សេដ្ឋកិច្ច
ក្រុងភ្នំពេញ និងហូជីមិញ ជំរុញកំណើនវិនិយោគពាណិជ្ជកម្មលើវិស័យមួយចំនួន
កំណើនវិនិយោគរវាកម្ពុជា និងវៀតណាម នឹងកើនឡើងមួយកម្រិតទៀត ក្រោយពីអភិបាលរាជធានីភ្នំពេញ និងមន្រ្តីជាន់ខ្ពស់ក្រុងហូជីមិញ បានជួបជជែកគ្នា និងមានស្មារតីក្នុងការពង្រឹងកិច្ចប្រតិបត្តិ រវាងគ្នានិងគ្នា ជាពិសេសលើវិស័យពាណិជ្ជកម្ម។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើដំណើរទស្សនៈកិច្ចផ្លូវការ ទៅទីក្រុង ហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងបានចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ទីផ្សារណាត់ទេសចរណ៍អន្តរជាតិ(ITE)លើកទី១៦នៅទីក្រុងហូជីមិញ ។
នៅក្នុងឱកាសនេះ លោក ឃួង ស្រេង ក៏បានជួបលោក PHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមីញផងដែរ។ នាជំនួបនេះ លោក PHAN VANMAI បានបង្ហាញភាពស្និទ្ធស្នាល និងស្វាគមន៍ចំពោះ លោកឃួង ស្រេង និងគណៈប្រតិភូដែលបានមកបំពេញទស្សនៈកិច្ចនាពេលនេះ នៅទីក្រុងហូជីមិញ ចំពេលនៃការបើកសម្ពោធពិព័រណ៍ផ្សារណាត់ទេសចរណ៍អន្តរជាតិ(ITE)លើកទី១៦សំដៅរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងជំរុញទីផ្សារទេសចរឲ្យដំណើរការល្អ ប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

លោក PHAN VAN MAI ក៏បានជំរុញឱ្យមានការវិនិយោគវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម,វិនិយោគ,ទេសចរណ៍,សុខាភិបាល និងអប់រំ បន្ថែមទៀតរវាងប្រទេសទាំងពីរ។
លោក ឃួង ស្រេង បានឯកភាពតាមការលើកឡើងរបស់លោក PHAN VAN MAI ទៅលើការផ្តល់ឱកាសដល់អ្នកវិនិយោគនៃទីក្រុងទាំង២តាមរយៈការលើកទឹកចិត្ត និងផ្សព្វផ្សាយពីច្បាប់វិនិយោគឱ្យកាន់តែទូលំទូលាយ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានគាំទ្រ ចំពោះការលើកឡើងរបស់លោក PHAN VAN MAI លើការពង្រឹងគុណភាពសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យជោរីភ្នំពេញឲ្យកាន់តែល្អប្រសើរឡើង ដើម្បីកាត់បន្ថយការចំណាយក្នុងការទៅព្យាបាលនៅក្រៅប្រទេស។ ភាគីវៀតណាម បានលើកឡើងពីគោលបំណងបញ្ជូនក្រុមគ្រូពេទ្យជំនាញមកជួយព្យាបាលជំងឺនៅមន្ទីរពេទ្យជោរី ឬទទួលយកក្រុមគ្រូពេទ្យកម្ពុជា ទៅបណ្តុះបណ្តាលនៅវៀតណាមផងដែរ។
គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានទឹក ប្រាក់ប្រមាណជាង ៣,៧៦ពាន់លានដុល្លារ ដែលទំហំនេះ មានការកើនឡើង ២២.២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ នេះបើតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


