សេដ្ឋកិច្ច
តម្លៃប្រេងបន្តកើនឡើង ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា
តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយបន្តកើនឡើងនៅថ្ងៃអង្គារទី ០៧ ខែមេសា ២០២៦ ក្នុងនោះប្រេងសាំងធម្មតាលក់ចេញក្នុងតម្លៃ ៥៥០០ រៀល ក្នុងមួយលីត្រ រក្សាតម្លៃនៅដដែល ចំណែកឯប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ៨២០០ រៀល ក្នុងមួយលីត្រ កើនឡើង ១០០ រៀល ធៀបនឹងការប្រកាសពេលមុន។

ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃខាងលើអនុវត្តចាប់ពីថ្ងៃទី០៧ មេសា រហូតដល់ការជូនដំណឹងថ្មី។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការឧបត្ថម្ភធន និងបញ្ចុះពន្ធអាករផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងនិន្នាការកើនឡើងថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ព្រមទាំងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
រដ្ឋាភិបាលបានបញ្ចុះតម្លៃប្រេងចំនួន ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ, បញ្ចុះតម្លៃ១សេនដុល្លារ បន្ថែមទៀតក្នុងមួយលីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លារ ក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លារក្នុង១បារ៉ែល, បញ្ចុះពន្ធនាំចូលដល់សូន្យ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត ដល់សូន្យ។
បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូតពី ១០% មកសូន្យ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


