ព័ត៌មានអន្ដរជាតិ
ប្រទេសជាប់ កម្ពុជា រកឃើញករណីជំងឺអុតស្វាលើកដំបូង លើអ្នកដំណើរ ឆ្លងកាត់ប្រទេស (មានវីដេអូ)
ប្រទេសថៃបានរាយការណ៍ពីការរកឃើញករណីដំបូងនៃជំងឺអុតស្វា (Monkeypox) លើអ្នកដំណើរឆ្លងកាត់តាមផ្លូវអាកាសមកពីទ្វីបអឺរ៉ុប ហើយឈប់នៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងបាងកក ប្រហែល ២ ម៉ោង មុនពេលធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ។

បើតាមលោកវេជ្ជបណ្ឌិត Chakkarat Pittayawonganon ប្រធានការិយាល័យជំងឺឆ្លងបានឲ្យដឹងថា មនុស្សចំនួន ១២ នាក់ និងអ្នករួមដំណើរលើជើងហោះហើរតែមួយ ដែលមានជាប់ពាក់ព័ន្ធជិតស្និទ្ធជាមួយអ្នកឆ្លង ឥឡូវនេះត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កក្នុងប្រទេសថៃរយៈពេល ៧ ថ្ងៃ ហើយរហូតមកដល់ពេលនេះពួកគេទាំងនោះមិនទាន់បង្ហាញរោគសញ្ញាណាមួយទាក់ទងនឹងជំងឺអុតស្វាយឡើយ ប៉ុន្តែទោះជាយ៉ាងណា ពួកគេនឹងបន្តដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ២១ ថ្ងៃទៀត ។
ទាក់ទិននឹងវិធានការទប់ចំពោះជំងឺអុតស្វានេះ លោកវេជ្ជបណ្ឌិតបាននិយាយទៀតថា អ្នកជំងឺដែលសង្ស័យថាកើតជំងឺអុតស្វាត្រូវបានកំណត់លើអ្នកដែលមានរោគសញ្ញាពងបែកលើមុខ និងដងខ្លួន និងធ្លាប់មានប្រវត្តិទាក់ទងជិតស្និទ្ធជាមួយអ្នកឆ្លងក្នុងរយៈពេល ២១ ថ្ងៃចុងក្រោយ ហើយបានធ្វើដំណើរមកពីប្រទេសដែលមានការផ្ទុះឡើងនៃជំងឺនេះ ក៏ដូចជាមានប្រវត្តិចូលរួមក្នុងសកម្មភាពជាមួយអ្នកឆ្លង ឬស្នាក់នៅរួមបន្ទប់ជាមួយគ្នាជាមួយអ្នកជំងឺ ។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត Chakkarat បាននិយាយថា ករណីសង្ស័យនឹងត្រូវឆ្លងកាត់ការធ្វើតេស្ត ការត្រួតពិនិត្យប្រវត្តិ ការតាមដានជំងឺ ការព្យាបាល និងការដាក់ឲ្យធ្វើចត្តាឡីស័ក រហូតទាល់តែមានការបញ្ជាក់ថា ពួកគេពិតជាគ្មានឆ្លងជំងឺនេះ ហើយសម្រាប់អ្នកឆ្លងវិញនឹងត្រូវបានផ្តល់ការព្យាបាល និងដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ២១ ថ្ងៃ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


