វប្បធម៌ ជំនឿ
ព្រឹទ្ធាចារ្យមរតកមនុស្សរស់ ទទួលបានការថ្លែងអំណរគុណ ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌
មរតកមនុស្សរស់ចាស់-ថ្មី ព្រឹទ្ធាចារ្យគ្រូគុនល្បុក្កតោ និងសមាគមហ្វារពន្លឺសិល្បៈ ទទួលបានការថ្លែងអំណរគុណ ពីលោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាស លោកស្រី អញ្ជើញជួបសំណេះសំណាល នៅសាលអង្គរវត្តរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

លោកស្រី បណ្ឌិតសភាចារ្យ បានបង្ហាញនូវសេចក្តីសោមនស្សចំពោះវត្តមានរបស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ មរតកមនុស្សរស់ទាំងចាស់-ថ្មី និងបានថ្លែងអំណរគុណចំពោះព្រឹទ្ធាចារ្យដែលជាមរតកមនុស្សរស់ក្នុងការខិតខំប្រឹងប្រែងលើកស្ទួយ ថែរក្សា ការពារមរតកវប្បធម៌របស់កម្ពុជា ជាពិសេសការចូលរួមជាមួយនឹងយន្តការបន្តវេន ដើម្បីចែករំលែកចំណេះដឹងក្នុងវិស័យមរតកវប្បធម៌ប្រពៃណីដូនតាដល់អ្នកជំនាន់ក្រោយ។

បន្ថែមជាងនេះទៅទៀត លោកស្រីក៏បានថ្លែងអំណរគុណចំពោះគ្រូគុនល្បុក្កតោទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរៀបចំឯកសារដាក់គុនល្បុក្កតោចូលក្នុងបញ្ជីមរតកវប្បធម៌អរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ។

ឆ្លៀតក្នុងឱកាសដដែលនោះ លោកស្រី បណ្ឌិតសភាចារ្យ បានប្រគល់ព្រះរាជក្រឹត្យតែងតាំងជូនចំពោះព្រឹទ្ធាចារ្យមរតកមនុស្សរស់ថ្មីផងដែរ។

គួររំលឹកថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ប្រោសប្រទានគោរមងារ មត៌កមនុស្សរស់ ដល់ព្រឹទ្ធាចារ្យចំនួន ៩រូប។ ព្រឹទ្ធាចារ្យទាំង៩រូបនោះរួមមាន៖
១. ព្រឹទ្ធាចារ្យសិល្បៈ គិន យិន ជា គរុនាថការ គិន យិន
២. ព្រឹទ្ធាចារ្យ ជា យុទ្ធា ជា ទេពហត្ថកោសល្យ ជា យុទ្ធា
៣. ព្រឹទ្ធាចារ្យសិល្បៈ ជៀន សុផាន ជា ចម្មការភិរក្ស ជៀន សុផាន
៤. ព្រឹទ្ធាចារ្យសិល្បៈ ញុច ហឿន ជា ពិភត្តិតន្តី ញុច ហឿន
៥. ព្រឹទ្ធាចារ្យសិល្បៈ ណាន សាម័យ ជា នាដកីនិម្មិត ណាន សាម័យ
៦. ព្រឹទ្ធាចារ្យ ប៊ិន វិន ជា បោរាណាចារ្យ ប៊ិន វិន
៧. ព្រឹទ្ធាចារ្យ ម៉ក់ ជាង ជា ទេពសោភ័ណ ម៉ក់ ជាង
៨. ព្រឹទ្ធាចារ្យសិល្បៈ ឯល ពេជ ជា ទេពវោហារ ឯល ពេជ
៩. ព្រឹទ្ធាចារ្យ អ៉ឹម ស្រួន ជា មហានាដកគរុវិជ្ជា អ៉ឹម ស្រួន៕



-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ហ្វាន់ ពីងពីង នៅតែលេចធ្លោខ្លាំងរឿងសំលៀកបំពាក់ និងសម្រស់ដ៏ទាក់ទាញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ទស្សនិកជនថៃរិះគន់ Pu Praya រឿងស្លៀកពាក់ដើរលើកម្រាលព្រំ Cannes
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្ដេចតេជោ ហ៊ុន សែន ហួសចិត្តនៅពេលឃើញការទិតៀន សម្តេច សៅរ៍ ចន្ទថុល្ល លើហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ម្ចាស់អាងចិញ្ចឹមក្រពើវ័យ៧២ឆ្នាំម្នាក់ត្រូវក្រពើរបស់ខ្លួនចាប់ខាំស្លាប់ភ្លាមៗក្នុងអាងចិញ្ចឹម
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
Kimberly តារាស្រីថៃម្នាក់គត់ ចូលរួមសម្ពោធគ្រឿងអលង្ការលំដាប់ពិភពលោក នៅអ៊ីតាលី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ហ្វាន់ ពីងពីង ប្រជែងសម្រស់ជាមួយម្តាយ Elon Musk លើកម្រាលព្រំក្រហម Cannes
-
វប្បធម៌ ជំនឿ៦ ថ្ងៃ មុន
ធ្វើដូចម្ដេចទើបដឹងថា សិលាចារឹកក្លែងបន្លំ ខណៈមានការបន្លំច្រើន?
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
៤ ឈុតដ៏លេចធ្លោពី ស៊ីន យូប៊ីន ក្នុងកម្មវិធីកម្រាលព្រំក្រហម Cannes ទាក់ទាញសារព័ត៌មានធំៗក្រៅស្រុក