ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា នៅតែបន្តសង្រ្គោះប្រាសាទបុរាណជាច្រើនក្នុងតំបន់អង្គររយៈពេល ១០ឆ្នាំ ទៅមុខទៀត
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ទោះបីជារយៈពេល ៣០ឆ្នាំ មកនេះ អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយអ្នកជំនាញបរទេស បានខិតខំប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណជាច្រើន ឱ្យផុតពីហានិភ័យក៏ដោយ ក៏រយៈពេល ១០ឆ្នាំ ទៅមុខទៀត ទស្សនៈវិស័យនៃអាជ្ញាធរជាតិអប្សរា នៅតែបន្តការងារជួយសង្គ្រោះប្រាសាទបុរាណបន្ថែមទៀត។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក) ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ថាការងារជួសជុល ថែទាំ និងអភិរក្សប្រាសាទបុរាណនៅក្នុងតំបន់អង្គរខេត្តសៀមរាប គឺជាការងាររបស់ជាតិខ្មែរទាំងមូល។
លោកស្រី បញ្ជាក់ទៀតថា តម្លៃរបស់អង្គរមិនត្រឹមតែជាបេតិកភណ្ឌរបស់ជាតិខ្មែរប៉ុណ្ណោះទេ គឺជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនៅទូទាំងពិភពលោក។ លោកស្រីថា «បើទោះបីជាក្នុងរយៈពេល ៣០ឆ្នាំមកនេះ អាជ្ញាធរអប្សរាបានប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណជាច្រើនឱ្យរួចផុតពីហានិភ័យ រួចហើយក្តី ក៏នៅក្នុងរយៈពេល ១០ឆ្នាំទៅមុខទៀត អាជ្ញាធរជាតិអប្សរានៅតែបន្តជួយ សង្គ្រោះប្រាសាទបុរាណជាច្រើនថែមទៀត»។ ទស្សនៈវិស័យរបស់អាជ្ញាធរជាតិអប្សរា ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត ក្រៅតែពីបន្តជួយសង្គ្រោះប្រាសាទបុរាណ ក៏នឹងប្រឹងប្រែងបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយជាច្រើន ឱ្យចេះជំនាញជួសជុលនិងថែរក្សាប្រាសាទបុរាណជំនួសអ្នកជំនាញបរទេសផងដែរ។

អ្នកជំនាញ ADHOC សម្រាប់ការអភិរក្សបេតិកភណ្ឌ លោក Mounir Bouchenaki បានលើកឡើងថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(អាយស៊ីស៊ីអង្គរ)ដែលមានជប៉ុននិងបារាំងជាសហប្រធាន ក្រៅតែពីបានជួយសង្គ្រោះប្រាសាទបុរាណជាច្រើននៅតំបន់អង្គរ ឱ្យរួចផុតពីគ្រោះថ្នាក់ និងលើកតម្លៃអង្គរឱ្យកាន់តែល្បីល្បាញ ក៏បានរួមគ្នាធ្វើធម្មនុញ្ញអង្គរដ៏វិសេសមួយ ដែលធ្វើឱ្យប្រទេសជាច្រើនបានយកគំរូតាម។
បន្ថែមលើនេះ ក្រៅពីការបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ថ្មីឱ្យមានជំនាញអភិរក្សបន្តវេន ក៏បានប្រមូលយកវត្ថុបុរាណ និងបដិមារពីបរទេស ឱ្យវិលត្រឡប់មកមាតុភូមិកំណើតជាបន្តបន្ទាប់ ធ្វើឱ្យកាន់តែមានភាពសម្បូរបែបឡើងវិញ នៅក្នុងសារមន្ទីរនៃប្រទេស កម្ពុជាផងដែរ៕





ដោយ៖ គឿន វេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


