វប្បធម៌ ជំនឿ
គម្រោងផែនការរយៈវែងរបស់ ជំនោរ-ART បានសម្រេចសកម្មភាពដំបូង
គម្រោងផែនការរយៈវែងរបស់ ជំនោរ-ART ដែលបានសហការជាមួយសាលាគំនូរកុលាបលឿង និង បណ្ណាល័យភូមិក្រសាំង បានសម្រេចជោគជ័យលើ សកម្មភាពដំបូងគេ នៅដើមឆ្នាំ២០២៤ នេះ។

លោក ប៉ោយ ឈុនលី ជាសិល្បករគំនូរជីវចល និងជាអ្នកផ្តួចផ្តើមមហោស្រពសិល្បៈជំនោរ-ART បានឱ្យ “កម្ពុជាថ្មី” ដឹងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា សកម្មភាពទី១ នៃគម្រោងផ្សព្វផ្សាយសិល្បៈដល់យុវជន និងកុមារ ក្នុងឆ្នាំ២០២៤ នៅបណ្ណាល័យភូមិក្រសាំង ដែលមានសិស្សានុសិស្ស ជាង ៣០នាក់ និងសិស្សានុសិស្សពី សាលាកុលាបលឿង ជាង ៣០ នាក់ បានបញ្ចប់ដោយជោគជ័យ។ កម្មវិធីមានដូចជា ការនិយាយអំពីសិល្បៈ ការចែកសៀវភៅសម្រាប់គូរគំនូរ ការបង្រៀនគូរគំនូរ ការញាំអាហារថ្ងៃត្រង់ជុំគ្នា និង សកម្មភាពចុងក្រោយនាំក្មេងៗចុះគូរតាមភូមិ។

លោក ប៉ោយ ឈុនលី បានឱ្យដឹងថា៖ “គម្រោងផ្សព្វផ្សាយសិល្បៈនេះ ធ្វើឡើងដើម្បីបញ្ជ្រាបការយល់ដឹងសិល្បៈ និង ជាសកម្មភាពប្រណាំងជាមួយ ស្រាបៀរ បារី ឆ្នោត និង គ្រឿងញៀន ដល់សហគមន៍ផ្ទាល់ ព្រោះនៅតាមសហគមន៍ក៏ជាកន្លែងដែលត្រូវការ ការចែករំលែកសិល្បៈផងដែរ។ ធនធានសិល្បៈសម្បូរណាស់ នេះជាអ្វី ជំនោរ-ART គួរមើលឃើញមុនគេ”។

លោក ប៉ោយ ឈុនលី បានលើកឡើងបន្ថែមថា ទាំងយុវជន និងកុមារតូចៗសុទ្ធតែគួរស្រលាញ់រាប់អាន មានវិន័យ មានចរិយាល្អសមសួន មានភាពរសរាយរាក់ទាក់ និង សកម្មណាស់។

លោក ប៉ោយ ឈុនលី មានប្រសាសន៍បន្តថា៖ “ខ្ញុំលើកទឹកចិត្តឱ្យមិត្តភក្តិបងប្អូនណាដែលមានបំណងចង់ជួយ រឺចង់រួមចំណែកសកម្មភាពអប់រំបងប្អូនៗ គួរតែទៅបណ្ណាល័យភូមិក្រសាំង អ្នកទាំងអស់គ្នានឹងពេញចិត្តដូចខ្ញុំពុំខានឡើយ ព្រោះជាកន្លែងមួយដែលយើងមើលឃើញនូវក្តីស្រលាញ់ និង ការខិតខំពិតប្រាកដ”។

លោក ប៉ោយ ឈុនលី បានឱ្យដឹងថា មហោស្រពសិល្ប: ជំនោរ-ART កំពុងគិតដល់កម្រោងបន្ទាប់ដែលគ្រោងធ្វើកិច្ចការសំខាន់មួយជាមួយ បណ្ណាល័យភូមិក្រសាំង និង យុវជនទាំងអស់គ្នា ប្រសិនបើបងប្អូនមានបំណងចង់ចូលរួមគម្រោងនេះ អាចទាក់ទងពិភាក្សាបាន ឬទូរសព្ទលេខ ០៩៨ ២៩២ ៦៨៦។

លោក ប៉ោយ ឈុនលី បញ្ជាក់ថា៖ “គម្រោងនេះពាក់ព័ន្ធនឹងសិល្បៈ គឺការផ្តល់អាហារូបករណ៍រៀនគំនូរនៅសាលាកុលាបលឿង ដល់យុវជន ២ រឺ ៣ នាក់ ហើយថ្ងៃក្រោយ យុវជនប្រែទៅជាគ្រូបង្រៀនប្រចាំបណ្ណាល័យក្រសាំង រឺ ប្រចាំភូមិក្រសាំងតែម្តង”។

គួរបញ្ជាក់ថា គម្រោង ផ្សព្វផ្សាយសិល្បៈ ប្រណាំងជាមួយ ការផ្សាយស្រាបៀរ បារី ឆ្នោត និង គ្រឿងញៀន ជាផែនការណ៍រយៈពេលវែងរបស់ ជំនោរ-ART ដែលនឹងមានសកម្មភាពជាបន្តបន្ទាប់ទៀតនៅខេត្តបាត់ដំបង។ គម្រោងសកម្មភាពនេះ មិនបានទទួលឧបត្ថម្ភពីខាងណាទេ គឺគ្រួសារ លោក ប៉ោយ ឈុនលី និងភាគីសាលាចូលរួមចំណាយផ្ទាល់ខ្លួនតាមលទ្ធភាព ដោយសង្ឃឹមថា កុមារ និងយុវជន នឹងប្រើពេលបង្កើនចំណេះដឹង និងរួមគ្នាសិក្សា ច្នៃសិល្បៈ ដល់ថ្ងៃអនាគត ចាកឆ្ងាយពីអបាយមុខទាំងឡាយ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


