ព័ត៌មានជាតិ
អាជ្ញាធរស្រុកសំឡូត រកឃើញទីតាំងលក់ទុរេនមួយ កន្លែងនាំចូលមិនមានប្រភពច្បាស់លាស់
ចាប់តាំងពីសប្តាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០២៦ កន្លងមកនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំឡូត បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យជាប់ជាប្រចាំតាមគោលដៅនានាជាច្រើនកន្លែងដែលមានដាក់តាំងលក់ផ្លែទុរេនក្នុងស្រុក ដើម្បីពង្រឹងគុណភាព និងមិនមានការបន្លំភ្នែកដល់ភ្ញៀវទេសចរ ដែលគាំទ្រចំពោះផ្លែទុរេនទាំងនេះ។

បើតាមការបញ្ជាក់ពីលោក ហែម ស៊ីណាក់ អភិបាលរងស្រុកសំឡូត ដែលជាអ្នកដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងនានា ក្នុងស្រុក បានលើកឡើងថា ចាប់តាំងពីថ្ងៃទី២៦ ខែឧសភា មកដល់ពេលនេះ កម្លាំងចម្រុះដែលបានចុះត្រួតពិនិត្យជាញឹកញាប់ទៅតាមទីតាំងលក់ផ្លែទុរេនចំនួន ៦៣ទីតាំងនៅក្នុងស្រុកសំឡូត គឺមានមួយកន្លែងនាំផ្លែទុរេនមកដាក់លក់គ្មានប្រភពច្បាស់លាស់។

លោកអភិបាលរងស្រុកបានបន្តថា យោងទៅលើការសួរនាំពីម្ចាស់ផ្លែទុរេន ខ្លះបានឆ្លើយថា យកមកពីស្រុកស្រែអំបិល ខ្លះទៀតឆ្លើយថាយកមកពីក្រុងភ្នំពេញ។ ដោយសារប្រភពមិនច្បាស់លាស់ទើបកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានបញ្ជាឲ្យដោះស្លាកសញ្ញាសម្គាល់ជាផ្លែទុរេនក្នុងស្រុកសំឡូតចេញ ដោយមិនអនុញ្ញាតឱ្យយកស្លាកស្រុកសំឡូតទៅបំពាក់លើផ្លែទុរេនឡើយ ហើយផ្លែទុរេនទាំងនោះមានសរុបប្រមាណជាងមួយតោន។

ដោយឡែកកញ្ញា ឆាន់ ចន្ធូ ជាប្រជាកសិករ និងជាអ្នកដាំដើមទុរេនចំនួនមួយហិកតាកន្លះ ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត បានរៀបរាប់ថា មួយរយៈនេះមានភ្ញៀវទេសចរចុះទៅកំសាន្ត និងទិញផ្លែទុរេនរបស់កញ្ញាដល់ក្នុងចំការតែម្ដង ហើយក្នុងមួយថ្ងៃកញ្ញាអាចលក់បានចាប់ពី ១០០ ទៅ ១៥០ គីឡូក្រាម ដោយមិនអាចកំណត់តម្លៃបានទេ ដោយគ្រាន់តែអះអាងថា ចាប់ពី ១ម៉ឺនឡើងទៅក្នុងមួយគីឡូក្រាម។

កញ្ញាបានសង្កត់ធ្ងន់ថា មិនថាតែចំការរបស់កញ្ញាផ្ទាល់នោះទេ របស់អ្នកភូមិដទៃទៀតក៏លក់ដាច់ដូចគ្នា បើសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដែលជាថ្ងៃឈប់សម្រាកវិញ គឺមានភ្ញៀវទេសចរទៅកំសាន្ត និងទិញផ្លែទុរេនស្ទើរតែស្ទះចរាចរណ៍ ដោយភ្ញៀវទេសចរស្ទើរពាក់កណ្ដាលបានមកពីទីក្រុងភ្នំពេញផ្ទាល់តែម្ដង ព្រមទាំងបានសរសើរមិនដាច់ពីមាត់អំពីរសជាតិផ្អែមឆ្ងាញ់ខ្ទិះរបស់ទុរេនស្រុកសំឡូត។

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំឡូត នៅតែបន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យជាប់ជាប្រចាំ ដើម្បីរក្សាស្លាកឈ្មោះរបស់ទុរេនសំឡូត ឱ្យនៅឋិតថេរជៀសវាងការនាំទុរេនពីក្រៅស្រុកមកបន្លំភ្នែកដែលធ្វើឲ្យខូចគុណភាព និងតម្លៃនៃទុរេនរបស់ស្រុកសំឡូត ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


