សេដ្ឋកិច្ច
ចិនពង្រីកការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកផ្លូវសូត្រ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
លោក CHEN Jiangang ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានមានប្រសាសន៍ថា ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស នឹងបន្តពង្រីកការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកផ្លូវសូត្រ បន្ទាប់ពីមានសហគ្រាសបច្ចេកវិទ្យាប្រទេសចិនមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត។
នៅក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីស្ថានភាពអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី ០២ សីហា ដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក CHEN Jiangang បានបន្តថា ការពង្រីកការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចផ្លូវសូត្រនេះ ដោយសារខេត្តព្រះសីហនុមានហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ។

លោកបានបន្តទៀតថា តំបន់សេដ្ឋកិច្ចពិសេសដើរតួនាទីជាស្ពាន ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ មានវិស័យមួយចំនួនដូចជា សុខាភិបាល អប់រំ និងទេសចរណ៍ ពិសេសធ្វើជាស្ពានក្នុងការសម្របសម្រួលក្នុងកិច្ចប្រជុំទំនាក់ទំនងរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ី នៅខែកញ្ញាខាងមុខដែលជាខេត្តបានចុះ MOU រួចហើយកាន់តែស៊ីជំរៅ និងត្រៀមបើកជើងហោះហើពីក្រុងវ៉ូស៊ីត្រង់មកកាន់ខេត្តព្រះសីហនុឡើងវិញ បន្ទាប់ពីការខកខានដោយសារវិបត្តិកូវីដ-១៩។
ទោះបីកូវីដ១៩ ខេត្តជាំងស៊ូ និងខេត្តព្រះសីហនុនៅតែរក្សាទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និត និងរៀបចំប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្ត នៃប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបញ្ជាក់ថាទោះបីជួបនឹងវិបត្តិកូវីដក៏ដោយក៏តំបន់សេដ្ឋកិច្ចពិសេសនៅតែដំណើរការរបស់ខ្លួនបានល្អ។ ចាប់ពីឆ្នាំ២០២០ ដល់២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការកើនឡើងជាង ២០ភាគរយ។ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលមានចំនួន ១.៤០០លានដុល្លាសហរដ្ឋអាមេរិក កើនឡើង៣៨ភាគរយ បើប្រៀបធៀបឆ្នាំ២០២១។

លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្តថា «ឥឡូវតំបន់សេដ្ឋកិច្ចពិសេសមានគម្រោងធំមួយទៀត គឺបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ប្រហែលនៅឆមាសទី១ ឆ្នាំ ២០២៣ ខាងមុខ រោងចក្រនឹងបើកដំណើរការសាកល្បង និងស្នើសុំការគាំទ្រពីឯកឧត្តមអភិបាលខេត្ត ព្រោះរោងចក្រត្រូវការបុគ្គលិកជាច្រើននាក់ផងដែរ»។
លោក គួច ចំរើន បានថ្លែងអំណរគុណតំបន់សេដ្ចកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានរាយការណ៍ពីទំហំនៃការនាំចេញនាំចូលពិសេសរយៈពេល ៦ខៃដើមឆ្នាំ២០២២នេះ មានការកើនឡើងគួរឱ្យកត់សំគាល់ ជាសកម្មភាពមួយក្នុងការចូលរួមចំណែកជំរុញការអភិវឌ្ឍប្រកបដោយជោគជ័យ ដើម្បីកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា ពិសេសបានជួយដោះស្រាយការងារជូនយុវជនកម្ពុជា។
លោកអភិបាលខេត្តបានគាំទ្រគម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្ត និងជួយផ្សព្វផ្សាយដល់យុវជនរបស់យើងចូលធ្វើការនៅរោងចក្រតាមតម្រូវការនៅពេលខាងមុខ។
ពាក់ព័ន្ធនឹងកិច្ចសហការជាមួយខេត្តជាំងស៊ូវិញលោកអភិបាលខេត្តបានបញ្ជាក់ថាតាមរយៈកាកបាទក្រហមខេត្តជាំងស៊ូ បានជួយគម្រោងជំនួយវិស្វកម្មកសាងសួនកុមារ បន្ទប់ទឹក និងការកែលម្អរ សោភ័ណភាពក្នុងបរិវេណសាលាបឋមសិក្សា អនុវិទ្យាល័យបិតត្រាំងមិត្តភាពជាំងស៊ូ ព្រះសីហនុ នៅឃុំបិតត្រាំង ស្រុកព្រៃនប់។
លោកអភិបាលខេត្តទទួលស្គាល់ថាតំបន់សេដ្ឋកិច្ចពិសេសដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញផលិតកម្មកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសចិន។ តំបន់សេដ្ឋកិច្ចពិសេសបានជួយសម្របសម្រួលជំរុញឱ្យខេត្តបងប្អូនបានដំណើរការល្អហើយសង្ឃឹមថា កិច្ចប្រជុំនៅខែកញ្ញាខាងមុខទទួលបានការរីកចម្រើន ផ្តល់ឱកាសជួបពិភាក្សានូវសកម្មភាពជាច្រើន ហើយ កម្ពុជាបានបើកសេដ្ឋកិច្ចសង្គមឡើងវិញ បើកជើងហោះហើរ។ ដោយឡែកប្រទេសចិននៅមានរបាំងកូវីដ សង្ឃឹមថានៅពេលខាងមុខប្រទេសចិននឹងបើករបាំងកូវីដ បង្កើតជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៦ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក