សេដ្ឋកិច្ច
ធនាគារចិនសហការជាមួយ ARDB ចាប់ដៃគ្នាធ្វើការស្រាវជ្រាវលើហិរញ្ញវត្ថុបៃតង
លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន (Agricultural Development Bank of China – ADBC) នឹងសហការជាមួយ ធនាគារ ARDB ដើម្បីចាប់ដៃគ្នាធ្វើការស្រាវជ្រាវលើហិរញ្ញវត្ថុបៃតង។

ពាក់ព័ន្ធនឹងការចាប់ដៃគ្នានេះ លោកបណ្ឌិត កៅ ថាច មានប្រសាសន៍ថា ថ្មីៗនេះធនាគារ ARDB បានទទួលជួបនូវធនាគារអភិវឌ្ឍន៍កសិកម្មរបស់ចិនដែលមកទស្សនកិច្ចសិក្សាជាមួយធនាគារ ARDB ។
ជាក់ស្តែង ទស្សនកិច្ចសិក្សានេះ កើតឡើងក៏ដោយសារតែមានការចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលទស្សនកិច្ចសិក្សានេះ ធនាគារ ADBC ចិនចាប់អារម្មណ៍ខ្លាំងទៅលើការវិនិយោគហិរញ្ញប្បទានបៃតងជាមួយធនាគារ ARDB របស់កម្ពុជា។

ជាជំហានដំបូង ADBC ចិន ចាប់អារម្មណ៍លើវិស័យហិរញ្ញប្បទានបៃតង និងទំហានទី២ អាចនឹងមានការសិក្សាស្រាវជ្រាវរួមគ្នាជាមុនសិនរវាង ARDB និង ADBC ចិន ហើយការសហការផ្តល់ហិរញ្ញប្បទានអាចនិងជាជំហានបន្ទាប់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ ធនាគារ ADBC របស់ចិនបានមកបំពេញទស្សនកិច្ចសិក្សាជាផ្លូវការនៅធនាគារ ARDB ដែលផ្តោតសំខាន់លើការចែករំលែកបទពិសោធន៍ លើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ហិរញ្ញប្បទានបៃតង សេវាប្រតិបត្តិការធនាគារ និងការសិក្សាស្រាវជ្រាវ។

ធនាគារ ARDB និង ធនាគារ ADBC ក៏បានយល់ឃើញដូចគ្នា ក្នុងការពង្រីកលទ្ធភាពកិច្ចសហប្រតិបត្តិការលើការផ្តល់ហិរញ្ញប្បទានរួមគ្នា និងការតភ្ជាប់សេវាទូទាត់អន្តរធនាគារ ជាពិសេសអាជីវកម្មបៃតង និងហិរញ្ញប្បទានបៃតង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


