សេដ្ឋកិច្ច
រោងចក្រស្លមាស តម្លៃ ៤០ លានដុល្លារ បើកដំណើរការ នៅកម្ពុជា
រោងចក្រចម្រាញ់រ៉ែមាសថ្មីតម្លៃ ៤០ លានដុល្លារ របស់ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាស្ទ្រី (CAMBODIAN K88 INDUSTRY) បានបើកដំណើរការនៅព្រឹកថ្ងៃពុធទី ២២ មេសា ២០២៦ ក្រោមវត្តមានលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅតំបន់ស្មងអន ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា គម្រោងវិនិយោគរ៉ែមាសនៅព្រំប្រទល់ខេត្តកំពង់ធំ និងក្រចេះបានចាប់ផ្តើមដំណើរការ ខណៈរយៈពេលជាង៥ឆ្នាំមកនេះ ចំណូលពីរ៉ែមាសជាង ២០០លានដុល្លារ ត្រូវបានបង់ជូនរដ្ឋរួចហើយ។ គម្រោងថ្មីចុងក្រោយនេះផ្តល់ការងារជូនខ្មែរយើងចំនួន៣៧៥នាក់។
ដំណើរការប្រតិបត្តិការធនធានរ៉ែនៅការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះ កំពុងអនុវត្តគោលការណ៍សុខភាព សុវត្ថិភាព និងបរិស្ថាន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍មូលដ្ឋាន។

លោកថា នេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជាកត្តាចាំបាច់ក្នុងការទាក់ទាញការវិនិយោគ។ ហើយសមិទ្ធផលនេះបាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា បង្កើតឱកាសការងារ និងពង្រីកខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ច-សង្គមផ្សេងៗទៀត សម្រាប់កម្ពុជា។
ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្រ្ទី ជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន បានចាប់ផ្តើមសិក្សាស្រាវជ្រាវរ៉ែនៅឆ្នាំ២០២០ រហូតឈានទៅដល់ការប្រកាសរកឃើញជម្រករ៉ែមាសដែលមានលក្ខណៈសេដ្ឋកិច្ចនៅឆ្នាំ២០២៣ និងបានឈានដល់ការរៀបចំសាងសង់ និងដំណើរការរោងចក្រចម្រាញ់រ៉ែមាស ជាមួយនឹងទុនវិនិយោគ សរុបប្រមាណ ៤០លានដុល្លារ ដោយបង្កើតការងារដោយផ្ទាល់ជូនប្រជាពលរដ្ឋខ្មែរចំនួន ៣៧៥ នាក់៕



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


