Connect with us

សេដ្ឋកិច្ច

រុស្ស៊ី ​គំរាម​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​អឺរ៉ុប ដើម្បីសងសឹក

បានផុស

នៅ

កាលពីថ្ងៃចន្ទទី០៧ខែមីនា ប្រទេសរុស្ស៊ីបានព្រមានថា ខ្លួនអាចនឹងបិទបំពង់បង្ហូរឧស្ម័នដ៏សំខាន់របស់ខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ ប្រសិនបើលោកខាងលិចបន្តដាក់ទណ្ឌកម្ម ហើយហាមឃាត់ប្រេងរបស់រុស្ស៊ី។

This image has an empty alt attribute; its file name is 800x-1.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី Alexander Novak បាននិយាយថា វិធានការបែបនេះនឹងនាំទៅរក ផលវិបាកដ៏មហន្តរាយសម្រាប់ការផ្គត់ផ្គង់ពិភពលោក និងនាំឲ្យតម្លៃប្រេងកើនឡើងទ្វេដងដល់៣០០ដុល្លារក្នុងមួយបារ៉ែល។

លោក Novok ថែមទាំងបានអះអាងផងដែរថា រុស្ស៊ីមានសិទ្ធិគ្រប់យ៉ាងក្នុងការសងសឹក។

This image has an empty alt attribute; its file name is russian_energy_minister_alexander_novak_is_made_deputy_prime_minister_in_cabinet_reshuffle._reuters.jpg
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak

អាមេរិក​បាន​និង​កំពុងព្យាយាមធ្វើការ​ជាមួយ​សម្ព័ន្ធមិត្តលើការដាក់បម្រាមរុស្ស៊ី ​ជា​មធ្យោបាយ​ដាក់​ទណ្ឌកម្ម​ដោយសារ​ការវាយលុក​អ៊ុយក្រែន។ ប៉ុន្តែ​អាល្លឺម៉ង់ និង​ហូឡង់​បាន​ច្រានចោល​ផែនការ​នេះ​កាលពី​ថ្ងៃ​ចន្ទ។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបទទួលបានឧស្ម័នប្រហែល ៤០% និងប្រេង ៣០% ពីប្រទេសរុស្ស៊ី ហើយមិនងាយរកអ្វីមកជំនួសបានទេ ប្រសិនបើការផ្គត់ផ្គង់ត្រូវបានរំខានមែននោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទីក្រុងមូស្គូ ត្រៀមបើកច្រករបៀងមនុស្សធម៌

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម