សេដ្ឋកិច្ច
កម្ពុជា ប្រើប្រេងឥន្ធនៈអស់ប្រមាណជិត ៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ
កម្ពុជា ប្រើប្រាស់ប្រេងឥន្ធនៈអស់ប្រមាណ ៤៨,០០០បារ៉ែល ក្នុងមួយថ្ងៃ ពោលគឺជាប់ចំណាត់ថ្នាក់លេខរៀងទី ១០៧ ក្នុងចំណោមប្រទេសជាង ២០០ នៅទូទាំងពិភពលោក។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី ១៧ ខែ តុលា សម្តេចតេជោ មានប្រសាសន៍ថា ប្រទេសដែលប្រើប្រាស់ប្រេងឥន្ធនៈអស់ច្រើនជាងគេ គឺសហរដ្ឋអាមេរិក មានតម្រូវការប្រើប្រាស់ប្រមាណ ១៩លាន ៦សែន បារ៉ែល ក្នុងមួយថ្ងៃ, ចិនប្រើអស់ ១២លានបារ៉ែល, ឥណ្ឌា ៤លានបារ៉ែល, សិង្ហបុរី ប្រមាណជាង ១លាន ៣សែន បារ៉ែល។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់កម្ពុជាថ្មី នាពេលកន្លងមកថា ប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺនាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។
ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
លោកបានបន្ថែមថា ក្រសួងពាណិជ្ជកម្ម ចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក។
យោងតាមក្រសួងពាណិជ្ជកកម្មចេញប្រកាសកាលពីដើមសប្តាហ៍កន្លងទៅ បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតា នៅកម្ពុជា លក់ក្នុងមួយលីត្រ ៤,២៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៥,១៥០រៀល។ ដោយតម្លៃនេះ អនុវត្តចាប់ពីថ្ងៃទី ១១ ដល់ថ្ងទី ២០ ខែ តុលា ឆ្នាំ ២០២២៕


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


