Connect with us

វប្បធម៌ ជំនឿ

ក្តីសុបិនឃើញក្រែមលាបមាត់ ល្អឬអាក្រក់ អនុលោមតាមពណ៌ក្រែម

បានផុស

នៅ

ការតុបតែង​ឬលាបបបូរមាត់ក្នុងក្តីសុបិន ប្រផ្នូលអំពីការរំភើបថ្មីក្នុងជីវិត​អាពាហ៍ពិពាហ៍ឬទំនាក់ទំនងស្នេហា​។

ជាទូទៅគេជឿថា ការឃើញក្រែម​លាបមាត់​ក្នុងសុបិន បង្ហាញថា ម្ចាស់សុបិន​នឹងរៀបការ​ មាន​ដំណឹងអាពាហ៍ពិពាហ៍ឬមាន​ទំនាក់ទំនងស្នេហា​ថ្មី ដែលឈាន​ដល់គូច្បាស់លាស់​មិនបានរំពឹងទុកមកឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្តល់អំណោយជាក្រែមលាបបបូរមាត់ក្នុងសុបិនបង្ហាញថា អ្នកនោះឯងកំពុងត្រូវបានគេផ្តល់ឱ្យនូវគុណភាពជីវិត​ដែល​ផ្លាស់ប្តូរកាន់តែប្រសើរឡើង។

ក្រែមថ្មីទែងក្នុងសុបិនដែលមិនទាន់បានបើកប្រើ សំដៅទៅលើភាពទាន់សម័យនៅក្នុងជីវិតអាពាហ៍ពិពាហ៍និងទំនាក់ទំនងស្នេហា ផ្នែកអវិជ្ជមាន​ក្រែមក្នុងសុបិន ទាយអំពីកេរ្តិ៍ឈ្មោះមិនល្អពាក្យចចាមអារ៉ាមនិងការនិយាយដើម។

សុបិនឃើញក្រែមចាស់ៗ សំដៅទៅលើរូបភាព​ឬអតីតកាល​ដែលលែងទាក់ទាញ។ ប្រហែលជាអនុស្សាវរីយ៍កាលពីអតីតកាលដែលមិនគួរចងចាំ​ឡើយ។

យល់សប្តិឃើញ​បបូរមាត់លាបក្រែមរលោងជាមួយពន្លឺចែងបង្ហាញថាអ្នកកំពុងនិយាយបំផ្លើសអំពីខ្លួន បង្អួតគេដទៃ​ឬមោទកភាពជ្រុល។

ក្រែមលាបមាត់ពណ៌ស្វាយនៅក្នុងក្តីសុបិន ទាយថា អ្នកនឹងជួយរៃអង្គាសប្រាក់សម្រាប់បុព្វហេតុអភិជនឬរាជវង្ស ឬធ្វើការ​បម្រើអ្នកមានអំណាចកប់ពពក ស្និទ្ធនឹងពួកគេ​។

ក្រែមលាបមាត់ពណ៌កុលាបស្រស់នៅក្នុងក្តីសុបិន ទាយថាយអាពាហ៍ពិពាហ៍ឬទំនាក់ទំនងថ្មីមួយនឹងកើតឡើងយ៉ាងឆាប់រហ័ស សឹងមិននឹកស្មានដល់ដោយមិនលេងសើច។

Female applying red lipstick, close up

ក្រែមលាបមាត់ពណ៌ខ្មៅនៅក្នុងក្តីសុបិន ទាយថាអ្នកមានអារម្មណ៍ថា ខ្លួនបានរស់សក្តិសមជាងអ្នកដទៃថែមទាំង​មិនខ្វល់ពីរបៀបដែលអ្នកដទៃគិតពីអ្នកឡើយ​។

ក្រែមលាបមាត់ពណ៌ខៀវនៅក្នុងក្តីសុបិនឆ្លុះបញ្ចាំងពីអារម្មណ៍នៃភាពចាស់ទុំខ្ពស់ជាងអ្នកដទៃសមត្ថភាពនៃការ​និយាយដោយប្រាជ្ញាច្រើនជាងមនុស្សដទៃទៀត។

ក្រែមលាបមាត់ពណ៌ត្នោតនៅក្នុងក្តីសុបិន ទាយថា អ្នកនឹងខកចិត្តចំពោះមុខងារសង្គម។

ក្រែមលាបមាត់ពណ៌លឿងនៅក្នុងក្តីសុបិន ទាយថាយើងនឹង​ជួបបញ្ហាដោយសារតែភាពជឿជាក់ហួសហេតុហើយត្រូវមនុស្ស​ជិតដិតក្បត់។

ក្រែមលាបមាត់ពណ៌ឈូកនៅក្នុងក្តីសុបិន ទាយថាស្នេហានិងស្ថានភាពទំនាក់ទំនងមួយកំពុងចាប់កំណើត។

ក្រែមលាបមាត់ពណ៌ស ឬពណ៌មាសនៅក្នុងក្តីសុបិន ទាយថាអ្នកនឹង​មាន​ការឆ្លងជំងឺឬបាត់បង់អ្វីមួយ។

ក្រែមលាបមាត់ពណ៌បៃតងនៅក្នុងក្តីសុបិន ទាយថា អ្នកនឹងអាចបង្ហាញពីខ្លួនឯងពិតរក្នុងចំណោមមិតត្យល់ចិត្ត មានគេចូលរួមគាំទ្រច្រើន អ្នកមានសមត្ថភាពលើគូប្រជែងតែម្តង។

ក្រែមលាបមាត់ពណ៌ទឹកក្រូចឆ្លុះបញ្ចាំងពីអាកប្បកិរិយានៃភាពទាក់ទាញនិងអាកប្បកិរិយា​បោកបញ្ឆោត​លេងសើចនឹង​ស្នេហា ​ដែលតាមការពិត​អ្នកមិនចង់បានឡើយ​តែអ្នកលេងសើច។

គ្រូឯម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៨ នាទីutes មុន

អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ព័ត៌មានជាតិ៤៦ នាទីutes មុន

ជ្រោះថ្មតយ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ព័ត៌មានជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ជាច្រើនមេ ធ្វើឱ្យផ្កាត្របែកព្រៃ និងផ្កាស្រឡៅបញ្ចេញពណ៌ដ៏ស្រស់បំព្រង នៅតាមជួរដងភ្នំខេត្តមណ្ឌលគិរី

ចរាចរណ៍២ ម៉ោង មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

Sokha Hotels

ព័ត៌មានពេញនិយម