ព័ត៌មានជាតិ
សហគ្រិនស្រ្តីដើមកំណើតខ្មែរ បង្កើតផលិតផលថែរក្សាស្បែកនៅអូស្រ្តាលី មានផែនការពង្រីកអាជីវកម្មនៅទឹកដីកំណើត
សហគ្រិនដើមកំណើតខ្មែរដែលកំពុងរស់នៅប្រទេសអូស្រ្តាលី បានបង្កើតផលិតផលថែរក្សាស្បែកដែលមានការទទួលស្គាល់ជាសាកល និងបានត្រៀមខ្លួនដើម្បីចូលរួមលើកកម្ពស់ទីផ្សារផលិតផលថែរក្សាសម្រស់នៅទឹកដីកំណើត។
Piyane Ung ស្ថាបនិបផលិតផលថែរក្សាស្បែកម៉ាក Nalia Skin បានឲ្យដឹងថា Nalia Skin នៅតែភ្ជាប់ទំនាក់ទំនងយ៉ាងជ្រាលជ្រៅទៅនឹងអត្តសញ្ញាណកម្ពុជា។

«រាល់ផលិតផល Nalia Skin ត្រូវបានផលិតនៅប្រទេសអូស្ត្រាលី ប៉ុន្តែនៅតែរក្សាបាននូវប្រវត្តនិងអត្តសញ្ញាណខ្មែរយ៉ាងច្បាស់លាស់»។ Piyane Ung បញ្ជាក់។
ផលិតផលថែរក្សាស្បែកដែលមានម្ចាស់កម្មសិទ្ធិជាជនជាតិខ្មែរនេះ ត្រូវបានស្ថាប័នព័ត៌មាននៅប្រទេសអូស្ត្រាលី រួមមាន Forbes Australia, 7 News Australia, Vogue Australia, Marie Claire និង Inside Retail Australia បានចុះផ្សព្វផ្សាយបង្ហាញពីការពង្រឹងការទទួលស្គាល់ជាអន្តរជាតិ។

ដោយផលិតនៅប្រទេសអូស្ត្រាលី បំផុសគំនិតដោយខ្មែរ ស្ថាបនិករូបនេះថា Nalia Skin តំណាងឱ្យការលាយបញ្ចូលគ្នារវាងវិទ្យាសាស្ត្រសកល និងរឿងរ៉ាវរបស់ខ្មែរ។
មុនពេលចូលមកទីផ្សារកម្ពុជា ផលិតផលថែរក្សាស្បែករបស់សហគ្រិនខ្មែរូបនេះបានសម្ពោធន៍ និងដំណើរការនៅប្រទេសអូស្ត្រាលី ដែលជាទីផ្សារផលិតផលសម្ផស្សដែលមានការគ្រប់គ្រង និងមានការប្រកួតប្រជែងខ្លាំងបំផុតមួយរបស់ពិភពលោក។
ស្ថាបនិក Piyane Ung លើកឡើងថា Nalia Skin ជាម៉ាកផលិតផលថែរក្សាស្បែកដែលបានបង្កើតភាពជឿជាក់រួចហើយនៅក្នុងប្រទេសអូស្ត្រាលី និងកំពុងរៀបចំខ្លួនចូលទីផ្សារកម្ពុជាជាផ្លូវការ។
«Nalia Skin លើសពីផលិតផលថែរក្សាស្បែក តែតំណាងឱ្យជំនាន់ថ្មីនៃសហគ្រិនភាពខ្មែរ»។ Piyane Ung បន្ថែម។


Piyane Ung គឺជាសហគ្រិន អ្នកវិនិយោគ និងជាអ្នកនិពន្ធ និងធ្លាប់ទទួលបានពានរង្វាន់ Prestige 40 Under 40 ជាបុគ្គលច្នៃប្រឌិត និងមានឥទ្ធិពលបំផុតមួយ។
សហគ្រិនដើមកំណើតខ្មែររូបនេះ បានបង្កើតផលប័ត្រដែលមានតម្លៃរាប់លានដុល្លារក្នុងការអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្មនៅទូទាំងប្រទេសអូស្ត្រាលី និងកម្ពុជា និងក៏ជាអ្នកនិពន្ធសៀវភៅ Good Girl ដែលជាសៀវភៅលើកទឹកចិត្តដល់ស្រ្តីដែលលក់ដាច់បំផុតមួយនៅលើគេហទំព័រ Amazon៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


