សេដ្ឋកិច្ច
ក្រុមហ៊ុនអូស្ត្រាលីចុះកិច្ចព្រមព្រៀងវិនិយោគលើអាជីវកម្មរ៉ែមាសចំនួន ២ បន្ថែមទៀត ផ្ដល់ចំណូលចូលរដ្ឋប្រមាណ $១,៥ ពាន់លាន
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន Renaissance Minerals Cambodia នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានចុះហត្ថលេខាលើកកិច្ចព្រមព្រៀងវិនិយោគលើអាជីវកម្មរ៉ែមាសចំនួន ២ កន្លែង បន្ថែមទៀត នៅខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ ដែលគម្រោងទាំងពីរនេះ នឹងផ្ដល់ចំណូលដល់រដ្ឋប្រមាណ ១,៥ ពាន់លានដុល្លារ ក្នុងពេលធ្វើអាជីវកម្មរ៉ែមាសទាំងមូល។

កិច្ចព្រមព្រៀងកែសម្រួលបន្ថែមទៅលើកិច្ចព្រមព្រៀងលើកទី១ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដោយបញ្ចូលបន្ថែមគម្រោង អណ្តូងរ៉ែក្រោមដី ដែលអាចផ្តល់ផលិតផលមាសបានប្រមាណ ១០ តោន បន្ថែមទៅលើគម្រោងរ៉ែមាសចាស់ចំនួនប្រមាណ ៣៤ តោន។
គម្រោងនេះ នឹងផ្តល់ចំណូលដល់រដ្ឋសរុបប្រមាណ ១០០០ លានដុល្លារ ដែលរួមមានសួយសារ និងសារពើពន្ធផ្សេងៗ និង គម្រោងទី២ កិច្ចព្រមព្រៀងវិនិយោគលើរ៉ែមាស នៅតំបន់ជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានលក្ខណៈសេដ្ឋកិច្ច ដែលអាចទាញយកមាសសរុបប្រមាណ ២៦តោន ក្នុងអាយុកាល៧ឆ្នាំ នៃអណ្ដូងរ៉ែបើក។

គម្រោងបន្ថែមនេះជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើនរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវិឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ដោយគម្រោងនេះនឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ៥៨៣ លានដុល្លារ ដែលរួមមានសួយសារ សារពើពន្ធផ្សេងៗ និងបង្កើតការងារប្រមាណ ៥០០ កន្លែង។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា អភិបាលកិច្ច ភាពជាដៃគូសហគមន៍ និងការទទួលខុសត្រូវបរិស្ថាន គឺជាប្រព័ន្ធអេកូឡូស៊ីតែមួយ។ នៅក្នុងវិស័យរុករករ៉ែនាសម័យទំនើប ក្រុមហ៊ុនរីកចម្រើន ឬអន់ថយរួមគ្នា ខណៈលោកជឿជាក់ថា វិធីសាស្រ្តនេះនឹងពង្រឹងទាំងសេដ្ឋកិច្ចកម្ពុជានៅឆ្នាំខាងមុខ៕


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


