សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យប្រើច្បាប់ ការប្រកួតប្រជែង ដើម្បីលើកកម្ពស់ទីផ្សារតំបន់ និងពិភពលោក
ក្រសួងពាណិជ្ជកម្ម បានកាសដាក់ឱ្យប្រើច្បាប់ស្ដីពី ការប្រកួតប្រជែង ជាផ្លូវការហើយ ដើម្បីជាប្រយោជន៍ដល់ការទប់ស្កាត់សកម្មភាពដែលរារាំងដល់ការប្រកួតប្រជែង និងលើកកម្ពស់ទីផ្សារប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលទើបទទួលបាននៅថ្ងៃទី២០ ខែតុលានេះ ឱ្យដឹងថាច្បាប់នេះមិនត្រឹមតែជាការបំពេញកាតព្វកិច្ចមួយរបស់កម្ពុជាសម្រាប់អាស៊ានប៉ុណ្ណោះទេ គឺរួមទាំងអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ ច្បាប់នេះបានបង្កើតនូវទីលានប្រកួតប្រជែងស្មើភាពគ្នាក្នុងការធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រកួតប្រជែងគ្នាតាមរយៈមធ្យោបាយផ្សេងៗរួមមាននវានុវត្តន៍ គុណភាពខ្ពស់ និងតម្លៃទាបនៃផលិតផល និងសេវា ហើយកត្តាទាំងនេះនឹងជំរុញឱ្យមានការប្រកួតប្រជែង ដែលផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ច្បាប់ស្ដីពីការប្រកួតប្រជែងនេះ មាន ៧ជំពូក និង ៤១មាត្រា ដោយគ្របដណ្តប់លើ “សសរស្ដម្ភបី” រួមមាន៖ ១. ការព្រមព្រៀងដែលរារាំងដល់ការប្រកួតប្រជែង ២. ការបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ និង ៣. ការរួមបញ្ចូលគ្នានៃធុរកិច្ចដែលរារាំងដល់ការប្រកួតប្រជែងដែលសកម្មភាពទាំងនោះមានផលប៉ះពាល់ដល់ ទីផ្សារកម្ពុជា។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបុគ្គលធ្វើសកម្មភាពធុរកិច្ច ឬធ្វើសកម្មភាពគាំទ្រដល់ធុរកិច្ចពាក់ព័ន្ធនឹងការរារាំង រឹតត្បិត ឬបង្អួចដល់ការប្រកួតប្រជែងក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ទោះបីសកម្មភាពនោះមានប្រភពនៅក្នុង ឬក្រៅប្រទេសក៏ដោយ។ ច្បាប់នេះក៏មានចែងអំពីការដាក់ទណ្ឌកម្មផ្នែកស៊ីវិល ការពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ១០០ លានរៀល និងផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ខែ ទៅ ២ឆ្នាំ។
គួរបញ្ជាក់ថា ច្បាប់ស្ដីពី ការប្រកួតប្រជែងកម្ពុជា ត្រូវបានព្រះមហាក្សត្រកម្ពុជា ឡាយព្រះហស្តលេខា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


