Connect with us

ព័ត៌មានជាតិ

អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី៖ ដូងប្រេង​អាច​ចម្រាញ់​យក​ទៅ​ចាក់​ប្រើ​លើ​រថយន្ត​ ជំនួស​ប្រេង​ឥន្ធនៈបាន

បានផុស

នៅ

អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្នមានបច្ចេកវិទ្យានិងម៉ាស៊ីន​ ដែល​អាច​ចម្រាញ់​ដូង​ប្រេងជា​ប្រេង​ឥន្ធនៈ​​សម្រាប់​ចាក់លើរថយន្ត​​ ហើយ​​ដែល​គេចាត់ទុក​​ជា​ប្រេង​លើដី​និង​ដែលអាចប្រើជំនួស​ឱ្យការនាំចូល​ប្រេង​ក្រោម​ដី​ពី​បរទេស។

យ៉ាងណាមិញ អ្នកឧកញ៉ា ម៉ុង ឫទ្ធី​​ បាន​បញ្ជាក់ថា ទោះបីជា​ដំណាំ​ដូងប្រេង​ក្នុង​ប្រទេស​កម្ពុជាមានសក្តានុពលខ្លាំង ​ក្នុងការកែច្នៃជា​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃនិង​ប្រេងឥន្ធនៈ ប៉ុន្តែ​ឧបសគ្គ​ចម្បងគឺ​កង្វះខាត​ទំហំ​ដី​ដាំ​ដុះ ​ដើម្បី​ផ្គត់ផ្គង់​ដល់​ខ្សែ​ចង្វាក់​ផលិត​កម្ម​ខ្នាត​ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«បញ្ហាកង្វះខាតផ្ទៃដីដាំដុះ ទោះបីជាមានសក្តានុពលក៏ដោយ ក៏កម្ពុជា​មិនទាន់​មាន​វត្ថុធាតុ​ដើមគ្រប់គ្រាន់នោះទេ ដោយសារផ្ទៃដីចម្ការដូងប្រេងសរុបបច្ចុប្បន្ន​មានត្រឹម​តែជាង ២ ម៉ឺន​ហិកតា​ប៉ុណ្ណោះ»។ អ្នក​ឧកញ៉ាបញ្ជាក់។

ដោយសារទំហំនៃការដាំដុះនៅមានកម្រិត ការបង្កើត​រោងចក្រ​ផលិតប្រេងឆា​ ក៏​មិនទាន់​អាច​ធ្វើ​ទៅរួច​ដែរ ដោយ​ត្រូវការផ្ទៃដីដាំដុះ​បន្ថែម​ចំនួន ១ ម៉ឺនហិកតា​ទៀត ទើប​អាច​មាន​លទ្ធភាព​បង្កើត​រោងចក្រ​ប្រេងឆា​បាន។ អ្នក​ឧកញ៉ា បន្ថែម។

បើតាម​អ្នកជំនួញ​កសិកម្ម​ដែល​មានប្រភព​មកពីខេត្តតាកែវ​រូបនេះ​​ប្រាប់ថា នាពេលបច្ចុប្បន្ននេះកម្ពុជាមានត្រឹមតែ​រោងចក្រ​ចម្រាញ់​ប្រេង​ដូងឆៅ និងរោងចក្រកិន​គ្រាប់​ដូង​ប៉ុណ្ណោះ។ ហើយ​ដោយសារ​បរិមាណ​ប្រេង​នៅ​មាន​តិចតួច កម្ពុជា​ក៏​មិនទាន់អាចយក​ប្រេងដូង​ទៅកែច្នៃជា​ផលិតផល​សម្រេច​ផ្សេងៗដូចជា សាប៊ូ ទៀន ឡេលាប​ស្បែក ព្រមទាំងមិនទាន់អាច​យក​​ទៅប្រើប្រាស់​ក្នុងការ​ផលិត​​នំចំណីផ្សេងៗ​បាននៅឡើយដែរ។

បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិត​ខាង​ដូចជា ម៉ាឡេស៊ី និង​ថៃ ដែល​មាន​ដូងប្រេង​ប្រភេទ​ដូចគ្នា សេដ្ឋី​កសិកម្ម​រូប​នេះ​អះអាង​ថា ប្រទេស​ទាំង​នោះ​បាន​ធ្វើការកែច្នៃ និង​ទាញ​យកប្រយោជន៍​ពី​ឧស្សាហកម្ម​នេះ​យ៉ាង​ជោគ​ជ័យ​ជា​យូរណាស់​មកហើយ ខណៈ​ដែល​ប្រទេស​កម្ពុជា​នៅមាន​កម្រិត​នៅឡើយ​ដោយ​សារ​ខ្វះ​ទិន្នផល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម