ព័ត៌មានជាតិ
ពាណិជ្ជករឆ្លងដែន អាចទាញប្រយោជន៍ពី ប្រព័ន្ធ ACTS សម្រាប់ការត្រួតពិនិត្យទំនិញឆ្លងកាត់ គយ
ចាប់ពីពេលនេះទៅ ពាណិជ្ជកររកស៊ីឆ្លងដែន អាចទាញយកអត្ថប្រយោជន៍ ពីប្រព័ន្ធអនឡាញថ្មីមួយ (ACTS) សម្រាប់ត្រួតពិនិត្យទំនិញឆ្លងកាត់គយ ដែលមានឈ្មោះពេញជាភាសាអង់គ្លេសថា ASEAN Customs Transit System (ACTS) ដើម្បីពន្លឿនការជួញដូរទំនិញតាមផ្លូវគោក នៅក្នុងរង្វង់តំបន់អាស៊ាន ដែលប្រព័ន្ធនេះ ត្រូវបានរៀបចំបង្កើតឡើងក្រោមការជួយឧបត្ថម្ភពីសហភាពអឺរ៉ុប។
សេចក្តីប្រកាសព័ត៌មានរួមគ្នារវាងអាស៊ាន និងសហភាពអឺរ៉ុប ចុះថ្ងៃទី៣០ ខែវិច្ឆិកា បានឲ្យដឹងយ៉ាងនេះថា “ចាប់ពីពេលនេះតទៅ ផ្នែកឯកជននៅក្នុងតំបន់អាស៊ាន នឹងមានលទ្ធភាពចូលទៅប្រើប្រាស់ប្រព័ន្ធអនឡាញថ្មីមួយប្រកបដោយអានុភាពខ្លាំង សម្រាប់គ្រប់គ្រងទំនិញឆ្លងកាត់គយជាភាសាអង់គ្លេស គឺ ASEAN Customs Transit System (ACTS) ដែលនឹងកាត់បន្ថយនូវបញ្ហាប្រឈមនានា នៅក្នុងការធ្វើពាណិជ្ជកម្មក្នុងរង្វង់តំបន់អាស៊ាន និងជួយបង្កលទ្ធភាពឱ្យបណ្តាក្រុមហ៊ុនអាចទាញយកអត្ថប្រយោជន៍ពេញលេញពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) តាមរយៈការធ្វើចរាចរណ៍ទំនិញដោយសេរីក្នុងតំបន់ទាំងមូល”។

កាលពីឆ្នាំ២០១៧ បណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានដាក់ចេញគោលដៅពីរសម្រាប់ឈានទៅកាត់បន្ថយចំណាយលើការទូទាត់ទំនិញឆ្លងកាត់ក្នុងកម្រិត១០ភាគរយ នៅត្រឹមឆ្នាំ២០២០ និងសម្រាប់បង្កើនទំហំពាណិជ្ជកម្មក្នុងរង្វង់តំបន់អាស៊ាន ឱ្យកើនទ្វេឡើង រវាងឆ្នាំ២០១៧ និងឆ្នាំ២០២៥។
ក្នុងការឈានទៅសម្រេចគោលដៅនេះឱ្យបាន ប្រព័ន្ធ ACTS នេះ ត្រូវបានបង្កើតឡើងសម្រាប់អនុញ្ញាតឱ្យក្រុមហ៊ុននានា អាចបំពេញបែបបទប្រតិវេទន៍គយតាមប្រព័ន្ធអេឡិចត្រូនិកដោយផ្ទាល់ ជាមួយអាជ្ញាធរគយអាស៊ាន ហើយតាមរយៈការងារនេះ គេអាចតាមដានចរាចរណ៍ទំនិញរបស់ខ្លួនចាប់តាំងពីពេលលើកដាក់មុនចេញដំណើរ រហូតដល់ពេលប្រគល់នៅទីដៅចុងក្រោយទៀតផង។

ទាក់ទងបញ្ហានេះ លោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ានបានថ្លែងថា “ការបង្កើតប្រព័ន្ធគ្រប់គ្រងទំនិញឆ្លងកាត់គយ ក្នុងតំបន់អាស៊ាននេះ ដើរតួនាទីសំខាន់ខ្លាំងណាស់សម្រាប់សម្រួលការធ្វើចរាចរណ៍ទំនិញនៅក្នុងតំបន់ឱ្យប្រព្រឹត្តទៅបានយ៉ាងរលូន។ លោកជឿជាក់ថា ប្រព័ន្ធនេះនឹងក្លាយទៅជាឧបករណ៍មួយដ៏ល្អឥតខ្ចោះសម្រាប់ពង្រីកការធ្វើពាណិជ្ជកម្ម និងបណ្តាញផលិតកម្មរបស់អាស៊ាន ក៏ដូចជានៅក្នុងការបង្កើតឱ្យមានទីផ្សារមួយដែលមានលក្ខណៈកាន់តែសមមូលគ្នាឡើង សម្រាប់បណ្តាក្រុមហ៊ុន និងអ្នកប្រើប្រាស់នៅក្នុងតំបន់នេះ”។
លោកបន្តថា “ប្រព័ន្ធ ACTS នេះក៏អាចនឹងជួយផងដែរ ដល់កិច្ចខិតខំស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ ក្រោយវិបត្តិកូវីដ ដើម្បីពន្លឿនចរាចរណ៍ឆ្លងកាត់ នៃសម្ភារពេទ្យ វ៉ាក់សាំង និងគ្រឿងបរិក្ខារការពារខ្លួន ក្នុងចំណោមរដ្ឋសមាជិកក្នុងតំបន់”។

ប្រព័ន្ធគ្រប់គ្រងទំនិញឆ្លងកាត់គយក្នុងតំបន់អាស៊ាន (ACTS) នេះ សម្រួលឱ្យចរាចរណ៍ទំនិញនៅក្នុងតំបន់ទាំងមូលមានភាពសាមញ្ញ ក្នុងគោលដៅធ្វើយ៉ាងណា ឱ្យការដឹកជញ្ជូនទំនិញនេះកាន់តែមានប្រសិទ្ធិភាព និងចំណាយកាន់តែទាប។
នៅក្រោមប្រព័ន្ធ ACTS ផ្នែកឯកជនអាចបំពេញបែបបទប្រតិវេទន៍ទំនិញឆ្លងកាត់គយតែមួយ សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រើនប្រទេសនៅក្នុងតំបន់អាស៊ាន ដោយមិនចាំបាច់បំពេញបែបបទដដែលច្រើនលើក ឬផ្លាស់ប្តូរយានដឹកជញ្ជូននៅពេលឆ្លងកាត់ច្រកព្រំដែននីមួយៗទេ។ ការរៀបចំចាត់ចែងពិសេស នឹងអនុញ្ញាតឱ្យពាណិជ្ជករមានកេរ្តិ៍ឈ្មោះដែលទុកចិត្តបាន អាចផ្ទុកទំនិញនៅក្នុងទីតាំងរបស់ខ្លួនក្នុងប្រទេសជាប្រភពចេញដំណើរ និងដាក់ទំនិញចុះនៅទីតាំងផ្ទាល់របស់ខ្លួនក្នុងប្រទេសដែលជាគោលដៅនៃការដឹកជញ្ជូន។
ប្រព័ន្ធនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមការងារអចិន្ត្រៃយ៍ ដែលហៅជាភាសាអង់គ្លេសថា ACTS Central Management Team ដែលមានទីស្នាក់ការក្នុងអគ្គលេខាធិការដ្ឋានអាស៊ានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្រោមការជួយជ្រោមជ្រែងរបស់កម្មវិធី ARISE Plus តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។

ប្រព័ន្ធ ACTS ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ទូទៅជាផ្លូវការហើយ បន្ទាប់ពីបានអនុវត្តការសាកល្បងប្រើនៅក្នុងប្រទេសកម្ពុជា, ឡាវ, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ និងវៀតណាម រួចមក៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ