សេចក្ដីជូនដំណឹង
អបអរសាទរដល់ម្ចាស់ជ័យលាភី ក្នុងការរចនាសំបកវេចខ្ចប់

ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥៖ សហគ្រិនខ្មែរបានរៀបចំ “ពិធីប្រកាសជ័យលាភីការប្រកួត ប្រជែងរចនាសំបកវេចខ្ចប់” ដែលទទួលបានការចូលរួមពីសិស្សានុសិស្សប្រមាណ ១០០នាក់ ដើម្បី បង្ហាញពីនវានុវត្តន៍ និងជំនាញបច្ចេកទេសថ្មី ក្នុងវិស័យឧស្សាហកម្មវេចខ្ចប់។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានស្វាគមន៍ ដៃគូសហការណ៍ គណៈកម្មការវិនិច្ឆ័យ បេក្ខជន សហគ្រាសធនតូច និងធម្យម និងភ្ញៀវកិត្តិយ ដែលបានចូលរួមជាមួយសហគ្រិនខ្មែរក្នុងការគាំទ្រអាជីវកម្ម បង្កើតឱកាសផ្សារភ្ជាប់ទំនាក់ ទំនងថ្មីៗ និងចែករំលែកឧត្តមានុវត្តន៍ ដើម្បីពង្រឹងដល់វិស័យវេចខ្ចប់ឱ្យកាន់ តែមានភាពប្រកួតប្រជែង។ ម្ចាស់ជ័យលាភីនៃការប្រកួតប្រជែងរចនាវេចខ្ចប់៖

វិស័យវេចខ្ចប់នៅកម្ពុជា កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក៏ជាផ្នែកដ៏សំខាន់សម្រាប់ការចូលរួមប្រកួត ប្រជែងក្នុងទីផ្សាររបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលបាន ចូលរួមចំណែក ប្រមាណជាង ៥៨% នៃផលិតផលក្នុងស្រុកសរុប(GDP)។[*] សំបកវេចខ្ចប់គឺជាផ្នែកដ៏សំខាន់មួយ ដែលបានចូលរួមចំណែកក្នុងការបង្ហាញពីមុខមាត់ថ្មីនៃអត្តសញ្ញាណខ្មែរ (Made in Cambodia) សម្រាប់ទីផ្សារនាំចេញ។ សហគ្រិនខ្មែរ បានរៀបចំកម្មវិធីប្រកួតរចនាសំបកវេចខ្ចប់ ដែលគាំទ្រ យុទ្ធសាស្ត្ររាជរដ្ឋាភិបាលក្នុងវិស័យវេចខ្ចស់នៅកម្ពុជា ក្នុងការលើកកម្ពស់គុណភាពផលិតផល បង្កើននិង សម្រួលដល់ការចូលទីផ្សារ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានមានប្រសាសន៍ថា “ខណៈពេលដែលគុណភាពស្តង់ដារ ផលិតផលមានសារៈសំខាន់ រីឯការវេចខ្ចប់ជាយុទ្ធសាស្ត្រប្រកួតប្រជែងសម្រាប់ទំនិញក្នុងទីផ្សារ។ កម្មវិធី នេះ បានផ្ដល់ការគាំទ្រដល់សហគ្រាស ធុនតូច និងមធ្យម (SMEs) ដើម្បីជួយអភិវឌ្ឍ ការរចនាសំបកវេចខ្ចប់ បង្កើនសោភ័ណភាពផលិតផល និងផ្សព្វផ្សាយពាណិជ្ជសញ្ញា។”
សហគ្រិនខ្មែរ សូមថ្លែងអំណរគុណ ចំពោះដៃគូពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូយុទ្ធសាស្ត្រ គណៈកម្មការ គ្រូបណ្ដុះបណ្ដាល និងបេក្ខជនប្រកួតប្រជែង ដែលចូលរួមក្នុងការកសាងសហគ្រិនភាព លើកកម្ពស់ សមត្ថភាព និងបង្កើនភាពច្នៃប្រឌិត ធ្វើឱ្យមានភាពប្រកួតប្រជែងទាំងទីផ្សារក្នុងតំបន់ និងសកលលោក។


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


