Connect with us

វប្បធម៌ ជំនឿ

យល់សប្ដិឃើញ “យមទូត” ជាប្រផ្នូលនៃសេចក្ដីស្លាប់ឬ?

បានផុស

នៅ

សុបិនឃើញ យមទូត អាចចាត់ទុកជាសញ្ញាដ៏អាក្រក់មួយ ត្បិតវាកំពុងបង្ហាញពីក្ដីព្រួយបារម្ភហួសប្រមាណ និងភាពតក់ស្លុតដែលពិបាកនឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ ប៉ុន្តែនេះគ្រាន់តែជាទ្រឹស្ដីនៃចិត្តវិទ្យាប៉ុណ្ណោះ ចំណែកអត្ថន័យខាងអប្បិយជំនឿ សុបិនឃើញ យមទូត ជាទូទៅ គេជឿថា​ គឺជាតម្រុយនៃសេចក្ដីមរណៈមកកៀកបង្កើយ តែតាមពិត វាមានន័យដូច្នេះថា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីព ឬរបររកស៊ី

យោងទៅតាមការបកស្រាយសុបិនបុរាណ អំឡុងពេលនេះ ម្ចាស់ខ្លួនកំពុងទទួលបានថាមពលវិជ្ជមានពីកម្លាំងក្រៅខ្លួន ទោះបីអ្នកនិយាយ​អ្វី​នឹងមាន​មនុស្ស​​ជឿតាមទាំងអស់ ដូច្នេះហើយទើប​ការសម្រេច​គោល​ដៅ​របស់​អ្នក​ក្នុងមុខ​ជំនួញ នឹងជោគជ័យយ៉ាងឆាប់រហ័ស។

ស្នេហា និងគ្រួសារ

សុបិននេះ ស្រាយថា អ្នកពុំមានស្នេហា មិនទាន់ជួបគូពិតប្រាកដនៅឡើយ បើមានជួបមនុស្សពេញចិត្ត ទំនងជាមិនអាចនៅជាមួយគ្នាបានយូរដែរ។ រីឯអ្នកមានគូគាប់រួច ឬប្ដីប្រពន្ធ ចូរត្រូវ​ប្រយ័ត្នចំពោះជនទី៣ ព្រោះការជ្រៀតជ្រែករបស់គេ គឺអាចមកពីអ្នក​មាន​មន្ត​ស្នេហ៍ពេក ដូច្នេះចូរកុំបង្កើតទំនាក់ជិតស្និទ្ធជាមួយភេទផ្ទុយ។

ហិរញ្ញវត្ថុ

ចំណូលរបស់អ្នកនឹងមានស្ថិរភាពល្អ ពុំមានអ្វីរាំងស្ទះទេ ប៉ុន្តែបើមានកូនបំណុល ប្រហែលពេលនេះ មិនទាន់អាចទារសំណងបានមកវិញនៅឡើយ។

លេខ​សំណាង

តាម​ការ​បកស្រាយ​សុបិន​បុរាណ​ចែង​ថា បើសុបិនឃើញ យមទូត អ្នកអាចជ្រើសរើសប្រើលេខ ៨ លេខ ២ លេខ ៤ លេខ ៤៨ លេខ ៥៤ លេខ ៦៣ និងលេខ ៩៨ ទុកជាលេខនាំសំណាងដល់អ្នក៕

អត្ថបទ៖ សន្យា

ចុចអាន៖ សុបិនឃើញ យក្ស ឬអសុរ ប្រផ្នូលពាក់ព័ន្ធរឿងទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម