វប្បធម៌ ជំនឿ
តួម្ដាយវិធាវី ប្រាប់វិធី តួល្ខោននិយាយ អាចសម្ដែង ១ រឿងលើឆាកដោយរលូន (មានវីដេអូ)
ថ្វីបើទស្សនីយភាពល្ខោននិយាយ រឿង ផ្កាស្រពោន ទើបបានសម្ដែងចប់ ៤ដង ក្នុងរយៈពេល ៣ថ្ងៃ នាពេលថ្មីៗនេះក៏ពិតមែន ប៉ុន្តែបានបន្សល់ភាពអាឡោះអាល័យ ខណៈសំបុត្រត្រូវបានលក់អស់មុនពេលសម្ដែង ធ្វើឱ្យមហាជនជាច្រើនចង់ទស្សនា ប៉ុន្តែមិនអាចចូលទស្សនា។

ល្ខោននិយាយដែលសម្ដែងដោយ សិល្បករ សិល្បការិនី នៃ នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នេះ បានខាបដួងចិត្តទស្សនិកជន ឱ្យអណ្ដែតអណ្ដូង ផ្ទុះសំណើច ខ្នាញ់ អាណិត រហូតដល់ស្រក់ទឹកភ្នែក ដោយសារតែសកម្មភាពសម្ដែងដ៏រស់រវើកនៅលើកឆាកនៅចំពោះមុខ ហាក់ដូចខ្លួនកំពុងស្ថិតក្នុងហេតុការណ៍នោះពិតៗ។

លោកស្រី ឡុង ម៉ាលីស តួសម្ដែង យាយនួន ម្ដាយនាងវិធាវី បានឱ្យ “កម្ពុជាថ្មី” ដឹងថា មូលហេតុដែលសិល្បករ សិល្បការិនី អាចសន្ទនាតាមអត្ថបទប្រលោមលោក និងសម្ដែងលើឆាករយៈពេលជាងមួយម៉ោង នៅចំពោះមុខទស្សសនិកជនរាប់រយនាក់ដូចនេះ គឺដោយសារទាំងគ្រូដឹកនាំរឿង ទាំងក្រុមសម្ដែង សុទ្ធតែបានហាត់រៀនពីសាលាល្ខោន មានរូបមន្តសម្ដែងច្បាស់លាស់ សិក្សាស៊ីជម្រៅពីចរិតលក្ខណៈតួអង្គដែលខ្លួនត្រូវសម្ដែង ព្រមទាំងបានហាត់សមជាច្រើនថ្ងៃ។

លោកស្រី ឡុង ម៉ាលីស ជាអនុប្រធានការិយាល័យ អធិការកិច្ច នាយកដ្ឋានសិល្បៈទស្សនីយភាព ដែលបានចូលហាត់រៀនជំនាញល្ខោនខ្មែរជាច្រើនទម្រង់តាំងពីឆ្នាំ១៩៨៥ រូបនេះ បានលើកឡើងថា៖ “ខ្ញុំដឹងថា មជ្ឈដ្ឋានខាងក្រៅគេអត់សូវឱ្យតម្លៃអ្នកសិល្បៈប៉ុន្មានទេ ប៉ុន្តែខ្ញុំខ្លួនឯង ក៏សប្បាយចិត្តនៅពេលដែលគាត់អត់ពេញចិត្តខ្ញុំដែរ…”។
សូមអញ្ជើញទស្សនាបទសម្ភាស៖
គួរបញ្ជាក់ថា ប្រលោមលោក រឿង “ផ្កាស្រពោន” ជាស្នាដៃនិពន្ធ របស់លោក នូ ហាច បានតាក់តែងក្នុងឆ្នាំ១៩៤៧ បោះពុម្ពក្នុងឆ្នាំ១៩៤៩ ក្នុងសម័យអាណានិគមបារាំង។ រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាស់របស់យុវជនយុវតីពីររូបនៅខេត្តបាត់ដំបង គឺតួអង្គ ប៊ុនធឿន និងនាងវិធាវី បណ្តាលមកពីការរើសអើងវណ្ណៈ ឱ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស។ មានការលើកឡើងថា រឿងនេះ គឺយកតាមលំនាំរឿងពិត នៃអ្នកនិពន្ធផ្ទាល់។ ស្នាដៃអក្សរសិល្ប៍បែបទំនើបដ៏ល្បីមួយនេះ ត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបានផលិតជាល្ខោនវិទ្យុ និងភាពយន្តផងដែរ៕




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


