សេដ្ឋកិច្ច
លោក ច្រឹក សុខនីម ប្រាប់ពីតំបន់ដែលគួរវិនិយោគលើវិស័យអចលនទ្រព្យក្រោយបើកសេដ្ឋកិច្ចនៅកម្ពុជា
ក្រោយពីរាជរដ្ឋាភិបាល សម្រេចបើកសេដ្ឋកិច្ចជាតិឡើងវិញ ចាប់ពីដើមខែវិច្ឆិកានេះ អ្នកជំនាញអចលនទ្រព្យលោក ច្រឹក សុខនីម បានណែនាំអំពីតំបន់ត្រូវវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដើម្បីទទួលបានលទ្ធផលវិជ្ជមាន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា នៅក្នុងឱកាសនៃការវិនិយោគលើវិស័យអចលនទ្រព្យនាពេលនេះ យើងត្រូវដឹងពីសមត្ថភាព និងលទ្ធភាពថា ខ្លួនយើងជានរណា លទ្ធភាពយើងអាចមានទុនធំ ឬតិច និងប្រើប្រាស់ជាសាច់ប្រាក់ ឬកម្ចីធនាគារ។
ទី១. ប្រសិនបើប្រើប្រាស់ជាសាច់ប្រាក់សុទ្ធ លោក ច្រឹក សុខនីម បានណែនាំថា គួរតែវិនិយោគនៅជាយរាជធានីភ្នំពេញ ដូចជា តំបន់ក្រវ៉ាត់ក្រុងទី៣ឬទី៤ យើងទិញតែមួយរយៈអាចទទួលបានប្រាក់ចំណេញ។ លើសពីនេះទៀត បើលោកអ្នកមានលទ្ធភាពកាន់តែល្អ អាចទិញដីនៅតំបន់ភ្នំពេញថ្មី ឬខណ្ឌសែនសុខក៏ចំណេញដូចគ្នា។ តម្លៃបច្ចុប្បន្នចន្លោះពី ៦០ម៉ីនដុល្លារ ទៅ ៧០ ម៉ីនដុល្លារ។
ទី២. ប្រសិនបើយើងមានដើមទុនតិច យើងគួរងាកទៅមើលតំបន់តាមខេត្ត ដូចជាខេត្តកំពង់ស្ពឺ តាកែវ និងផ្នែកខ្លះនៃខេត្តព្រៃវែង ដើម្បីធ្វើការអភិវឌ្ឍរយៈពេលយូរ។

ផ្ទុយទៅវិញ បើសិនជាយើងប្រើប្រាស់ហិរញ្ញប្បទានចេញពីធនាគារ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានណែនាំថា គួរតែវិនិយោគទៅលើផ្ទះ ឬខុនដូ ដោយសារតែផ្ទះ និងខុនដូ ទទួលបានលំហូរសាច់ប្រាក់ប្រចាំខែ បើទោះជាយើងមិនរស់នៅ ក៏អាចជួលឱ្យគេបាន និងមិនមានហានិភ័យ។ ការវិនិយោគលើខុនដូជួលបានថ្លៃ បើទោះជាតម្លៃខុនដូមិនងាយបានថ្លៃ តែលំហូរសាច់ប្រាក់គឺល្អ។

លោក ច្រឹក សុខនីម លើកទឹកចិត្តឱ្យអ្នកវិនិយោគដែលទើបចាប់ផ្តើមរកស៊ី គួរវិនិយោគលើផ្នែកផ្ទះ និងខុនដូនេះ។ ចំពោះអ្នកវិនិយោគរាល់ថ្ងៃហើយ គឺមិនមានការលំបាកទេ៕
អត្ថបទ៖ ទួន សុផល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


