ឬ​បញ្ហា​មួយ​ចំនួន។ សូម​ត្រៀម​ខ្លួន!

ការងារ វា​នឹង​មាន​បញ្ហា​ជាមួយ​នឹង​ការ​ចរចា និង​ការ​សម្របសម្រួល ប៉ុន្តែ​នេះ​អាច​ត្រូវ​បាន​យកឈ្នះ​ដោយ​ការ​ខិតខំ​របស់​អ្នក​ផ្ទាល់។ វា​ជា​ពេល​ដែលអ្នកត្រូវប្រើលុយ ប៉ុន្តែ​វា​ជា​ការ​ខ្ជះខ្ជាយ​លុយ​ សម្រាប់​អ្នក​ដទៃ ​ដើម្បី​ខ្ចី​ប្រាក់​បន្ថែមមកវិញ។

ស្នេហា មនុស្ស​នៅ​លីវ អាចជួបស្នេហា​ច្រើន​តែ​មិន​ដូច​ចិត្ត​។ ចំណែក​អ្នក​ដែល​មាន​គូ​ស្នេហ៍ហើយ កំពុងជួបររកាំរកូសនាំឲ្យបែកបាក់គ្នាបើមិនចិត្តធ្ងន់។

យល់សប្ដិ​ឃើញ​ឆ្នេរ

យល់សប្ដិ​កំពុងដើរលេង​លើ​ឆ្នេរ ឬ​មើលឃើញឆ្នេរ មានរលក​ទឹកសមុទ្រ​តិចៗ នោះមានន័យថា​អ្នក​នឹង​ត្រូវ​បាន​តម្លើង​ឋានៈ​ការងារឲ្យល្អ​ប្រសើរ​ជាង​មុន ឬ​ជីវិត​មាន​ភាព​សប្បាយ​រីករាយ។ ដូចគ្នា​នេះ​ផងដែរ ​ក្ដី​សុបិន​នេះ​អាច​ក៏​អាច​ធ្វើឲ្យ​អ្នក​មាន​ឱកាស​ទទួល​បាន​ទ្រព្យសម្បត្តិ​ ពី​មនុស្ស​ភេទ​ផ្ទុយ​ដែរ។

យល់សប្ដិ​ឃើញ​ខ្សាច់

សុបិនឃើញបានដើរលេងនៅឆ្នេរខ្សាច់ ឬយកខ្សាច់ចូលក្នុងផ្ទះ ទស្សន៍ទាយថាក្ដីសុបិននេះ អ្នកនឹងមានសំណាងក្នុងវិស័យការងារ ឬការកើនឡើងនៃអំណាចផ្សេង។

យល់សប្ដិ​ឃើញចុះពីទូក

យល់សប្ដិ​ឃើញ​ចុះពីទូកហើយដើរលើផែ ឬឈរនៅមុខកំពង់ផែ ទស្សន៍ទាយ​ថា​​ អ្នក​នឹងបានសម្រេច​ដូចបំណង ឬនឹងមានសំណាងក្នុងការងារ បើ​ធ្វើ​ជំនួញ​នឹង​ល្អ​ប្រសើរខ្លាំង។

យ៉ាង​ណា​ក្ដី​ សម្រាប់​អ្នក​ដែល​សុបិនឃើញ​សមុទ្រ បើ​ទោះ​បី​ជា​មើល​ទៅ​ក្នុង​រូបភាព​ជា​រួម​គឺ​ជា​សុបិន​ល្អ​ កម្រ​មាន​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ប៉ុន្តែ​អ្នក​គួរតែ​ប្រយ័ត្ន កុំ​ធ្វេសប្រហែស ធ្វើ​អ្វី​ក៏​ត្រូវ​គិត​ឲ្យ​បាន​ម៉ត់ចត់។ ព្រោះ​ជោគវាសនារបស់យើងក៏មាន​ហានិភ័យ​នៃការលំអៀង​សម្រាប់​ល្អ​ឬ​អាក្រក់។ វាអាស្រ័យលើជម្រើសនៃជីវិតរបស់យើង​ផងដែរ៕

គ្រូ ណុប

ចុចអាន៖យល់សប្ដិឃើញហូបបួស អត្ថន័យយ៉ាងណាដែរ?

ចុចអាន៖ឃើញពស់សកស្រកាក្នុងយល់សប្ដិ ត្រូវប្រយ័ត្នចំពោះសុខភាព និងហិរញ្ញវត្ថុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម