ព័ត៌មានជាតិ
អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ ៣ ឆ្នាំចុងក្រោយនេះ កម្ពុជាលែងនាំចូលជ្រូកពីប្រទេសជិតខាង ថែមមានលទ្ធភាពនាំចេញថែមទៀត
អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបបានអះអាងថា បច្ចុប្បន្ននេះកម្ពុជាមានលទ្ធភាពចិញ្ចឹមជ្រូកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ និងមានលទ្ធភាពនាំចេញទៅប្រទេសជិតខាងថែមទៀត ក្រោយមានការជំរុញចិញ្ចឹមពីកសិករ និងការកាត់បន្ថយថ្លៃដើមផលិតក្នុងស្រុក។

កាលពី ១៥ ទៅ ២០ ឆ្នាំមុន កម្ពុជានាំចូលជ្រូកពី ៣ ០០០ ទៅ ៥ ០០០ ក្បាលក្នុងមួយថ្ងៃពីប្រទេសជិតខាង ប៉ុន្តែក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ កម្ពុជាបានជំរុញការផលិតរហូតលែងមានការនាំចូលជ្រូក ហើយថែមទាំងឈានដល់ការនាំចេញជ្រូកទៅប្រទេសវៀតណាមវិញទៀតផង។
អ្នកឧកញ៉ាបានបញ្ជាក់ថា ការនាំចូលជ្រូកកន្លងទៅ ដោយសារតម្លៃផលិតកម្មក្នុងស្រុកខ្ពស់ ប៉ុន្តែនៅពេលកម្ពុជាមានលទ្ធភាពកាត់បន្ថយការចំណាយថ្លៃដើមដូចជាមានរោងចក្រផលិតចំណីសត្វដោយខ្លួនឯង នាំឲ្យតម្លៃផលិតកម្មទាបអាចប្រកួតប្រជែងជ្រូកនាំចូល ហើយមានលទ្ធភាពពង្រីកការនាំចេញ។
«ការប្រកួតប្រជែងទីផ្សារ តម្លៃផលិតកម្មមានសារៈសំខាន់ណាស់ បើតម្លៃជ្រូកក្នុងស្រុកខ្ពស់ គេនឹងនាំចូលពីប្រទេសជិតខាង ប៉ុន្តែបើយើងផលិតបានថោកជាង នោះយើងអាចនាំចេញទៅគេវិញបាន»។
បើតាមអ្នកឧកញ៉ា តាមរយៈរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន បានកាត់បន្ថយការនាំចេញវត្ថុធាតុដើមទៅក្រៅប្រទេសដោយបង្វែរមកកែច្នៃផលិតក្នុងស្រុក ដែលជាយុទ្ធសាស្ត្រកាត់បន្ថយការនាំចូល និងជំរុញការផលិតកម្មក្នុងស្រុកឲ្យរីកចម្រើន។
ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក្រៅពីជ្រូក និងមាន់ ក្រុមហ៊ុនក៏មានគម្រោងពង្រីកការចិញ្ចឹមត្រី និងទាថែមទៀត ដើម្បីប្រើប្រាស់សមត្ថភាពផលិតរបស់រោងចក្រចំណីសត្វឱ្យអស់លទ្ធភាព៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


