ព័ត៌មានជាតិ
មហាជនក្រុងបាត់ដំបង ងឿងឆ្ងល់ម៉ាតដ៏ធំមួយកណ្តាលក្រុងលក់ទំនិញថៃពេញៗ ថែមទាំងចុះកាលបរិច្ឆេទថ្មីៗថែមទៀត
រយៈពេលប៉ុន្មានឆ្នាំដែលកម្ពុជាត្រូវបានប្រទេសថៃឈ្លានពាន ប្រជាជនកម្ពុជាបានរួមគ្នាធ្វើពហិកាដោយមិនប្រើប្រាស់ទំនិញថៃ ហើយក៏បានបិទការនាំចូលទំនិញថៃតាមច្រកនានា តាមបណ្ដោយព្រំដែនកម្ពុជាជាមួយនឹងប្រទេសថៃផងដែរ។
យ៉ាងណាមិញ ស្របពេលដែលប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើពហិកាមិនទិញនិងមិនប្រើទំនិញថៃ បែរជាមានផ្សារទំនើបដ៏ធំមួយកន្លែងនៅកណ្តាលក្រុងខេត្តបាត់ដំបង មានលក់ទំនិញថៃសឹងគ្រប់ប្រភេទ មិនចេះរីងស្ងួត គឺចាប់តាំងពីមានសង្គ្រាមរវាងថៃនិងកម្ពុជា មកទល់នឹងពេលនេះទំនិញថៃនៅតែមានដាក់តាំងលក់ក្នុងផ្សារទំនើបនោះជាប់ជាប្រចាំ ដែលទីតាំងនោះមានឈ្មោះ ហេង ឆាយលី (H.C.L)។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ មជ្ឈដ្ឋានពលរដ្ឋបានធ្វើការរិះគន់ ខណៈដែលគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្ត ដែលកំពុងដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងហាងនានា ដើម្បីពិនិត្យមើលទំនិញខូចគុណភាព និងទំនិញដែលនាំចូលពីប្រទេសថៃផងនោះ ហេតុអ្វីបានជាគេមិនចុះទៅពិនិត្យទំនិញថៃដែលមានលក់នៅផ្សារទំនើប ហេង ឆាយលី ឬមួយក៏ផ្សារទំនើបមួយនេះមានអាទិភាពអាចលក់ទំនិញថៃបាន?
ផ្សារទំនើបដ៏ធំមួយនេះ ដើមឡើយគឺស្ថិតនៅខាងក្រោយក្រុមហ៊ុនវីង ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយមានកម្ពស់ ៣ ជាន់ និងមានលក់ទំនិញគ្រប់ប្រភេទពិសេសគឺទំនិញដែលនាំចូលមកពីប្រទេសថៃតែម្ដង។

លុះនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ ទីតាំងនេះត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ ហើយក៏បានរាលដាលធ្វើឱ្យខូចខាតដល់ផ្ទះអ្នកដទៃថែមទៀតផង។ ការឆាបឆេះនេះសមត្ថកិច្ចជំនាញបានប្រើរយ:ពេល ៣ ថ្ងៃ ដើម្បីពន្លត់ ហើយក៏មិនទាន់មានសំណងណាមួយដល់ផ្ទះប្រជាពលរដ្ឋដែលខូចខាតនៅជិតខាងនោះនៅឡើយទេ។
ក្រោយមកដោយសារមានការយោគយល់ពីរដ្ឋបាលខេត្ត ទើបអនុញ្ញាតឲ្យសាងសង់ទីតាំងលក់ទំនិញទាំងនេះជាបណ្ដោះអាសន្ន នៅជាប់មាត់ស្ទឹងសង្កែត្រើយខាងលិចក្បែរស្ពានថ្មថ្មី និងនៅខាងមុខមន្ទីរពេទ្យបង្អែកខេត្ត ដែលទីតាំងនេះគឺរដ្ឋបាលក្រុងជាអ្នកគ្រប់គ្រងទម្រាំសាងសង់ផ្សារទំនើបឡើងវិញបាន។

តាមរយៈទូរសព្ទនៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៦ លោក លាង វាសនា អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងបានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា ទីតាំងនេះគឺដល់ថ្ងៃផុតកំណត់ហើយ ដោយលោកបានជូនសេចក្តីជូនដំណឹងជាលើកទី ២ ដើម្បីឲ្យម្ចាស់ទីតាំងធ្វើការរុះរើផ្សារទំនើបនេះចេញពីមាត់ច្រាំងសង្កែ ដោយនេះគឺជាបញ្ជារបស់លោកអភិបាលខេត្ត ហើយតទៅមុខគឺលោកនឹងចាប់ផ្ដើមដាក់កម្លាំងរុះរើចាប់ពីកន្លែងលក់សំលៀកបំពាក់ ហើយទីតាំងទីដែលលក់ទំនិញ និងចុងក្រោយគឺទីតាំងទី ៣ ដែលជាផ្សារទំនើប ហេង ឆាយលី តែម្ដង នេះប្រសិនបើម្ចាស់ទីតាំងមិនព្រមរើចេញនោះទេ។
ចំណុចនេះប្រជាពលរដ្ឋជាច្រើនកំពុងរង់ចាំមើលចំណាត់ការរបស់រដ្ឋបាលក្រុងដើម្បីឲ្យទីតាំងខាងលើនេះមានភាពល្ហល្ហេវ ស្រឡះល្អនៅលើច្រាំងស្ទឹងសង្កែដូចកាលពីដើមឡើងវិញ ៕
អត្ថបទ : សោ និយមរ័ត្ន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២១ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


