វប្បធម៌ ជំនឿ
ជោគជតារាសីប្រចាំឆ្នំាថោះ សម្រាប់មនុស្សកើតក្នុងឆ្នាំជូត
តាមក្បួនហោរាសាស្ត្រក្នុងឆ្នាំនីមួយៗ តែងមានរាសីខុសគ្នាទាំងប្រុសនិងស្រី ត្បិតថាមានឆ្នាំដូចគ្នាក្ដី តែមិនប្រាកដថាបុគ្គលម្នាក់ៗរាសីដូចគ្នានោះទេ។
បើយោងតាមសៀវភៅមហាសង្ក្រាន្តដោយលោកបណ្ឌិត អ៉ឹម បុរិន្ទ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរបានបង្ហាញនូវជោគជតារាសីឆ្នាំជូតប្រចាំឆ្នាំថោះ២០២៣ដូចខាងក្រោមនេះ។
បើជាមនុស្សប្រុសកើតឆ្នាំជូតទំនាយថាៈ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវជារីករាយសោះឡើយ ទោះយ៉ាងនេះក៏ដោយអ្នកគង់បានសម្រេចក្នុងការដែលអ្នកបានតាំងចិត្តទុកប្ដូរផ្ដាច់មិត្តភ័ក្ដិរបស់អ្នក ឬមនុស្សធ្វើការជាមួយ។ ប៉ុន្តែពេលនេះអ្នកមិនគួររាប់អានមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកឲ្យខកខាតទុនក្នុងរយៈឆ្នាំនេះ អ្នកក៏មិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ កុំធ្វេសប្រហែស ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។

បើជាមនុស្សស្រីកើតក្នុងឆ្នាំជូតទំនាយថាៈ ក្នុងឆ្នាំនេះអ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នាជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្សាចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំខ្លាចឲ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ពោលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ ណាមួយមកបញ្ចុះបញ្ចូលបញ្ចោរលើកជើង អ្នកឲ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងភ្លោះចង្កេះគេចឆ្អឹងខ្នង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


