វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ ស្នើឱ្យមានការយល់ដឹងច្បាស់ពី ថ្ងៃ១៤ កុម្ភៈ និងប្រើប្រាស់ឱ្យស្របតាមប្រពៃណីខ្មែរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញការអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ច ជាពិសេសយុវជន ត្រូវមានការយល់ដឹង និងអប់រំកូនចៅឱ្យបានល្អ និងសិក្សាពីឫសគល់នៃថ្ងៃ១៤កុម្ភៈ ឬទិវានៃសេចក្តីស្រឡាញ់ ពោល គឺត្រូវប្រើប្រាស់ទិវានេះឱ្យស្របតាមប្រពៃណីខ្មែរ ដែលមានតាំងពីបុរាណកាលមក។ នេះបើតាមការផុសលើទំព័រហ្វសប៊ុករបស់ក្រសួង។

តាមការសង្កេត ជារៀងរាល់ឆ្នាំ ទិវាបុណ្យនៃសេចក្តីស្រឡាញ់នៅកម្ពុជា ត្រូវបានធ្វើឡើងតាមបុគ្គលរៀងៗខ្លួន ដែលយកឱកាសនេះបង្ហាញពីសេចក្តីស្រឡាញ់ចំពោះម្តាយឪពុក ក្រុមគ្រួសារ ប្តីប្រពន្ធ គ្រូបង្រៀន មិត្តភក្តិ ឬគូស្នេហ៍ជាដើម តាមរយៈការទិញផ្កា ឬទិញជាអំណោយដល់បុគ្គលនោះ។ ប៉ុន្តែ ក៏នៅមានបុគ្គលមួយចំនួន ជាពិសេសស្រទាប់យុវវ័យតែម្តង បានប្រើប្រាស់ថ្ងៃ ១៤កុម្ភៈ នេះ ទៅប្រព្រឹត្តទង្វើមិនល្អ ប្រាសចាកពីវប្បធម៌ខ្មែរ ធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ដ៏ល្អរបស់ខ្មែរ ដែលជាក្តីមួយបារម្ភមួយក្នុងសង្គម។ ហេតុនេះ អំឡុងពេលមានទិវាបុណ្យនៃសេចក្តីស្រឡាញ់មកដល់ម្តងៗ តែងឃើញមានការណែនាំពីក្រសួងពាក់ព័ន្ធ សមត្ថកិច្ច មាតាបិតា អាណាព្យាបាលនានា ដើម្បីកុំឱ្យមានការប្រព្រឹត្តទង្វើណាមិនគប្បីប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ជាតិ និងបុគ្គលផ្ទាល់ខ្លួន។

ជាមួយគ្នានេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ បានអំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស យុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំ ក្រើនរម្លឹក ដល់បងប្អូន កូនចៅ ដើម្បីប្រើប្រាស់ទិវានៃសេចក្តីស្រឡាញ់ឱ្យសមស្របតាមប្រពៃណីខ្មែរ ដើម្បីកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលផ្ទាល់ខ្លួន ក្រុមគ្រួសារ និងពិសេស រួមចំណែកថែរក្សាវប្បធម៌ខ្មែរឱ្យបានល្អផូរផង់។
ក្រៅពីការរអំពាវនាវ ក្រសួងវប្បធម៌ បានបញ្ជាក់ទៀតថា ទិវានៃសេចក្តីស្រឡាញ់នៅកម្ពុជា គួរតែជាឱកាសបង្ហាញពីអារម្មណ៍មនោសញ្ចេតនា និងកាយវិការចែករំលែកនូវសេចក្តីស្រឡាញ់ប្រកបដោយសេចក្តីថ្លៃថ្នូរ ការគោរព ស្មោះត្រង់បរិសុទ្ធ ចំពោះមនុស្សជុំវិញខ្លួន ដូចជា ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ ញាតិមិត្ត និងគួរតែជាកាយវិការចែករំលែកសេចក្តីស្រឡាញ់ចំពោះ ក្មេងកំព្រា ជនមានពិការភាព និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត តាមរូបភាពសរសេរ ផ្ញើលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាលគ្នា ការពិសាអាហារជាមួយគ្នា ប្រកបដោយក្តីរីករាយ និងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា។

បន្ថែមពីនេះ ក្រសួងក៏ណែនាំឱ្យមានការសិក្សាស្វែងយល់ពីប្រភព និងអត្ថន័យនៃបុណ្យនៃសេចក្តីស្រឡាញ់ឱ្យបានត្រឹមត្រូវ ចៀសវាងប្រព្រឹត្តខុស និងបង្ករូបភាព បរិយាកាសសង្គមថ្មី ដែលខុសពីចរិតលក្ខណៈដើមនៃសង្គមកម្ពុជា ជាពិសេស គឺសកម្មភាពជ្រួលជ្រើមមួយចំនួនរបស់យុវវ័យ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់ សីលធម៌សង្គម កិត្តិយសគ្រួសារ និងខ្លួនឯង។ មួយវិញទៀត សកម្មភាពទាំងអស់នេះ ក៏អាចធ្វើឱ្យប៉ះពាល់រយៈពេលវែង ដល់អនាគតបុគ្គលដែលប្រព្រឹត្តខុសគន្លងផងដែរ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី