Connect with us

ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំងរុករករ៉ែមាសអនាធិបតេយ្យនៅតំបន់មេសំ ស្រុកកែវសីមា

បានផុស

នៅ

ប្រតិបត្តិការចុះបង្ក្រាបទីតាំងរ៉ែមាសអនាធិបតេយ្យ របស់កងកម្លាំងជំនាញ ដឹកនាំដោយលោក ឈិត សុផល នាយករងរដ្ឋបាលសាលាខេត្ត សហការជាមួយមន្ទីររ៉ែ និងថាមពល កងកម្លាំងទាំង៣ប្រភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ក្រាបនេះដែលត្រូវបានចាប់ផ្តើមធើ្វប្រតិបត្តិការចាប់ពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៦ ដែលស្ថិតក្នុងឃុំចុង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ លោក ឈិត សុផល បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំងរ៉ែមាសអនាធិបតេយ្យស្ថិតនៅតំបន់មេសំនេះ ក្នុងនាមមន្ត្រីជំនាញនិងបន្តសហការជាកងកម្លាំង អនុវត្តបង្រ្កាបដូចភ្លៀងរលឹមបោសសម្អាតឲ្យ អស់រាល់សង្វាក់ផលិតកម្មរ៉ែមាសអនាធិបតេយ្យ។

លោកបានបន្តថា៖ «ការបោសសម្អាតសកម្មភាពរុករករ៉ែដោយខុសច្បាប់ ទោះបីជាការបង្រ្កាបនេះ ប្រើរយៈពេល១ ដល់៣ខែ យ៉ាងណាងក៏ដោយ អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ជំនាញនឹងបន្តបង្ក្រាបឲ្យអស់ពីលទ្ធភាព ដើម្បីធានាថានៅតំបន់មេសំនេះត្រូវបានបោសសម្អាតគ្មានការរុករករ៉ែមាសអនាធិបតេយ្យបន្តទៅទៀត ៕ អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម