Connect with us

ព័ត៌មានជាតិ

ក្រៅ​ពី​រោងចក្រ​ផលិត​ចំណី​សត្វ អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បង្ហើប​ពី​គម្រោង​បង្កើត​រោងចក្រ​ផលិត​ជី​ធម្មជាតិ​ទាញ​ប្រភព​ពី​លាមក​ជ្រូក មាន់​ ទា

បានផុស

នៅ

ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មានក្នុង​ដំណើរ​ទស្សនកិច្ច​តំបន់​អភិវឌ្ឍ​កសិ​ឧស្សាហកម្ម​នៅ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​បង្ហើប​ពី​ផែនការ​ក្នុង​ការ​សាងសង់​រោងចក្រ​ផលិត​ជី​​ធម្មជាតិ​ដែល​ទាញ​ប្រភព​ពី​លាមក​ជ្រូក មាន់ ទា និង​កាកសំណល់ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី​ អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប​បាន​បញ្ជាក់​ដូច្នេះ​ថា «បច្ចុប្បន្ន​គ្រឿងចក្រ​និង​​ឧបករណ៍​សម្រាប់​ដំឡើង​បាន​មក​ដល់​អស់​ហើយ ក្នុង​ការ​សាងសង់​រោងចក្រ​ផលិត​ជី​ធម្មជាតិ​របស់​ក្រុមហ៊ុន»។

លោក​ថា ទីតាំង​រោងចក្រ​គឺ​ស្ថិត​នៅ​តំបន់​អភិវឌ្ឍ​សែន​ជ័យ ដែល​មាន​ចម្ងាយ​ធ្វើ​ដំណើរ​ប្រហែល​មួយ​ម៉ោង​ពី​រាជធានី​ភ្នំពេញ។

អ្នក​ឧកញ៉ា​បាន​បញ្ជាក់​ថា គម្រោង​សាងសង់​រោងចក្រ​ផលិត​ជី​ធម្មជាតិ​បន្ថែមនេះ មាន​គោល​បំណងទាញ​​យក​សំណល់​ចេញ​ពី​ការ​ចិញ្ចឹម​សត្វ និង​ផលិតផល​​ផ្សេងៗទៅ​កែច្នៃ​ផលិត​ជា​ជី​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​ក្នុង​កសិដ្ឋាន​ និងចែកចាយ​ដល់​កសិករ​ប្រើប្រាស់លើ​ផល​ដំណាំ​។

ក្រៅ​ពី​រោងចក្រ​ផលិត​ជី​ធម្មជាតិ​ដែល​ត្រៀម​សាងសង់ក្នុង​ខេត្តកំពង់ស្ពឺ ក្រុមហ៊ុន​ម៉ុង ឫទ្ធី បាន​កំពុង​ដំណើរការ​រោងចក្រ​​ផលិត​ចំណី​សត្វ​នៅ​តំបន់​អភិវឌ្ឍ​កសិឧស្សាហកម្ម​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បច្ចុប្បន្ន​មាន​សមត្ថភាព​ផលិត​រហូត​ដល់ ៥០ តោន​ក្នុង​មួយ​ម៉ោង។

បើ​តាម​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី ដែល​មាន​ងារជា​សេដ្ឋីកសិកម្ម​បាន​គូស​បញ្ជាក់ថា សមត្ថភាព​ផលិត​របស់​រោងចក្រ​មិនទាន់​ដំណើរការ​អស់​ពី​កម្លាំង​ផលិត​នៅ​ឡើយ​ទេ។ ដើម្បីឱ្យរោងចក្រ​ដំណើរការបាន​ពេញ​សមត្ថភាព ក្រុមហ៊ុន​បាន​រិះរក​មធ្យោបាយ​បង្កើន​ការ​ចិញ្ចឹម​សត្វឱ្យ​បាន​ច្រើន​មុខ​រួមមាន មាន់​ពង មាន់​សាច់ ត្រី គោ ទា និង​ជ្រូក ព្រម​ទាំង​បង្កើន​ការ​ចែក​ចាយ​ផលិតផល​ទៅកាន់​ទីផ្សារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម