Connect with us

សេដ្ឋកិច្ច

កម្ពុជា​ រំពឹង​បាន​ចំណូល​ពន្ធ​​ពី​ក្រុមហ៊ុន ​ចម្រាញ់​រ៉ែ​មាស ​Renaissance ១៥០ ​លាន​ដុល្លារ

បានផុស

នៅ

កម្ពុជា​រំពឹង​ទទួល​បាន​ប្រាក់​ចំណូល​ពន្ធ​ដោយ​ផ្ទាល់​ប្រមាណ ១៥០ លានដុល្លារ​ ពីគម្រោង​រុករក​រ៉ែមាស​របស់​ក្រុមហ៊ុន ​Renaissance Minerals។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កែវ រតនៈ ​រដ្ឋមន្ត្រីក្រសួងរ៉ែ ​និង​ថាមពល ​មានប្រសាសន៍នៅថ្ងៃទី ០៧ ឧសភា ២០២៦ថា ​​ដោយសារ​ការអនុវត្ត​បាន​ល្អ ​រាជ​រដ្ឋា​ភិបាល​បាន​ប្រគល់អាជ្ញាបណ្ណទី២ ​ឱ្យ​ក្រុម​ហ៊ុន​ ​Renaissance Minerals​ ​ធ្វើអាជីវកម្មបន្ថែមទៀត​ដែល​គ្មាន​ផល​ប៉ះ​ពាល់​អ្វី​ ទៅ​ដល់​បរិស្ថាន​នោះ​ទេ​។​

​លោក កែវ រតនៈ ​បញ្ជាក់ថា៖ «​​ប្រសិន​បើអត្រាថ្លៃមាស​បច្ចុប្បន្ន ​នៅ​ប្រហាក់ប្រហែល​ ហើយ​រ៉ែនេះចេញក្នុងរយៈពេលឆ្នាំទៀត​ ដូច្នេះបើបូករ៉ែទី១ រ៉ែទី២ ​ឯកឧត្តម គង់ វិបុល​ អាចបាន ​១៥០ ​លានដុល្លារ ​ជាពន្ធដោយផ្ទាល់ពីគម្រោង ​​Renaissance ​ប្រសិន​បើ​មានក្រុមហ៊ុនល្អៗ ​រដ្ឋាភិបាល​មិន​ខ្លាច​នឹង​ប្រគល់​អាជ្ញាបណ្ណឱ្យធ្វើ​អាជីវកម្ម​នោះ​ទេ»។

​ផលិតកម្មរ៉ែមាសកំពុងដើរតួនាទីជាប្រភពចំណូលជាតិថ្មី ដែលគិតចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ កម្ពុជាផលិតដុំមាសបានប្រមាណ១៨តោន តាមការដ្ឋានរ៉ែដែលស្ថិតនៅក្នុងខេត្តព្រះវិហារ កំពង់ធំ មណ្ឌលគិរី រតនគិរី ក្រចេះ និងខេត្តបាត់ដំបង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម