សេដ្ឋកិច្ច
ទិន្នន័យថ្មី តម្លៃប្រេងសាំងនៅ អាស៊ាន ខណៈ កម្ពុជា ឡើងដល់ ៥,៦៥០ រៀលក្នុងមួយលីត្រ
ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនអូសបន្លាយពេលដល់ ៣ ខែទៅហើយនោះ តម្លៃប្រេងសាំងនៅលើពិភពលោករឹតតែមានការប្រែប្រួល ។

ទន្ទឹមនោះតម្លៃប្រេងសាំងនៅបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏នៅតែឡើងថ្លៃដូចគ្នា ខណៈកម្ពុជាបន្តឡើង ៥០ រៀលទៀតសម្រាប់លក់ក្នុងមួយលីត្រ ហើយនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖
១. ព្រុយណេ តម្លៃ ០.៣៨ ដុល្លារ (១,៥៥០ រៀល) ក្នុងមួយលីត្រ
២. ម៉ាឡេស៊ី តម្លៃ ០.៤៧ ដុល្លារ (១,៩០០ រៀល) ក្នុងមួយលីត្រ
៣. ឥណ្ឌូណេស៊ី តម្លៃ ១.២០ ដុល្លារ (៤,៩០០ រៀល) ក្នុងមួយលីត្រ
៤. វៀតណាម តម្លៃ ១.២៨ ដុល្លារ (៥,១៥០ រៀល) ក្នុងមួយលីត្រ
៥. ថៃ តម្លៃ ១.៣០ ដុល្លារ (៥,២០0 រៀល) ក្នុងមួយលីត្រ
៦. មីយ៉ាន់ម៉ា តម្លៃ ១.៣០ ដុល្លារ (៥,២០០ រៀល) ក្នុងមួយលីត្រ
៧. កម្ពុជា តម្លៃ ១.៣៩ ដុល្លារ (៥,៦៥០ រៀល) ក្នុងមួយលីត្រ
៨. ហ្វីលីពីន តម្លៃ ១.៤៨ ដុល្លារ (៦,០០០ រៀល) ក្នុងមួយលីត្រ
៩. ឡាវ តម្លៃ ១.៦៥ ដុល្លារ (៦,៦០០ រៀល) ក្នុងមួយលីត្រ
១០. សិង្ហបុរី តម្លៃ ២.២៦ ដុល្លារ (៩,០៥០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២២ ហើយយើងឃើញថា ប្រទេសព្រុយណេមិនមានការប្រែប្រួលតម្លៃនោះទេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Petrol Price
ចុចអាន ៖ ប្រទេសជាប់ កម្ពុជា រកឃើញករណីជំងឺអុតស្វាលើកដំបូង លើអ្នកដំណើរ ឆ្លងកាត់ប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


