ព័ត៌មានអន្ដរជាតិ
ទីក្រុងមូស្គូ ត្រៀមបើកច្រករបៀងមនុស្សធម៌
ប្រទេសរុស្ស៊ីនឹងប្រកាសពី បទឈប់បាញ់ហើយត្រៀមខ្លួន បើកច្រករបៀងមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែន នាវេលាម៉ោង១០:០០ព្រឹកថ្ងៃអង្គារទី០៨ខែមីនា (ពេលវេលានៅទីក្រុងមូស្គូ)។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី។

ពួកគេបានដកស្រង់សម្តីមន្ត្រីក្រសួងការពារជាតិរុស្ស៊ីដែលនិយាយថា រឿងនេះនឹងធ្វើឡើង ដើម្បីជម្លៀសជនស៊ីវិលចេញពីទីក្រុង កៀវ, Chernihiv, Sumy, Kharkiv និង Mariupol។
ផ្លូវជម្លៀសភាគច្រើនដែលផ្តល់ដោយទីក្រុងមូស្គូគឺឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី ដែលជាលក្ខខណ្ឌមួយត្រូវបានរដ្ឋាភិបាលទីក្រុងកៀវ ពិពណ៌នាពីមុនថា មិនអាចទទួលយកបាន។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈ លើគំនិតផ្តួចផ្តើមថ្មីរបស់រុស្ស៊ីទេ។
គួរបញ្ជាក់ថា ការប៉ុនប៉ងជម្លៀសជាច្រើនលើកមុនៗ បានបរាជ័យ ខណៈភាគីជម្លោះបានបន្ទោសគ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ជាប់ឈ្មោះ ជា ប្រទេស ទទួល ទណ្ឌកម្ម ច្រើន ជាង គេបំផុត ក្នុង ពិភពលោក
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


