សេដ្ឋកិច្ច
ទិន្នផល និងតម្លៃទុរេន មានភាពល្អប្រសើរ នារដូវប្រមូលផលឆ្នាំនេះ
កសិករដាំទុរេនបានប្រាប់ឱ្យដឹងថា នៅរដូវកាលប្រមូលផលទុរេនឆ្នាំនេះ ទិន្នផល និងតម្លៃទុរេន មានភាពល្អប្រសើរ ដោយសារអាកាសធាតុអំណោយផល។

លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងប្រធានសហគមន៍ចម្ការស្តេចទុរេន ប្រាប់កម្ពុជាថ្មីថា ស្ថានភាពទិន្នផល និងតម្លៃទុរេននៅឆ្នាំនេះ មានភាពល្អប្រសើរដូចឆ្នាំមុនដែរ ដោយលក់រាយក្នុងតម្លៃ ៣ ម៉ឺនរៀល ទៅ ៣៥០០០ រៀល ក្នុងមួយគីឡូ សម្រាប់ប្រភេទទុរេនមូសាំងឃីង និងទុរេនឪខាក់។
លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានប្រសាសន៍ថា ទុរេនមូសាំងឃីង ចាប់ផ្ដើមប្រមូលផលដំណាច់ខែមេសានេះ ខណៈទុរេនម៉ាន់ថង នឹងដល់ចាប់ពីពាក់កណ្ដាលខែក្រោយ។

លោក ហេង ឆេងលី យល់ឃើញថា៖ «ទិន្នផលក្នុងចម្ការទុរេនកើនប្រមាណ ១៥% ខណៈតម្លៃកុងត្រាមូសាំងឃីង ១៦០០០ រៀលសម្រាប់ចុងខែ៤ និងចុងខែ ៥»។ ចំណែកប្រភេទទុរេនម៉ាន់ថង ទទួលបានតម្លៃ ២ ម៉ឺន រៀល ក្នុងមួយគីឡូ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


