ព័ត៌មានជាតិ
អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ ក្រុមហ៊ុនមិនទាន់អាចឈានបង្កើតរោងចក្រផលិតប្រេងឆា ដោយសារខ្វះផ្ទៃដីដាំដូងប្រេង
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានអះអាងថា ក្រុមហ៊ុនមិនទាន់មានលទ្ធភាពដំណើរការរោងចក្រផលិតប្រេងឆា ដោយសារមិនមានផ្ទៃដីពង្រីកការដាំដុះដូងប្រេងឲ្យបានគ្រប់គ្រាន់ ស្របតាមតម្រូវការចាំបាច់។
ឆ្លើយតបសំនួររបស់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅតំបន់អភិវឌ្ឍកសិឧស្សាហកម្មនៅក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ អ្នកឧកញ៉ា ម៉ុង ឫទ្ធីបានបញ្ជាក់ថា ដើម្បីផលិតប្រេងឆាឱ្យបានតាមគោលបំណង ក្រុមហ៊ុនត្រូវការផ្ទៃដីដាំដុះដូងប្រេងរហូតដល់ ៣០ ០០០ ហិកតា។ បច្ចុប្បន្នក្រុមហ៊ុនមានផ្ទៃដីដាំដុះត្រឹមតែប្រហែល ១៦ ០០០ ហិកតា គឺមិនគ្រប់គ្រាន់តាមតម្រូវការនោះទេ។
ដោយសារតែការខ្វះខាតដីសម្រាប់ដាំដុះក្នុងស្រុក ក្រុមហ៊ុនតម្រូវឱ្យមានការនាំចូលប្រេងឆៅពីបរទេសបន្ថែម ដើម្បីយកមកផលិត។ អ្នកឧកញ៉ា បញ្ជាក់។

អ្នកជំនួញមានងារជាសេដ្ឋីកសិកម្មរូបនេះអះអាងថា កន្លងទៅក៏មានការជំរុញឲ្យដំាំដុះដូងប្រេងតាមបណ្តាខេត្តផ្សេងទៀត មានខេត្តមណ្ឌលគិរី រតនគិរី ប៉ុន្តែមិនទទួលបានលទ្ធផលល្អប្រសើរនោះទេ។
«ភូមិសាស្រ្តតំបន់ដែលអាចដាំដូងប្រេងបាន ត្រូវការកម្រិតទឹកភ្លៀងលើសពី ២ ០០០ មីលីម៉ែត្រ ខណៈខេត្តមានសក្តានុពលដំាដុះដំណាំឧស្សាហកម្មនេះគឺខេត្តតំបន់សមុទ្រមានដូចជា ខេត្តព្រះសីហនុ កែប កំពត និងកោះកុង»។

ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានទៅតំបន់អភិវឌ្ឍកសិឧស្សាហកម្ម ម៉ុង ឫទ្ធី នៅស្រុកព្រៃនប់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបង្ហើបពីផែនការក្នុងការសាងសង់រោងចក្រផលិតជីធម្មជាតិដែលទាញប្រភពពីលាមកជ្រូក មាន់ ទា និងកាកសំណល់ផ្សេងៗ។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី ឲ្យដឹងថា បច្ចុប្បន្នគ្រឿងចក្រនិងឧបករណ៍សម្រាប់ដំណើរការរោងចក្រផលិតជី បានមកដល់អស់ហើយ។ ទីតាំងរោងចក្រគឺស្ថិតនៅតំបន់អភិវឌ្ឍសែនជ័យ ដែលមានចម្ងាយធ្វើដំណើរប្រហែលមួយម៉ោងពីរាជធានីភ្នំពេញ។
អ្នកឧកញ៉ាបានលើកពីផែនការសាងសង់រោងចក្រផលិតជីធម្មជាតិបន្ថែមនេះ ក្នុងគោលបំណងទាញយកសំណល់ចេញពីការចិញ្ចឹមសត្វ និងផលិតផលផ្សេងៗទៅកែច្នៃផលិតជាជីធម្មជាតិសម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាន និងចែកចាយដល់កសិករប្រើប្រាស់លើផលដំណាំ។
ក្រៅពីរោងចក្រផលិតជីដែលទាញចេញពីលាមកសត្វក្នុងកសិដ្ឋាន ក្រុមហ៊ុនម៉ុង ឫទ្ធី ក៏កំពុងដំណើរការរោងចក្រផលិតចំណីសត្វនៅតំបន់អភិវឌ្ឍកសិឧស្សាហកម្មនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានសមត្ថភាពផលិតរហូតដល់ ៥០ តោនក្នុងមួយម៉ោង។
បើតាមអ្នកឧកញ៉ា សមត្ថភាពរបស់រោងចក្រមិនទាន់ដំណើរការអស់ពីកម្លាំងផលិតនៅឡើយទេ។ ដើម្បីឱ្យរោងចក្រដំណើរការបានពេញសមត្ថភាព ក្រុមហ៊ុនបានរិះរកមធ្យោបាយបង្កើនការចិញ្ចឹមសត្វឱ្យបានច្រើនមុខរួមមាន មាន់ពង មាន់សាច់ ត្រី គោ ទា និងជ្រូក ដើម្បីបង្កើនការចែកចាយផលិតផលទៅកាន់ទីផ្សារ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


