Connect with us

ព័ត៌មានជាតិ

ទំនិញល្មើសកម្មសិទ្ធិបញ្ញាជាច្រើន ត្រូវកម្លាំងជំនាញដុតកម្ទេចចោល

បានផុស

នៅ

ទំនិញ​មួយ​ចំនួន ល្មើស​នឹង​កម្មសិទ្ធិបញ្ញា ដែល​កម្លាំង​ជំនាញ​ដកហូត​រយៈពេល​កន្លងមក និង ដោយ​យោង​ទៅតាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​នាំចូល​ផ្ដាច់មុខ ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​ការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាត់ដំបង ធ្វើការ​ដុត​កម្ទេច​ចោល ក្រោម​ការ​ត្រួតពិនិត្យ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​រសៀល​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ ឆ្នាំ ២០២៥ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង សហការ​ជាមួយ​មន្ត្រី​សាខា ក ប ប ខេត្ត​បាត់ដំបង និង​តំណាង​ក្រុមហ៊ុន​យូ​អិន​ធី ហូល​សែ​ល ខូ​អិ​ល​ធី​ឌី បាន​ធ្វើការ​ដុត​កម្ទេច​ចោល​នូវ​ទឹកដោះគោ​ដែល​ឈ្មួញ​នាំចូល​រំលោភ​កម្មសិទ្ធិបញ្ញា​ចំនួន ២៤ កេស និង ១៩ ថង់ ដែល​មន្ត្រី​សាខា (​ក​.​ប​.​ប) ចាប់​បាន​នា​ពេល​កន្លងមក។

លោក យី យក់សាន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ថា ទឹកដោះគោ​ដែល​កម្ទេច​ខាងលើ ត្រូវ​បាន​កម្លាំង ក ប ប ធ្វើការ​ដកហូត​នា​ពេល​កន្លងមក ដែល​បាន​នាំចូល​រំលោភ​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន Du tchmill (​ទឹកដោះគោ​នេះ​ជា​សិទ្ធិ​ចែកចាយ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន Du tchmill)។

ការ​ដុត​កម្ទេច​នេះ​ធ្វើឡើង​ក្រោម​វត្តមាន លោកស្រី នេត្រ សុផារិន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង និង​បន្ទាប់ពី​បាន​ការ​អនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍​ទោ ដាញ់ អេង​ប៊ុន​ចាន់ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ផង​ដែរ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម