Connect with us

សេដ្ឋកិច្ច

​រដ្ឋាភិបាល​ប្រកាសដាក់ឱសានុវាទ ​បញ្ឈប់ផ្ដល់​រង្វាន់​តាមក្រវិល​កំប៉ុង​ ចាប់ពីដំណាច់ខែកញ្ញា​

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាសឱ្យ​ក្រុមហ៊ុន​ផលិតស្រា​ និង​ភេសជ្ជៈបញ្ឈប់ទាំងស្រុងការផ្ដល់ ឬប្ដូរ​ជារង្វាន់តាមរយៈក្រវិល​កំប៉ុង​ និងកម្មវិធីរង្វាន់ឌីជីថលផ្សេងៗ ត្រឹមថ្ងៃទី ៣០ ខែកញ្ញា ២០២៦ ជាកំហិត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួងសេដ្ឋកិច្ច ​មិនអនុញ្ញាតឱ្យមានការចែកចាយ ​ឬផលិតផលគ្រឿងស្រវឹង ​និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​​ដោយឥតគិតថ្លៃ។​

​គ្រប់សហគ្រាសទាំងអស់ ​រួមទាំងសហគ្រាស់ផលិត ​និងអ្នកចែកចាយបន្ត ត្រូវបញ្ឈប់រាល់​ការ​បញ្ជា​ទិញ​ នាំចូល ឬផលិតថ្មី នូវក្រវិលកំប៉ុង គម្របដប និងភេសជ្ជៈជាតិស្ករដែលមានរង្វាន់ ឬដាក់​រង្វាន់​ក្នុង​កេស​ផលិតផលទាំងនោះបន្តទៀត។​

​ក្រសួងសេដ្ឋកិច្ច​អនុញ្ញាត​ឱ្យ​មាន​ការ​ជំរុញ​និង​លើកទឹកចិត្ត​ផ្នែក​ពាណិជ្ជកម្ម​តាមរយៈ​ការ​លក់​បញ្ចុះតម្លៃពាណិជ្ជកម្ម ​(Trade ​Discount) ​ពី១៥% ​នៃ​ថ្លៃ​លក់កត់​ត្រាលើ​វិក្កយបត្រ​ និង​មិន​ត្រូវ​លើស​ពី ​២៥% ​នៃ​ថ្លៃ​លក់​កត់ត្រា​លើវិក្កយបត្រ ​ចំពោះផលិតផល​ជិត​ផុត​សុពលភាព​ប្រើប្រាស់ ​ដែល​មានអាយុកាល​មិនលើសពី​ ៦០ថ្ងៃ ​មុនថ្ងៃផុតកំណត់ ​ដោយត្រូវ​ជូន​ដំណឹង មក​អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុជាមុន។

រដ្ឋាភិបាល​អនុញ្ញាតឱ្យមានការលក់ដោយមានបន្ថែម​អត្ថប្រយោជន៍ផ្សេងៗ​ជាទំនិញ​ឬសេវាផ្សេងៗ​ក្រៅពីផលិតផលគ្រឿងស្រវឹង ​និងភេសជ្ជៈមានជាតិស្ករ ​ជាអាទិ៍មាន កែវ ឆត្រ ធុងទឹកកក ដបទឹក អាវ មួក ឬកញ្ចប់ដំណើរកម្សាន្ត ជាដើម ដែលមានតម្លៃ មិនលើសពី ៥% នៃថ្លៃលក់កត់ត្រា​លើវិក្កយ​បត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម