សេដ្ឋកិច្ច
ទីក្រុង ប៉ាតាយ៉ា រៀបចំព្រឹត្តិការណ៍សិល្បៈដើម្បីទាក់ទាញតំបន់ ទេសចរណ៍របស់ខ្លួន
ទីក្រុងថៃប៉ាតាយ៉ាបានរៀបចំព្រឹត្តិការណ៍ធំៗចំនួន ៨ សប្តាហ៍ ដែលធ្វើឡើងពីខែវិច្ឆិកា រហូតដល់ថ្ងៃចូលឆ្នាំសកល ។

ទីក្រុងនេះបានវិនិយោគជាទឹកប្រាក់ចំនួន ៣០ លានបាត (ប្រហែល ០.៩លានដុល្លារ) ដើម្បីរៀបចំព្រឹត្តិការណ៍ចំនួន ៥ នេះដែលមានដូចជា មហោស្រពតន្ត្រីប៉ាតាយ៉ា ឆ្នាំ២០២១ ពិធីបុណ្យបណ្តែតប្រទីប កាំជ្រួចអន្តរជាតិ ពិធីបុណ្យអាហារ “Dern Gin Thin Na Klue” និង Pattaya Countdown ។

តាមរយៈការរៀបចំព្រឹត្តិការណ៍ទាំងនេះ ប៉ាតាយ៉ាមានគោលបំណង ដើម្បីបង្ហាញសក្តានុពលរបស់ខ្លួនដែលជាគោលដៅមួយក្នុងចំណោមគោលដៅ ផ្សេងៗនៃប្រទេសថៃ និងជាឱកាសរបស់ទីក្រុង ។
ទន្ទឹមនោះជនបរទេសក៏បានសម្តែងភាពរីករាយក្នុងការចូលរួមក្នុងពិធីបុណ្យប៉ាតាយ៉ានេះផងដែរ ទោះបីជាភាសា និងវប្បធម៌ខុសគ្នាក៏ដោយ ។

ជាមួយគ្នានេះ លោក Jeerawat Sukonthasup ប្រធានផ្នែកសណ្តាប់ធ្នាប់ សន្តិសុខ និងការិយាល័យអ្នកគ្រប់គ្រងនៅ ប៉ាតាយ៉ា បានសង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់គាត់ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខផ្អែកតាមការិយាល័យអ្នកគ្រប់គ្រងទីក្រុងប៉ាតាយ៉ា ដោយប្រមូលផ្តុំកម្លាំងពីប៉ូលិស ប៉ូលិសទេសចរណ៍ អ្នកស្ម័គ្រចិត្ត និងស្ថាប័នផ្សេងទៀតនៅ ក្នុងទីក្រុងប៉ាតាយ៉ា ដើម្បីល្បាត សម្របសម្រួល និងគ្រប់គ្រងវិធានការកូវីដជុំវិញកន្លែងប្រគុំតន្ត្រី ខណៈអ្នកចូលរួមស្ទើរតែ ១០០ ភាគរយ ប្រកាន់ខ្ជាប់នូវវិធានការការពារ ៕

ប្រភព ៖ A24 News Agency
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


