Connect with us

សេដ្ឋកិច្ច

​ការ​នាំទំនិញចូល​ពី​សិង្ហបុរី ​និង​ម៉ាឡេស៊ី ​មកកម្ពុជា កើន​ឡើង​ខ្ពស់ ​បន្ទាប់​ពី​មាន​ជម្លោះ​ព្រំដែន​ជា​មួយ​ថៃ​

បានផុស

នៅ

កម្ពុជា​បាន​នាំ​ចូល​ផលិត​ផល​ពី​ប្រទេស​សិង្ហបុរី ​និង​ម៉ាឡេស៊ី​មាន​កំណើនខ្ពស់ ​បន្ទាប់​ពី​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ (GDCE) ​បង្ហាញថា ​គិតចាប់ពីខែមករា ដល់ខែឧសភា ២០២៦ ការនាំចូលទំនិញពីសិង្ហបុរី ​កើនឡើង​ ២៦០% ​ដែលមានទំហំទឹកប្រាក់​​ជាង ១ ​ពាន់លានដុល្លារ ​ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន​​។ ចំណែក​ឯការនាំចូលពីម៉ាឡេស៊ីមានទំហំ ៥៧១ ​លានដុល្លារ ​កើន​៥៣,៦%។​

​​លោក​បណ្ឌិត ជ័យ តិច ​អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ ​និងសេដ្ឋកិច្ច​ មាន​ប្រសាសន៍​ថា​ ការ​កើន​ឡើង​នៃ​ការ​នាំ​ចូល​ទំនិញ​ពី​សិង្ហបុរី​ និងម៉ាឡេស៊ី​ ដោយ​សារ​តែ​កម្ពុជា​បាន​បង្វែរ​ទំនិញ​ប្រេង​សាំង​ចេញ​ពី​ប្រទេស​ថៃ​បន្ទាប់​​ពី​មាន​បញ្ហា​ព្រំដែន​ជា​មួយ​គ្នា​ ជាមួយ​នឹង​ការ​ធ្វើ​ពហិការ​ទំនិញ​ថៃ​ពី​ប្រជាជន​កម្ពុជា​។

​លោក​បណ្ឌិត ជ័យ តិច ​យល់ឃើញថា ប្រជាជន​កម្ពុជា​គួរ​តែ​ធ្វើ​ពហិការ​ឱ្យ​បាន​១០០% បើ​ទោះ​បី​ជា​ការ​ហាម​ប្រាម​នៃ​ការ​នាំ​ចូល​ទំនិញ​បួន​ប្រភេទ​ប៉ុណ្ណោះ ​តែ​ការ​ធ្វើ​ពហិការ​វា​កើត​ចេញ​ពី​មនសិកា​ជាតិ​របស់​យើង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម