ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានទទួលការចូលរួមឧបត្ថម្ភជំនួយសប្បុរសធម៌ពី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក្នុងកម្មវិធីសិល្បៈសប្បុរសធម៌ ដើម្បីវីរកងទ័ព
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលនូវការចូលរួមឧបត្ថម្ភពី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវេរី ជាជំនួយសប្បុរសធម៌ជាមួយសាលាមធ្យមវិចិត្រសិល្បៈ នូវភេសជ្ជៈ វី-អាកទីវ ចំនួន ៥០០ កេស ទឹកពិសាប្រណិត វី-អាកទីវ ចំនួន ៥០០ កេស និងថវិកាចំនួន ១០ លានរៀល ក្នុងកម្មវិធីសិល្បៈសប្បុរសធម៌ ដើម្បីវីរកងទ័ព កាលពីល្ងាចថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ និងឧបត្ថម្ភដល់ក្រុមសិល្បៈដែលបានសំដែងក្នុងកម្មវិធីចំនួន ១០ លានរៀល ក្រុមថតរូប ១,២០០,០០០ រៀល ឧបត្ថម្ភអ្នកចូលរួមទស្សនាពិសាទឹកភេសជ្ជៈដោយសេរី និងសម្របសម្រួលសម្រាប់រថយន្តដឹកសម្ភារៈដល់ទីកន្លែងចំនួន ១ គ្រឿង នាពេលខាងមុខ។


សូមបញ្ជាក់ថា សិស្សសាលាមធ្យមវិចិត្រសិល្បៈ បានរួមគ្នាសម្ដែងទស្សនីយភាពសិល្បៈ ស្នាដៃសិស្ស ឆ្នាំសិក្សា ២០២៤-២០២៥ រួមមាន របាំបុរាណ របាំប្រពៃណី សៀក និងល្ខោនខោលជាដើម ដើម្បីប្រមូលថវិកាជួយឧបត្ថម្ភកងទ័ពជួរមុខ និងជនភៀសសឹកនៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ៕











-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


