ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី៖ សម្លៀកបំពាក់ជជុះនាំចូល បង្កការបញ្ឈប់ការងារទ្រង់ទ្រាយធំក្នុងវិស័យវាយនភណ្ឌ
វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុឥណ្ឌូណេស៊ី (Indef) បានព្រមានថា កំណើននៃការនាំចូលសម្លៀកបំពាក់ជជុះខុសច្បាប់ កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យវាយនភណ្ឌរបស់ប្រទេសឥណ្ឌូណេស៊ី។

តាមការចុះផ្សាយរបស់កាសែត Jakarta Globe វិទ្យាស្ថាន Indef បានប៉ាន់ប្រមាណថា កម្មករវាយនភណ្ឌប្រហែល ៥២០ ០០០ នាក់ ត្រូវបានបញ្ឈប់ពីការងារ ខណៈរោងចក្រវាយនភណ្ឌឥណ្ឌូណេស៊ីជាច្រើន បានបាត់បង់ចំណែកទីផ្សារដោយសារកំណើននៃការជួញដូរសម្លៀកបំពាក់ជជុះដោយខុសច្បាប់។
ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ Beritasatu កាលពីថ្ងៃសុក្រ សេដ្ឋកិច្ចវិទូរបស់ Indef លោកស្រី Esther Sri Astuti បាននិយាយថា ក្រុមហ៊ុនផលិតក្នុងស្រុក ជាពិសេសក្រុមហ៊ុនផលិតខ្នាតតូច និងមធ្យម កំពុងតស៊ូត្រដាបត្រដួស ដើម្បីប្រកួតប្រជែង ខណៈសម្លៀកបំពាក់ជជុះតម្លៃថោកៗបន្តហូរចូលទីផ្សារ។
លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «ការនាំចូលសម្លៀកបំពាក់ជជុះខុសច្បាប់ បានធ្វើឲ្យបាត់បង់ចំណែកទីផ្សាររបស់ក្រុមហ៊ុនផលិតវាយនភណ្ឌក្នុងស្រុកចំនួន ១៥ ភាគរយ។ រោងចក្រជាច្រើន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ត្រូវបានបង្ខំឲ្យកាត់បន្ថយកម្លាំងពលកម្ម ដោយសារការលក់បន្តធ្លាក់ចុះ»។

ក្រៅពីផលប៉ះពាល់នៃការងារ លោកស្រី Esther បានបន្តថា បញ្ហាដដែលបានធ្វើឱ្យរដ្ឋបាត់ចំណូលពីការប្រមូលពន្ធ ខណៈសមាគមវាយនភណ្ឌឥណ្ឌូណេស៊ី (API) ឯណោះវិញ បានប៉ាន់ប្រមាណពីការខាតបង់សេដ្ឋកិច្ចមានប្រមាណ ១ ទ្រីលានរូពី (៥៩ លានដុល្លារអាមេរិក) /ឆ្នាំ។
បច្ចុប្បន្ន រដ្ឋាភិបាលឥណ្ឌូណេស៊ី ឲមានគម្រោងចាត់វិធានការដ៏តឹងរ៉ឹងជាងមុន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Purbaya Yudhi Sadewa បាននិយាយថា អាជ្ញាធរបានកំណត់អត្តសញ្ញាណតួអង្គសំខាន់ៗនៅពីក្រោយបណ្តាញគេចពន្ធ ហើយនឹងដាក់ទណ្ឌកម្មរដ្ឋបាល រួមជាមួយនឹងការកាត់ទោសព្រហ្មទណ្ឌ ដើម្បីដោះស្រាយបញ្ហា។
គួរគូសបញ្ជាក់ថា សម្លៀកបំពាក់ជជុះគេចពន្ធ ច្រើនតែត្រូវបានគេយកទៅជួញដូរក្នុងទីផ្សារសម្លៀកបំពាក់ជជុះក្នុងស្រុក ដែលពេញនិយមក្នុងចំណោមយុវជនឥណ្ឌូណេស៊ី ទោះបីជាវាខុសច្បាប់ពាណិជ្ជកម្មឥណ្ឌូណេស៊ីក្ដី។ ក្រុមអ្នកឧស្សាហកម្មក្នុងស្រុកបានអះអាងថា ការហូរចូលនៃទំនិញថោកៗកំពុងជំរុញឱ្យមានការធ្លាក់ចុះនៃវិស័យវាយនភណ្ឌក្នុងស្រុកដែលចុះខ្សោយរួចទៅហើយ ដោយសារការធ្លាក់ចុះនៃតម្រូវការ និងកំណើនថ្លៃដើម។
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


