វប្បធម៌ ជំនឿ
ជោគជតារាសីឆ្នាំទាំង១២ ជួបគ្រោះឬលាភបែបណា ក្រោយចូលឆ្នាំថ្មី?
យោងតាមប្រតិទិនចន្ទគិតតាមក្បួនហោរាសាស្ត្រចិន ក្រោយចូលឆ្នាំថ្មី (អំឡុងពេល ២០ មេសា-១៨ ឧសភា) ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ជោគជតារាសីឆ្នាំទាំង ១២ មានទំនាយយ៉ាងដូច្នេះ៖
ឆ្នាំជូត

រាសីកណ្ដុរមិនសូវល្អប៉ុន្មានឡើយ សេដ្ឋកិច្ចផ្ទាល់ខ្លួននឹងបន្តធ្លាក់ចុះ ពិសេសគឺទ្រព្យសម្បត្តិ។ ក្នុងអំឡុងពេលនេះ អ្នកប្រថុយនឹងក្ស័យធនខ្លាំង។ ដូច្នេះចូរមានការប្រុងប្រយ័ត្នបន្ថែមនៅពេលជ្រើសរើសផលិតផលហិរញ្ញវត្ថុ ហើយកុំធ្វើតាមនិន្នាការសង្គមដោយងងឹតងងល់។
លើសពីនេះត្រូវយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួននៅពេលចេញទៅក្រៅ និងមិនត្រូវលេងទូរសព្ទដៃពេលដើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឲ្យមានរបួស និងខាតបង់ថវិកា។ អ្នកក៏ត្រូវចេះថែរក្សាទ្រព្យសម្បត្តិរបស់អ្នកផងដែរ ដើម្បីចៀសវាងចោរលួច។
ឆ្នាំឆ្លូវ

តាមប្រតិទិនចន្ទគតិ រាសីគោ នឹងធ្លាក់ចុះ ប៉ុន្តែមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្វីទាំងអស់។ ចូរយកចិត្តទុកដាក់លើមនុស្សជុំវិញខ្លួនឲ្យបានច្រើន អ្នកមិនគួរបញ្ចេញទិន្នន័យក្នុងគម្រោងទៅអ្នកដទៃ សូម្បីតែមិត្តល្អក៏ដោយ ដើម្បីកុំឲ្យចាញ់បោកមនុស្សអាក្រក់។
នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ គួរតែយកចិត្តទុកដាក់លើពាក្យសម្ដីដែលត្រូវប្រើប្រាស់ ចៀសវាងកំហុសអចេតនានាំឱ្យភាគីម្ខាងទៀតយល់ខុស និងប្រព្រឹត្តខុស។
ចំពោះស្នេហា វាជាពេលវេលាមិនអំណោយផលសម្រាប់បង្កើតទំនាក់ទំនងនោះទេ។
ឆ្នាំខាល

ខ្លា ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់អ្នកឲ្យបានច្រើន ទោះបីអាកាសធាតុឡើងកម្ដៅខ្លាំងក៏ដោយ វាអាចនៅតែត្រជាក់ខ្លាំងនៅពេលព្រឹក និងពេលល្ងាច។ កុំដោះសម្លៀកបំពាក់ការពារខ្លួនចោលផ្ដេសផ្ដាស ព្រោះអាចបង្កឱ្យមានជំងឺបាន។ ជាពិសេសចាស់ៗដែលមានជំងឺរ៉ាំរ៉ៃ បើមានបញ្ហាតិចតួចដូចជាផ្តាសាយ និងគ្រុនក្ដៅ វានឹងកាន់តែពិបាកក្នុងការព្យាបាល ហើយវាក៏នឹងនាំមកនូវភាពតានតឹងយ៉ាងខ្លាំងដល់រាងកាយផងដែរ។
ឆ្នាំថោះ

ជោគជ័យក្នុងការងារសម្រាប់ទន្សាយបន្តឡើងវិញក្នុងខែនេះ។ បន្ទាប់ពីថ្នាក់ដឹកនាំទទួលស្គាល់សក្ដានុពល អ្នកនឹងទទួលបានឱកាសតំឡើងឋានៈ និងប្រាក់បៀវត្សរ៍។ ទំនាក់ទំនងការងារ ជាពិសេសជាមួយអ្នកក្រោមបង្គាប់ គួរតែមានសតិសម្បជញ្ញៈ និងមានទំនួលខុសត្រូវ អភិវឌ្ឍពួកគេឱ្យទទួលយកគម្រោងកាន់តែច្រើន និងធំជាងនេះ។
ចំពោះទ្រព្យសម្បត្តិ ប្រសិនបើខិតខំធ្វើការ ប្រាក់ចំណូលនឹងកើនខ្ពស់ទ្វេជាពីរ ឬជាបី។
ឆ្នាំរោង

រាសី នាគ ពុំទទួលបានលាភសំណាងនោះទេ ជាពិសេសបុគ្គលិកការិយាល័យ នឹងមានអារម្មណ៍ពិបាក និងអស់សង្ឃឹមចំពោះអនាគតការងារ។ នាគងាយនឹងរងគំនិតអវិជ្ជមាន ក្នុងផ្លាស់ប្តូរការងារ ឬផ្លាស់ប្តូរឧស្សាហកម្ម។ ចូរគិតដោយប្រុងប្រយ័ត្នអំពីអ្វីដែលអ្នកធ្វើ។ ប្រសិនបើវាពិតជាពិបាកក្នុងការសម្រេចចិត្ត អ្នកគួរតែសុំយោបល់ពីចាស់ទុំ ហើយសុំជំនួយពីអ្នកដទៃ។
ចូរកុំរួញថយពេលជួបការលំបាក ហើយខិតខំកុំឈប់ ទើបសំណាងត្រឡប់មករកអ្នកវិញ។
ឆ្នាំម្សាញ់

លាភសំណាងរបស់ពស់ ឡើងខ្ពស់ក្នុងខែនេះ។ ការងារនឹងដើរទៅមុខ ហើយអ្នកនឹងជួបប្រទះនូវភាពរីកចម្រើនក្នុងរឿងស្នេហា។
ដោយសារតែការរីកចម្រើននៃអាជីពការងារ ពស់ ទាក់ទាញចំណាប់អារម្មណ៍ពីសមាជិកភេទផ្ទុយជាច្រើន។ ពេលវេលាមកដល់ មានភេទផ្ទុយជាច្រើននាក់នឹងចាប់អារម្មណ៍លើអ្នក។ ពស់នៅលីវ អាចគេចចេញពីភាពនៅលីវ ហើយពស់ដែលរៀបការ ចូរចំណាយពេលជាមួយគ្រួសារឱ្យបានច្រើន កុំគិតតែពីការងារពេក។
ឆ្នាំមមី

សេះ បន្តជួបសំណាងល្អក្នុងកំលុងពេលនេះ ដែលអ្នកសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការងារ។ ដោយសារលទ្ធផលការងារវិជ្ជមាន អ្នកនឹងទទួលបានការកោតសរសើរ និងការតំឡើងប្រាក់ខែ។
យ៉ាងណាមិញ ចូររៀបចំផែនការហិរញ្ញវត្ថុដោយប្រុងប្រយ័ត្ន កុំផ្ដោតតែរ៉ាប់រងការចំណាយ ដោយភ្លេចសន្សំពីប្រាក់ចំណូលឱ្យសោះ។ អ្នកអាចប្រមូលទ្រព្យសម្បត្តិច្រើនកាលណា លើកលែងចេះទុកដាក់ត្រឹមត្រូវ។
សេះរៀបការរួច ប្រទះតែសុភមង្គលជាមួយដៃគូ។ សេះនៅលីវ ដរាបណាអ្នកបានចំណាយពេលច្រើនជាមួយគ្នា អ្នកនឹងចាកចេញពីជីវិតនៅលីវជាមួយគ្នា។
ឆ្នាំមមែ

រាសីរបស់អ្នកនឹងមានភាពច្របូកច្របល់គួរសម ជាពិសេសមនោសញ្ចេតនា ជោគជតារាសី ហាក់វិលវល់ណាស់។ ដូច្នេះហើយត្រូវអត់ធ្មត់បន្ថែមទៀត បើអាចជួបនរណាម្នាក់ដែលណែនាំដោយមិត្តភក្តិ ឬសមាជិកគ្រួសារ ចូរហ៊ានសាកល្បង។
ទ្រព្យសម្បត្តិរបស់ពពែ មិនស្ថិតស្ថេរខ្លាំងទេ ហើយមានហានិភ័យនៃការក្ស័យធន ខាតបង់ហិរញ្ញវត្ថុយ៉ាងធំ។ គួរកុំវិនិយោគក្នុងពេលនេះអី បើមិនដូច្នេះទេនឹងខាតបង់ជាមិនខាន។
ឆ្នាំវក

ស្វា រាសីធ្លាក់ចុះបន្តិច ហើយសំណាងក្នុងការងារក៏មិនល្អដែរ បើធៀបនឹងខែមុន។ ក្នុងខែនេះ នឹងជួបការលំបាកខ្លាំងក្នុងការងារ ហើយថែមទាំងមានគំនិតចង់លាលែងពីការងារទៀតផង។ នៅពេលនេះ អ្នកគួរតែស្វែងរកដំបូន្មានពីមនុស្សចាស់ដែលមានបទពិសោធន៍ ដោយព្រមទទួលយកការពិតជាជាងការរត់ចេញ។ ជឿថាអ្នកនឹងអាចជម្នះការលំបាកតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន។ មិនថាលទ្ធផលយ៉ាងណាទេ វានឹងមានតម្លៃ ឲ្យតែអ្នកព្យាយាមអស់ពីសមត្ថភាព។
ដោយសាររាសីធ្លាក់ចុះក្នុងការងារ វានឹងនាំឲ្យទ្រព្យធ្លាក់ចុះផងដែរ។ ប្រាក់ចំណូលនឹងធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែកុំទាន់បាក់ទឹកចិត្ត ឲ្យតែតស៊ូអំណត់ អ្នកនឹងទទួលបានរង្វាន់នៅទីបញ្ចប់។
ឆ្នាំរកា

រាសីមាន់ឡើងខ្ពស់ត្រដែត។ ទន្ទឹមនឹងនេះ សំណាងក្នុងអាជីពនឹងប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយ នៅតែត្រូវបន្តការខិតខំប្រឹងប្រែង និងដោះស្រាយទំនាក់ទំនងជាមួយមិត្តរួមការងារនិងនៅជុំវិញឱ្យបានល្អ ដើម្បីឱ្យអាជីពរបស់អ្នកអាចអភិវឌ្ឍកាន់តែប្រសើរថែមទៀត។
ទំនាក់ទំនងស្នេហា អាចនឹងទទួលបានដំណឹងអាក្រក់ពីការបែកបាក់គ្នា។ មាន់នៅលីវ នឹងត្រូវលះបង់ថាមពលទ្វេដងដើម្បីធ្វើការ និងបង្កើនប្រសិទ្ធភាពការងារ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីភេទផ្ទុយ។
ឆ្នាំច

មនុស្សកើតឆ្នាំច នឹងជួបប្រទះការផ្លាស់ប្តូរខ្លះៗ បើធៀបនឹងខែមុនៗ។ បើនិយាយពីអាជីព នឹងត្រូវបានកោតសរសើរដោយថ្នាក់ដឹកនាំ ដោយសារការខិតខំយ៉ាងសកម្ម អ្នកអាចត្រូវបានចាត់តាំងឱ្យចូលរួមក្នុងគម្រោងធំៗថ្មីៗ។
ដោយឡែកចំពោះសំណាងទ្រព្យសម្បត្តិ ក៏កើនឡើងដែរ។ អ្នករកស៊ី ចូររៀនចាប់យកឱកាស ហើយរៀនសម្របខ្លួន ព្រោះវានឹងមានភាពងាយស្រួលក្នុងការជំរុញទីផ្សារ ជាមួយនឹងបញ្ជាទិញដែលនាំអ្នកទទួលបានប្រាក់ចំណេញដ៏ច្រើន។
យ៉ាងណាក្ដី ឆ្កែ ដែលជាសិស្ស-និស្សិត ជោគវាសនាក្នុងខែនេះមិនអំណោយផលទេ ខ្លឹមសារសៀវភៅសិក្សាហាក់ពិបាកយល់ ដែលនឹងធ្វើឱ្យពិបាកក្របយកចំណេះដឹង។ នៅពេលនេះ លោកគ្រូ អ្នកគ្រូ និងមាតាបិតា គួរនឹងផ្តល់ឱ្យឆ្កែ (ក្មេងអាយុក្រោម ១៧ឆ្នាំ) យកចិត្តទុកដាក់ និងជួយពួកគេបន្ថែមទៀត។
ឆ្នាំកុរ

ជ្រូក បន្តទៅមុខយ៉ាងសប្បាយរីករាយដូចខែមុន។ ក្រុមហ៊ុនរបស់អ្នកទំនងជាស្វាគមន៍មិត្តរួមការងារថ្មី។ ជាមួយនឹងភាពជឿជាក់ និងការអះអាងពីថ្នាក់ដឹកនាំ មេកោយអាចទុកឱកាសឱ្យអ្នកបណ្តុះបណ្តាលសមាជិកថ្មី ដូច្នេះត្រូវតែចាប់យកឱកាសឱ្យបានល្អ មិនត្រូវធ្វើឱ្យចៅហ្វាយមានខកបំណងឡើយ។
លើសពីនេះទៀតជ្រូកទំនាក់ទំនងស្នេហារបស់ជ្រូកនឹងពោរពេញទៅដោយការភ្ញាក់ផ្អើលជាពិសេស ប្រសិនបើជាអ្នកនៅលីវ។ ជ្រូកនៅលីវ អាចនឹងជួបស្នេហាដំបូងក្នុងខែនេះ ហើយឱកាសនៃការផ្គូផ្គងល្អក៏មានច្រើនដែរ ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់លើបុគ្គលនោះឲ្យបានខ្លាំង៕
អត្ថបទ៖ សន្យា
ចុចអាន៖ ជោគជតារាសីប្រចាំឆ្នំាថោះ សម្រាប់មនុស្សកើតក្នុងឆ្នាំជូត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


