វប្បធម៌ ជំនឿ
បកស្រាយអត្ថន័យនៃក្តីសុបិនដែលឃើញហាងនំបុ័ង
ការមើលឃើញនំដុតនៅក្នុងក្តីសុបិន្តប្រផ្នូលថា គ្រួសាររបស់អ្នកនឹងកំណត់ពេលវេលាធ្វើការងារតិចជាងមុន ព្រោះតែមានចំណូលច្រើន។ ហាងនំប័ុង (Bakery) តំណាងឱ្យភាពសម្បូរបែបនិងការរកប្រាក់ចំណូលបានច្រើននិងថេរ។

ធម្មតា នំប៉័ងក្នុងសុបិនជានិមិត្តរូបនៃកំណើនការរកប្រាក់និងការធូរស្បើយខាងសេដ្ឋកិច្ច។
ប្រសិនបើនំប៉័ងមានភាពស្អាតស្អំ មានសណ្តាប់ធ្នាប់ ពេញមួយហាង នៅក្នុងសុបិន បង្ហាញថាភាពបរិបូរណ៍នឹងគ្របដណ្តប់ជីវិតក្នុងពេលឆាប់ៗ ។ តែបើសុបិនឃើញ នំកខ្វក់ ត្រូវបំផ្លាញខ្ទេចខ្ទីឬហាងបិទទ្វារ នៅក្នុងក្តីសុបិន បង្ហាញថា អ្នកគួរតែមានភាពរួសរាយរាក់ទាក់ ក្នុងការបង្កើនប្រាក់ចំណូលនិងកម្មសិទ្ធិ។

នៅក្នុងក្តីសុបិននេះដែរ ការសម្អាតហាងនំ ឬចូលអង្គុយកណ្តាលហាងដុតនំ បង្ហាញថា អ្នកនឹងទទួលបានជោគជ័យគួរឱ្យភ្ញាក់ផ្អើលក្នុងការងារដែលនៅមិនទាន់ចប់។
ការដុតនំនៅក្នុងក្តីសុបិន្តបង្ហាញថា អ្នកនឹងរៀបចំការងារជាមួយគ្រួសារ ហើយទទួលបានជោគជ័យ មិនតែប៉ុណ្ណោះអ្នកនឹងក្លាយជាបង្គោលជ្រោងគ្រួសារមានបានជាមួយគ្នា ព្រមទាំងរៀបចំដំណើរជាមួយគ្រួសារនិងមានដំណឹងល្អៗឆាប់ៗ។
ការដុតនំនៅក្នុងក្តីសុបិន្តជានិមិត្តរូប នៃការបានស្គាល់មនុស្សមានអំណាចណាដែលឱ្យតម្លៃអ្នក ចំពោះការប្រព្រឹត្ដរបស់អ្នក។ គាត់តែងនិយាយរំលឹកឈ្មោះរបស់អ្នក សូម្បីតែបន្ទាប់ពីការងារដែលអ្នកបានចាក់គ្រឹះយូរឆ្នាំមកហើយ ក៏គេនៅតែដឹងគុណ។

ធ្វើការនៅក្នុងហាងនំប៉័ង នៅក្នុងក្តីសុបិនវិញ បង្ហាញថា អ្នកនឹងធ្វើកិច្ចការសប្បុរសធម៌ ហើយតាមមធ្យោបាយនេះអ្នកនឹងទទួលបានពរជ័យពីមនុស្សជាច្រើន និងទទួលបានការយល់ព្រមចុះចាញ់ ចុះញ៉មជាចំណុះពីគូប្រជែងរបស់អ្នក។
សុបិនទិញនំប៉័ងវិញបង្ហាញថា អ្នកនឹងមានរួចខ្លួនពីមនុស្សបោកប្រាស់ ឬឆ្លងផុតបានពីការក្ស័យធន។
នំផ្អែមមានតំណាប់ឬទឹកឃ្មុំ ជាសញ្ញាបានជួបគូព្រេងជាអ្នកមានស្តុកសម្ភ៕
គ្រូ ឯម
ចុចអាន៖ អត្ថន័យនៃសុបិនឃើញអង្គុយនឹងតុបរិភោគអាហារ
ចុចអាន៖ ក្រវិលពេជ្រ សុបិនដ៏កម្រដែលបង្ហាញពីភ័ព្វព្រេងនិស្ស័យស្នេហ៍ជាមួយទេវបុត្រ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


