ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់គុយបា ថា មិនខ្លាចការវាយប្រហាររបស់អាមេរិកទេ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលគុយបា អះអាងថា ប្រទេសដែនកោះជិតអាមេរិកបំផុតនេះ បានត្រៀមខ្លួនរួចរាល់ក្នុងការប្រឈមជាមួយសហរដ្ឋអាមេរិកដែលអាចបើកការវាយប្រហារនានារបស់ទីក្រុងវ៉ាស៊ីនតោនលើគុយបា ខណៈប្រទេសកោះនេះចាប់ផ្តើមរងការដាច់ចរន្តអគ្គិសនីយ៉ាងធ្ងន់ធ្ងរក្រោមការបិទផ្លូវប្រេងរបស់រដ្ឋបាលត្រាំ និងរុញច្រានសេដ្ឋកិច្ចឱ្យធ្លាក់ចុះយ៉ាងខ្លាំង។
អនុរដ្ឋមន្ត្រីការបរទេស លោក Carlos Fernandez de Cossio កាលពីពេលថ្មីៗនេះ បានឆ្លើយតបចំពើការសាកសួររបស់អ្នកព័ត៌មាន ចំពោះការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបង្ហាញពីបំណងចង់គ្រប់គ្រងប្រទេសគុយបា។

អនុរដ្ឋមន្រ្តីឆ្លើយថា៖ «យើងត្រៀមខ្លួនរួចហើយ សម្រាប់ការឈ្លានពានដោយយោធារបស់អាមេរិក»។
លោក de Cossio ប្រាប់កម្មវិធី Meet the Press របស់សារព័ត៌មាន NBC ថា៖ «យើងមិនជឿថា វាជាអ្វីដែលអាចទៅរួចនោះទេ ប៉ុន្តែយើងនឹងក្លាយជាមនុស្សឆោតល្ងង់ ប្រសិនបើយើងមិនរៀបចំទុកមុន»។
ការអត្ថាធិប្បាយរបស់លោកបានចាក់ផ្សាយមួយថ្ងៃ បន្ទាប់ពីការដួលរលំចុងក្រោយនៃបណ្តាញអគ្គិសនីទូទាំងប្រទេស ធ្វើឱ្យមនុស្សរាប់លាននាក់ស្ថិតក្នុងភាពងងឹត។
មិនតែប៉ុណ្ណោះ ការដាច់ចរន្តអគ្គិសនីនៅថ្ងៃសៅរ៍ គឺជាលើកទីពីរក្នុងសប្តាហ៍មុន និងលើកទីបីក្នុងខែមីនា។
ក្រសួងថាមពល និងរ៉ែ ដែលគ្រប់គ្រងអគ្គិសនីរដ្ឋ បានឱ្យដឹងថា មនុស្សប្រហែល៧២ ០០០នាក់ ក្នុងរដ្ឋធានីហាវ៉ាណា រួមទាំងមន្ទីរពេទ្យចំនួន៥ មានអគ្គិសនីប្រើប្រាស់ម្តងទៀតកាលព្រឹកថ្ងៃអាទិត្យ។ ប៉ុន្តែចំនួននេះមានភាពត្រឹមតែមួយភាគតូចនៃចំនួនប្រជាជនសរុប របស់ហាវ៉ាណាប្រហែលពីរលាននាក់ប៉ុណ្ណោះ។
លោក ត្រាំ បានដាក់បទបញ្ជាហាមឃាត់ការនាំចូលប្រេងឥន្ធនៈទៅដល់កោះនេះ បន្ទាប់ពីចាប់ខ្លួនសម្ព័ន្ធមិត្តរបស់ប្រទេសគុយបា គឺប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) នៅដើមឆ្នាំនេះ ព្រមទាំងព្រមានដល់ក្រុមហ៊ុននាំចេញប្រេងនានាថា អាចប្រឈមមុខនឹងពន្ធគយខ្ពស់៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


